ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ឯកឧត្ដម អ៊ុំ រាត្រី ៖ ក្រោមម្លប់នៃសន្តិភាព ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងបានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កា

ឯកឧត្ដម អ៊ុំ រាត្រី ៖ ក្រោមម្លប់នៃសន្តិភាព ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងបានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ ក្រោមម្លប់នៃសន្តិភាព ដែលបានមកដោយនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សព្វថ្ងៃជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានភាពសុខដុមរម្យនាក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ដែលកម្ពុជាពុំធ្លាប់មានអស់រយៈពេលជាយូរលង់មកហើយ។

នេះបេីតាមប្រសាសន៍លេីកឡេីងរបស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញជាអធិបតី អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥ ខួប អនុស្សាវរីយ៍លើកទី១៣៩ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់”ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ជាការពិតណាស់ដោយកត្តា “សន្តិភាព” បានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើនដែលបងប្អូន កូន ក្មួយ បាននឹងកំពុងទទួលរាល់ថ្ងៃនេះ ដែលជាមរតកបានមកពីការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានសមិទ្ធិផលថ្មីៗជាច្រើនបន្ថែមទៀត ដែលបានបន្តកសាង និងបង្កើតឡើងដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលសមិទ្ធិផលទាំងនោះរួមមាន កម្មករ-កម្មការិនី វិស័យកាត់ដេរ ក្នុងឆ្នាំ២០២៥ ត្រូវបានដំឡើងប្រាក់ឈ្នួលគោលអប្បបរមាដល់២០៨$ ហើយត្រូវបើកជូន២ដង/១ខែ ក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍ជាច្រេីនទៀត។

ឯកឧត្តម អភិបាល ខេត្ត ក៏បានបង្ហាញមោទនភាព ដែលខេត្តបន្ទាយមានជ័យ មានរោងចក្រ១ គឺរោងចក្រ ហាយ ថេក អឺភែរឹល (ខេមបូឌា) ដែលជារោងចក្រកាត់ដេរសំលៀកបំពាក់ ធំបំផុតក្នុងខេត្ត ដែលបានទទួល ពានមាស នឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល៣ឆ្នាំ ក្នុងករណីគ្មានបណ្ដឹង។

ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុំ រាត្រី លើកទឹកចិត្តដល់ កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គភាពសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន អង្គការសង្គមស៊ីវិល បន្តធ្វើការចងចាំ ផ្សព្វផ្សាយ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារ នៃទិវាពិភពលោកដ៏មានសារៈសំខាន់នេះ ដោយការដឹងគុណ និងផ្តល់តម្លៃដល់គ្រប់ពលកម្ម និងការងារមិនមានការរើសអើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.