ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ទុក្ខលំបាក​របស់​មន្ត្រី​ថ្នាក់ក្រោម គឺជា​ទុក្ខលំបាក​របស់​ថ្នាក់​ដឹកនាំ​អង្គភាព​!

ទុក្ខលំបាក​របស់​មន្ត្រី​ថ្នាក់ក្រោម គឺជា​ទុក្ខលំបាក​របស់​ថ្នាក់​ដឹកនាំ​អង្គភាព​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១២​ខែ មីនា ឆ្នាំ​២០២៥​នេះ​លោក​ឧត្តមសេនីយ៍ទោដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាការ​មូលដ្ឋាន​សមាគម មិត្ត​នគរបាល​ជាតិ​កម្ពុជា​ខេត្ត​បាត់ដំបង (​ស​.​ម​.​ន​)​ក៏​ដូចជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​(​ស​.​អ​.​ក​) បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី ពៅ ថាវុ​ធ ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស​អនុប្រធាន​គណៈកម្មាធិកា​រ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាលជាតិ​ខេត្ត​បាត់ដំបង​(​ស​.​ម​.​ន​)​និង​ជា​សមាជិក​អចិន្ត្រៃយ៍​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាត់ដំបង​(​ស​.​អ​.​ក​) ដឹកនាំ​អង្គភាព​ទាំង​ពីរ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ម៉ាស់ វៃ អតីត​នាយរង​ការិយាល័យ​ចំណុះ​ស្នងការដ្ឋាន ជា​សមាជិក សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​(​ស​.​ម​.​ន​) និង​ជា​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាត់ដំបង​(​ស​.​អ​.​ក​)​ខណៈ​លោក​ទទួល​មរណ ភាព​ពី​ថ្ងៃ​ទី ១១​ខែ មីនា ឆ្នាំ​២០២៥ ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៦៧​ឆ្នាំ ហើយ​សព​កំពុង​កម្ក​ល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ភូមិ​ព្រៃ​កូន​សេក សង្កាត់ អូរ​ម៉ាល់ ក្រុង បាត់ដំបង​ខេត្ត​បាត់ដំបង ។​

​ក្នុង​ការចូលរួម​រំលែក​ទុក្ខ​នេះ​បាន​នាំយក​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​របស់​លោក​ស្នងការ​ក្នុងនាម​សមាគម​ទាំង​ពីរ​អមដោយ​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជ​ចំនួន​៦,០០០,០០០​រៀល​(​ប្រាំមួយ​លាន​រៀល​)​ថវិកា​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ចំនួន ៤.០០០.០០០​រៀល (​បួន​លាន​រៀល​)​ថវិកា​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​ចំនួន​៥០០,០០០​រៀល​(​ហាសិប​ម៉ឺន​រៀល​) ថវិកា​ចូលរួម​របស់​មន្ត្រីនគរបាល​ក្នុង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​ជាតិពុល​ចំនួន​៩០០,០០០​រៀល​(​កៅសិប​ម៉ឺន​រៀល​) សរុប​ចំនួន ១១.៤០០.០០០​រៀល​(​ដប់​មួយ​លាន​និង​សែសិប​ម៉ឺន​រៀល​)​ជូន​ក្រុមគ្រួសារ​សព​ដើម្បី​បាន​ចាត់ចែង​ប្រើប្រាស់​ក្នុង​កម្មវិធី​បុណ្យ​។​

​លោក​ឧត្តមសេនីយ៍ត្រី ពៅ ថាវុ​ធ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ចូលរួម​រំលែក​នូវ​មរណៈទុក្ខ​ចំពោះ​ក្រុម​គ្រួសារ សព ខណៈ​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ លោក​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់ តែ​លោក​បាន​ចូលរួម​នូវ ថវិកា​ផ្ទាល់ខ្លួន នៅក្នុង​ពិធីបុណ្យ​នេះ លោក​បន្តថា ទុក្ខលំបាក​របស់​មន្ត្រី​គឺជា​ទុក្ខលំបាក​របស់​ថ្នាក់ដឹកនាំ បើទោះបី​លោក ម៉ាស់ វៃ បាន​ចូលនិវត្តន៍​ពី​ការងារ​ហើយ​ក្តី តែ​លោក​ស្ថិតនៅ​ក្នុង​សមាគម​មិត្ត​នគរបាល​ជាតិ កម្ពុជា (​ស​.​ម​.​ន​)​ផង​និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​ផង (​ស​.​អ​.​ក​)​ដែល​កិច្ចការ​នេះ​នៅ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោកស្នងការ​។​

​ថ្នាក់ដឹកនាំ​ស្នងការ​និង​កងកម្លាំង​នគរបាល​ជាតិ​ចំណុះ​ស្នងការដ្ឋាន​ទាំងអស់​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​សមាគម​ទាំងពីរ សូម​ចូលរួម​រំ លែ​ក​ទុក្ខ​យ៉ាង ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​សព សូម​ដួង​វិញ្ញាណក្ខ័ន្ធ​របស់​លោក ម៉ាស វៃ បាន​យោនយកកំណើត​ក្នុង​ទី​បរមសុខ​កុំបី​ខាន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.