ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែមេសា និងទិសដៅការងារខែ ឧសភា ឆ្នាំ២០២៥ សមាសភាពចូលរួមលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ លោក-លោកស្រី ជំនួយការការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ ។
ខ្លឹមសារប្រជុំ ៖
០១.លោកមេបញ្ជាការរង និងជានាយសេនាធិការ ផ្សព្វផ្សាយលទ្ធផលការងារប្រចាំ ខែមេសា ។
០២.លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បទបង្ហាញចែករំលែកបទពិសោធន៍ ។
០៣.ការវាយតម្លៃលើការងារប្រតិបត្តិការ ការពារសន្តិសុខ សុវត្តិភាព និងរក្សាសណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងចម្រើន សេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។
០៤.មតិបូកសរុបវាយតម្លៃលើការងារប្រតិបត្តិការ ផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តសៀមរាប ។
#SiemReapGRK
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=qr




