ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​វៀតណាម ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សម្ពោធ​សមិទ្ធផល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​ផ្តល់​គោលការណ៍​ណែនាំ​ពង្រឹង​កិច្ចការ​នគរបាល​

បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​វៀតណាម ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សម្ពោធ​សមិទ្ធផល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​ផ្តល់​គោលការណ៍​ណែនាំ​ពង្រឹង​កិច្ចការ​នគរបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ហ្វឹកហាត់ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​លើកឡើង​អំពី​គោលការណ៍​នៃ​ការពង្រឹង​ធនធានមនុស្ស​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ផ្ដល់​ការលើកទឹកចិត្ត​គាំទ្រ​បង្កលក្ខណៈ​ងាយស្រួល​ដល់​កងកម្លាំង​នគរបាល ដែល​បាន​ទទួល​ការអប់រំ បណ្តុះបណ្តាល ទាំង​ក្នុង​និង​ក្រៅប្រទេស ឱ្យ​បាន​ទទួល​តួនាទី និង​មុខតំណែង​ស័ក្តិសម​នឹង​សមត្ថភាព ដើម្បី​ផ្តល់​ការលើកទឹកចិត្ត​ដល់​ពួកគេ ដែល​បាន​ចំណាយ​ពេលវេលា​ចាក​ឆ្ងាយ​ពី​គ្រួសារ និង​ខិតខំ​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​គ្រប់​អង្គភាព​ទាំងអស់ ត្រូវ​ជ្រើសរើស​ឱ្យបាន​ស័ក្តិសម​សម្រាប់​មន្ត្រី​ដែល​ត្រូវ​ទៅ​ទទួល​ការបណ្ដុះបណ្ដាល​ទាំង​ក្នុង និង​ក្រៅប្រទេស ជៀសវាង​មន្ត្រី​ដែល​ទៅ​ដល់​មិន​គោរព​វិន័យ​បានល្អ ឬ​ទៅ​ដល់​មាន​បញ្ហា​សុខភាព កាយសម្បទា​មិន​មាំ​ទាំ ដែល​មិន​សាក​សម​សម្រាប់​ការសិក្សា​រៀនសូត្រ និង​ហ្វឹកហាត់​។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ផ្តល់​ការណែនាំ​ថា ជា​ចាំបាច់​ទន្ទឹមនឹង​ការខិតខំ​សិក្សា​រៀនសូត្រ គឺ​មន្ត្រី​ដែល​ទៅ​ទទួល​ការបណ្ដុះបណ្ដាល ត្រូវតែ​ខំ​គោរព​ឱ្យបាន​នូវ​វិន័យ ហើយ​ព្យាយាម​បង្កើត​នូវ​ទំនាក់ទំនង​ឱ្យ​បានល្អ ជាមួយនឹង​មន្ត្រី​ដែល​ជា​សិក្ខាកាម​ដូចគ្នា ក្នុងន័យ​ផ្លាស់ប្តូរ​បទពិសោធ ចំណេះ​ជំនាញ និង​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ​។​

​ពី​វេទិកា​ធិបតី​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏បាន​ផ្តល់​ការណែនាំ​ដល់​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​ក៏​ដូចគ្នា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ត្រូវតែ​បន្ត​តម្កល់​ជា​អាទិភាព​លើ​ការងារ​គ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ និង​បង្កលក្ខណៈ​ដល់​បរិយាកាស​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​លើកឡើង​អំពី​សារៈសំខាន់​ដែល​អគ្គនាយកដ្ឋាន​ធនធានមនុស្ស និង​បណ្ឌិតសភា​នគរបាល​កម្ពុជា សហការ​សម្របសម្រួល​បើក​វគ្គ​បំប៉ន​ខ្លីៗ ពង្រឹង​ជំនាញ​ដល់​មន្ត្រី ដែល​កំពុង​កាន់​មុខតំណែង និង​អនុវត្ត​តួនាទី​របស់​ខ្លួន ក្នុងន័យ​ដើម្បីឱ្យ​កាន់តែ​មាន​សមត្ថភាព និង​ច្បាស់លាស់​ក្នុង​ការអនុវត្ត​ការងារ​។

​នា​ឱកាស​នោះ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​សម្តែង​ការអបអរ​ចំពោះ​សមិទ្ធផល​ក្នុង​ខេត្ត​ស្វាយរៀង ជារួម ដែល​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​សមិទ្ធផល​ក្នុង​ក្របខ័ណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​សម្ពោធ​នា​ថ្ងៃនេះ ក៏​ជា​ផ្នែក​មួយ​ដែល​បញ្ជាក់​អំពី​ការរីកចម្រើន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ជូន​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វារ​រៀង ដែល​បាន​ចូលនិវត្តន៍​ចំនួន ២​រូប រួមមាន ៖ លោក​ឧត្តមសេនីយ៍ត្រី កុយ សុភា ចំនួន ៤​លាន​រៀល និង​លោកស្រី​ឧត្តមសេនីយ៍ត្រី កែវ សាក់ ចំនួន ៤​លាន​រៀល​។

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ឧបត្ថម្ភ​ថវិការ​ជូន​ក្រុម​កីឡាករ ចំនួន ៣​ក្រុម រួមមាន​៖ ក្រុម​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ចំនួន ២​លាន​រៀល ក្រុម​កីឡាបាល់ទាត់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ចំនួន ២​លាន​រៀល និង​ក្រុម​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ចំនួន ២​លាន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.