ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៩ អណត្តិ​ទី​៤

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៩ អណត្តិ​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី​១០ អាណត្តិ​ទី​៤ របស់ខ្លួន ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, គណៈ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត នាយក​ទីចាត់ការ លោក​-​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​-​ស្រុក ជាច្រើន​នាក់​ផងដែរ ។

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចជា ៖ ១-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក ទី​៩ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​២-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ ប្រចាំ ខែ​កុម្ភៈ​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​បន្ត​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ៣-​បញ្ហា​ផ្សេងៗ ។​

​ក្រោយពី​បាន​ស្តាប់​ការលើកឡើង​ពី​របៀបវារៈ និង​បញ្ហា​សំខាន់ៗ​ក្នុង​កិច្ចប្រជុំ​រួចមក លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ក្រើនរំលឹក​មន្ទីរ​ជំនាញ​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​/ ស្រុក ត្រូវ​មើល​ឡើង វិញ នូវ​រាល់​បញ្ហា នា​ពេលកន្លងមក មិន​ត្រូវ​ទុក​ចោល​នោះទេ គឺ​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យបាន ទាន់ ពេលវេលា ដោយ មិន ត្រូវ រើសអើង ប្រកាន់​បក្សពួក​និយម និង​គ្រួសារនិយម ជា​ពិសេស​ត្រូវ​ខិតខំ​ដុសខាត់​ទាំង​ចំណេះដឹង និង​សមត្ថភាព ក្នុងនាម​ជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ដើម្បី​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ឆ្លើយតប ទៅ នឹង​តម្រូវ ការចាំបាច់​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​ចីរភាព ឈាន​ឆ្ពោះ​ទៅ​រួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​ណែនាំ​ដល់​អភិបាលក្រុង​/​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង កងកម្លាំង​ទាំង ៣​ប្រភេទ ត្រូវ​សហការ​គ្នា​ត្រៀម​ចូលរួម​រៀបចំ តាម​តួរ​នាទី​ភារៈកិច្ច​ប្រកបដោយ​ការ​ទទួលខុស ត្រូវ​ខ្ពស់ ក្នុងការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ប៉ៃលិន ជាពិសេស ត្រូវ​ធ្វើ​ការតុបតែង​លម្អ​ភ្លើង​ពណ៌ នៅ​តាម​សួនច្បារ តាម​អង្គភាព និង​ទីសាធារណៈ អោយ​មាន​សោភ័ណ្ឌភាព​ហើយ​នៅ​គ្រប់​វត្ត​អារាម និង​តំបន់ ទេសចរណ៍ ផ្សេងៗ​ត្រូវ​រៀបចំ​កន្លែង និង​ទីធ្លា​អោយបាន​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កំសាន្ត​ដូចជា​៖ ភ្នំ​យ៉ាត ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ដងស្ទឹង​ប៉ៃលិន បរិវេណ​វិមាន​ឯករាជ្យ និង​ផ្សារ​ព្រំ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​កោតសរសើ​រ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង ប្រដាប់ អាវុធ​ទាំង ៣​ប្រភេទ ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធិភាព ជាពិសេស បាន ចូលរួម​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា​សាធារណៈ​នានា​បាន​ល្អប្រសើ និង​បាន កសាង សមិទ្ធផល​នានា នៅតាម​មូលដ្ឋាន​ឱ្យ​លេច​ឡើងជា​រូបរាង​ដែល​ជា​ការរួមចំណែក​ឲ្យ​ខេត្ត​ប៉ៃលិន​យើង មាន​ភាព​រីក ចម្រើន ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

​មានប្រសាសន៍​បូកសរុប​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​មាន​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ជា​អភិបាលខេត្ត បាន​ខិតខំ​ប្រឹងប្រែង ធ្វើ ការ​ដោះ ស្រាយ​នូវ រាល់ បញ្ហា នានា​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​នូវ​គោល នយោបាយ​ភូមិ​/​ឃុំ មាន​សុ​វត្តិភាព នៅតាម មូលដ្ឋាន​ប្រកប ដោយ ប្រសិទ្ធិភាព​ខ្ពស់ និង​បាន​ធ្វើ​ការអភិវឌ្ឍ​ខេត្ត ឱ្យមាន​ការរីកចំរើន​ជា​បន្ត បន្ទាប់ គួរ​ជាទី​មោទន ជាក់ ស្តែង​ការរៀបចំ សោភ័ណ្ឌ ភាព ខេត្ត​យ៉ាង​ស្រស់ស្អាត គួរអោយ​ទាក់ទាញ ដែល​ធ្វើអោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត មាន ការ​ស្ងើច ស​សើរ មិន ដាច់​ពី​មាត់ ចំពោះ​ការ កែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត​ប៉ៃលិន ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត ក្នុងន័យ​បម្រើ​ដល់​ផលប្រយោជន៍ និង សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​យកចិត្ត ទុកដាក់​ខ្ពស់​ទៅលើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៍​ដូចជា​បំរើ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស ទាន់​សភាពការណ៍ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​ទៅ​នឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នេះ ៕
​ដោយ សេន ត​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.