ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាវាយសី មិត្តភាពជ្រើសរើសជើងឯកពាន រង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅទីលានវាយសី ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ។

នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាវាយសី មិត្តភាពជ្រើសរើសជើងឯកពាន រង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅទីលានវាយសី ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បាលថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសមាជិក សមាជិកាក្លឹបកីឡាវាយសី SBC ក្រុងព្រះសីហនុ គណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការ នៃការប្រកួតកីឡាវាយសីប្រព្រឹត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមានដែលយើងទាំងអស់គ្នាអាចទទួលយកបាន ព្រោះការលេងកីឡាវារមែងតែងតែមានក្រុមឈ្នះ និងក្រុមអ្នកចាញ់។ រដ្ឋបាលខេត្តព្រះ សីហនុ បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌបច្ចេកទេស និងការអនុវត្តនៅលើទីលាន ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីរបស់យើងឱ្យកាន់តែខ្លាំងពូកែ មានថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមយកជ័យជម្នះក្នុងការប្រកួតនានា។ ទន្ទឹមនេះរដ្ឋបាលខេត្តក៏បានលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនស្រឡាញ់កីឡា ចូលចិត្តលេងកីឡា និងការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទា និងទប់ស្កាត់នូវការឈឺថ្កាត់ដូចជា ជំងឺទាក់ទងទៅនឹងបេះដូង និងការដាច់សរសៃខួរក្បាល ឬក៏ប្រភេទជំងឺផ្សេងៗទៀតផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កីឡាវាយសី គឺជា ប្រភេទកីឡា ដែលងាយស្រួលលេងជួយបង្កើនសកម្មភាពសប្បាយៗក្នុងសហគមន៍ និងផ្តល់ អត្ថប្រយោជន៍ ជា ច្រើន លើរាងកាយចំនួន ៥ចំណុច ដូចខាងក្រោម៖
១.ពង្រឹងកាយសម្បទាកីឡាវាយសី មានចលនាដូចជារត់តិចៗ ជើងទប់លំនឹង និងប្រើកម្លាំងដៃ ដើម្បីវាយគ្រាប់សីត្រឡប់ទៅវិញទៅមក ជាកត្តានាំឱ្យដុតខ្លាញ់នៅលើរាងកាយ ហើយអាចសម្រកទម្ងន់បានខ្លះ។ ការលេងវាយសី ត្រឹមតែមួយម៉ោងប៉ុណ្ណោះ អាចដុតកាឡូរីរហូតទៅដល់៤៥០
២.អភិវឌ្ឍសមត្ថភាព ដើម្បីលេងកីឡាផ្សេងៗទៀត កីឡាវាយសី ជាប្រភេទកីឡាដែលតម្រូវឱ្យអ្នកលេងមានភាពលឿនរហ័សទាំងរាងកាយ ស្មារតី ដូច្នេះត្រូវការយកចិត្តទុកដាក់ និងមានថាមពលជាហេតុនាំឱ្យរាងកាយ អាចអភិវឌ្ឍល្បឿន មានភាពបត់បែន។ ក្រៅពីនោះវាបានជំរុញឱ្យមនុស្សមានភាពវៃឆ្លាត ដោយសារអ្នកលេងត្រូវដឹងអំពីរបៀបបង្វែរដានគូប្រកួត និងកុំឱ្យដៃគូស្មានដឹងពីកម្លាំងដែលបញ្ជូនគ្រាប់សី
៣.ពង្រឹងសុខភាពផ្លូវចិត្ត ដោយសារកីឡាវាយសី អាចឱ្យសុខភាពផ្លូវកាយមានភាពរឹងមាំ ដូច្នេះវាក៏អាចធ្វើឱ្យយើងកាត់ បន្ថយការបាក់ទឹកចិត្ត និងភាពតានតឹង។ ការធ្វើលំហាត់ប្រាណ បានបង្កើនអរម៉ូនអង់ដូហ្វីន ដែលអាចធ្វើឱ្យអារម្មណ៍ល្អជាងមុន មួយវិញទៀតវាអាចធ្វើឱ្យការគេងមានភាពស្ងប់
៤.ទំនាក់ទំនងក្នុងសង្គម កីឡាវាយសី អ្នកប្រាកដជាត្រូវការដៃគូ ដើម្បីលេង ឬប្រកួតប្រជែងយ៉ាងហោចណាស់ក៏ម្នាក់ដែរ។ យ៉ាងណាមិញ អ្នកក៏ត្រូវការក្រុមមកលេង ដើម្បីជំរុញទឹកចិត្តក្នុងការបន្តសកម្មភាពធ្វើទំនាក់ទំនងតាមរយៈកីឡាវាយសី ជាវិធីមួយធ្វើឱ្យគ្រប់ភាគីមានអារម្មណ៍ល្អនឹងគ្នា
៥.ល្អសម្រាប់សុខភាពគ្រប់ផ្នែក កីឡាវាយសី អាចកាត់បន្ថយ ឬក៏លុបបំបាត់ហានិភ័យបញ្ហាសុខភាពនានា ដូចជាសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់ជាដើម។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិ បង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិ សេសយុវជនឱ្យមានសក្តានុពលផ្នែកបរិមាណ និងគុណភាព។ វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាព យុត្តិធម៌ ចរិយាធម៌៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.