ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញជួបសំណេះសំណាលជាមួយនាយកសាលានានាទូទាំង ក្រុងប៉ោយប៉ែត

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញជួបសំណេះសំណាលជាមួយនាយកសាលានានាទូទាំង ក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ: ដេីម្បីពិភាក្សាការពង្រឹងវិន័យ សន្តិសុខ គុណភាពអប់រំ និងការត្រួតពិនិត្យលេីគុណភាពចំណីអាហារនិងភេសជ្ជៈនានាដែលលក់ដូរនៅតាមសាលាធ្វេីយ៉ាងណាកុំឱ្យប៉ះពាល់ដល់សុខភាពលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអញ្ជេីញជួបសំណេះសំណាលជាមួយលោក-លោកស្រី ជានាយកសាលានានាទូទាំងក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងការកោតសរសេីរ និងអបអរសាទរចំពោះជ័យលាភី និងលទ្ធផលល្អប្រសេីរដែលកេីតចេញពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ -អ្នកគ្រូ និងសិស្សានុសិស្សតាមសាលានានាក្នុងក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានលេីកឡេីងបញ្ជាក់ថា៖ លោកគ្រូ-អ្នកគ្រូ គឺជាឪពុកម្តាយទី២របស់សិស្សានុសិស្សនិងជាអ្នកមានគុណដែលសិស្សានុសិស្សគ្រប់រូបត្រូវតែចងចាំ ហេីយត្រូវតែរំលឹកគុណមិនអាចបំភ្លេចបាន។ លោកគ្រូ-អ្នកគ្រូគឺជាចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ព្រោះលោកគ្រូ-អ្នកគ្រូ គឺជាអ្នកសាបព្រោះចំណេះដឹង និងជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស ដែលជាបង្គោលគ្រួសារនាថ្ងៃអនាគត និងជាកោសិការបស់សង្គមជាតិ ដូច្នេះហេីយឯកឧត្តមប្រធានក្រុមការងារបានលេីកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អប់រំកុមារនិងយុវជន ក្នុងក្រុងប៉ោយប៉ែតឱ្យកាន់តែទទួលបានការអប់រំល្អប្រសេីរ មានវិន័យ សីលធម៌ ដេីម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំប្រកបដោយចំណេះដឹង និងគុណភាពសម្រាប់ចូលរួមអភិវឌ្ឍគ្រួសារ និងសង្គមជាតិស្របតាមកម្មវិធីនយោបាយប្រកបដោយចក្ខុវិស័យនិងការទទួលខុសត្រូវខ្ពស់របស់រាជដ្ឋាភិបាលយេីង៕ អត្ថបទ: បញ្ញា

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.