ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

អភិបាលខេត្តពោធិ៍សាត់៖ «ការដាំដើមឈើ នៅតំបន់អន្ទង់អាំង ភ្នំ១៥០០ គឺត្រូវដាំឱ្យរស់ ដាំឱ្យមានសោភណ្ឌភាព និងដាំធ្វើយ៉ាងណាឱ្យតំបន់នេះ ក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណិតមួយ»

អភិបាលខេត្តពោធិ៍សាត់៖ «ការដាំដើមឈើ នៅតំបន់អន្ទង់អាំង ភ្នំ១៥០០ គឺត្រូវដាំឱ្យរស់ ដាំឱ្យមានសោភណ្ឌភាព និងដាំធ្វើយ៉ាងណាឱ្យតំបន់នេះ ក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណិតមួយ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា «ការដាំដើមឈើ នៅតំបន់អន្ទង់អាំង ភ្នំ១៥០០ ឬផ្លូវបុប្ផាលាក់ខ្លួននេះ គឺត្រូវដាំឱ្យបានរស់ ដាំឱ្យមានសោភណ្ឌភាព និងដាំធ្វើយ៉ាងណាឱ្យតំបន់នេះ ក្លាយជាតំបន់ប៉ៃតងមានគម្របព្រៃឡើងវិញ ជាពិសេសក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណិតមួយ ក្នុងប្រទេសកម្ពុជា»។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជន បើកយុទ្ធនាការដាំដើមឈើស្តារឡើងវិញ ដំណាក់កាលទី២ នៅតាមដងផ្លូវជាតិលេខ៥៥ តំបន់អន្ទង់អាំង ភ្នំ១៥០០ ឬផ្លូវបុប្ផាលាក់ខ្លួន ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជន បើកយុទ្ធនាការដាំដើមឈើស្តារឡើងវិញ ដំណាក់កាលទី២ នៅតាមដងផ្លូវជាតិលេខ៥៥ តំបន់អន្ទង់អាំង ភ្នំ១៥០០ ឬផ្លូវបុប្ផាលាក់ខ្លួន ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានថ្លែងអំណរគុណ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជនទាំងអស់ ដែលបានចូលរួមដាំដើមឈើនាថ្ងៃនេះ។ គោលបំណងរបស់យើង ក្នុងឆ្នាំ២០២៥នេះ គឺយើងត្រូវដាំស្តារឡើងវិញ តំបន់អន្ទង់អាំង ភ្នំ១៥០០នេះ សម្រាប់ដំណាក់កាលទី២ ឱ្យមានសោភណ្ឌភាពតាមដងផ្លូវ ដោយមានក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ចូលរួមដាំ ចំនួន១២ម៉ឺនដើម ហើយរដ្ឋបាលខេត្តពោធិ៍សាត់ នឹងចូលរួមសហការគាំទ្រក្នុងការដាំ។

លោកអភិបាលខេត្ត បានបន្តថា ការដាំនេះ បើយើងគ្រាន់តែកាប់ដាំៗ មិនបានគិតពីជម្រៅ បែបបទនៃការចាក់ទឹក ការដាក់ជី ការចងទប់លំនឹង និងដាំឱ្យមានជួរស្អាតល្អទេនោះ លទ្ធផលដែលយើងខំប្រឹងប្រែង ហ្នឹងស្មើសូន្យ ដោយខាតទាំងពេលវេលា ខាតទាំងប្រាក់កាក់។ ម្ល៉ោះហើយសម្រាប់ការដាំថ្ងៃនេះ លោកគ្រាន់តែបើកមុខ បង្ហាត់ឱ្យបងប្អូនយើងបានដឹងជ្រួតជ្រាប ហើយនៅថ្ងៃខាងមុខ រដ្ឋបាលស្រុកវាលវែង រួមទាំងមន្ទីរបរិស្ថានខេត្ត នឹងធ្វើការឡើងប្លង់មេមួយ ដើម្បីបែងចែកការទទួលខុសត្រូវដាំ តាមប្លុក និងប្រភេទដើមឈើលម្អសោភណ្ឌភាព ហើយលោកនឹងចាំដាក់ពិន្ទុ និងលើកទឹកចិត្តតាមក្រោយ។

លោកបានគូសបញ្ជាក់ថា ការដាំនេះទៀតសោធ គឺយើងត្រូវដាំឱ្យបានរស់ ដាំឱ្យមានសោភណ្ឌភាព និងដាំធ្វើយ៉ាងណាឱ្យតំបន់នេះ ក្លាយជាតំបន់ប៉ៃតងមានគម្របព្រៃឡើងវិញ ជាពិសេសក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណិតមួយ ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែក ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាទាំងមូល។

លោកបានគូសបញ្ជាក់ថា ការដាំនេះទៀតសោធ គឺយើងត្រូវដាំឱ្យបានរស់ ដាំឱ្យមានសោភណ្ឌភាព និងដាំធ្វើយ៉ាងណាឱ្យតំបន់នេះ ក្លាយជាតំបន់ប៉ៃតងមានគម្របព្រៃឡើងវិញ ជាពិសេសក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណិតមួយ ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែក ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាទាំងមូល។

គួរជម្រាបជូនថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំដាំ ដើមឈើចម្រុះ ដំណាក់កាលទី១រួចមកហើយ ចំនួន១៤ប្រភេទ នៅតាមដងផ្លូវជាតិលេខ៥៥ តំបន់អន្ទង់អាំង ភ្នំ១៥០០ ឬផ្លូវបុប្ផាលាក់ខ្លួន ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited។ ជាក់ស្តែងនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយពីបានពិភាក្សា ស្តីពីផែនការដាំដើមឈើចម្រុះឡើងវិញ ក្នុងដំណាក់កាលទី២, លោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជន បើកយុទ្ធនាការដាំដើមឈើចម្រុះ ចំនួន១២ម៉ឺនដើម នៅលើផ្ទៃដី២៦៤ហិកតា ដើម្បីឱ្យកាន់តែមានសោភណ្ឌភាព និងសមិទ្ធផលផ្លែផ្កាបន្ថែមទៀត៕‍

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.