ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ប្រតិភូ​ខេត្ត​ព្រះសីហនុ ទស្សនកិច្ច​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​បន្លែ និង​ផ្លែឈើ ដើម្បី​ទឹកចិត្ត​ទៅលើ​វិស័យ​កសិកម្ម និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ

ប្រតិភូ​ខេត្ត​ព្រះសីហនុ ទស្សនកិច្ច​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​បន្លែ និង​ផ្លែឈើ ដើម្បី​ទឹកចិត្ត​ទៅលើ​វិស័យ​កសិកម្ម និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២៥​នេះ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ និង​ជម្រុញ​ការលើកទឹកចិត្ត​ទៅលើ​វិស័យ​កសិកម្ម ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​បន្លែ និង​ផ្លែឈើ «​ហ័​រ ណុង ហ៊ុយ អេកូ​ឡូ​ជីខ​ល ឯ​.​ក​» ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង​៣​ហិកតា នៅ​ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ទស្សនកិច្ច​មើល​ផលដំណាំ​ជាច្រើន​ប្រភេទ ដែល​កំពុង​មាន​ការលូតលាស់​បាន​យ៉ាង​ល្អ ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​បន្លែ និង​ផ្លែឈើ​រួចមក ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់ ដែល​បាន​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បោះទុន​វិនិយោគ​ជាង​៣​លាន​ដុល្លា​លើ​ដំណាំ​បន្លែ​ផ្លែឈើ​ធម្មជាតិ​មួយ​នេះ​។​

​អភិបាលខេត្ត បាន​ធ្វើ​ការគាំទ្រ​ឲ្យ​ម​ជ្ឈ​ម​ណ្ឌ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែមទៀត ដើម្បី​កំណើន​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ហើយ​រដ្ឋបាល​ខេត្ត និង​រង់ចាំ​ជួយ​សម្របសម្រួល​បញ្ហា​ប្រឈម​នានា​នៅក្នុង​កសិដ្ឋាន​គ្រប់ពេលវេលា ព្រមទាំង​បាន​សូម​ជូនពរ​ឱ្យ​កសិដ្ឋាន​ដំណើរ​ការដាំដុះ​បន្លែ​ផ្លែឈើ​ធម្មជាតិ​ប្រកបដោយ​ផ្លែផ្កា​ល្អ​បន្ថែម​ទៀត​នៅពេល​ខាងមុខ​។​

​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន ម្ចាស់​មជ្ឈមណ្ឌល​ពិតជា​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ​អំណោយផល​ក្នុង​ការដាំដុះ​ដែល​ផ្ទុយ​ពី​បណ្តា​ប្រទេស​មួយចំនួន មាន​អាកាសធាតុ​ក្តៅ​ពេក និង​ត្រជាក់​ពេក​ធ្វើឲ្យ​ការដាំ​ផ្លែ​ទំពាំងបាយជូរ ម្ទេស ប៉េង​ប៉ោះ ខាត់ណា​ស្រួយ ផ្ទី កា​ឆាយ ដើម​ជន្លង់ ត្រសក់ ចិញ្ចឹម​ត្រី និង​ដំណាំ​រួមផ្សំ​មួយចំនួនទៀត​ពិបាក​ថែ​រទាំ ហើយ​ជំ​ហ៊ាន​ទី​មួយ​របស់​មជ្ឈមណ្ឌល​បាន​ចំណាយ​ទុក​ប្រមាណ​ជាង ៣​លាន​ដុល្លា ថែមទាំង​បាន​ផ្តល់​ឱកាស​ការងារ និង​បទពិសោធន៍​ល្អៗ​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​។​

​ចំណែកឯ​ការដាំដុះ គឺ​ផ្តោត​សំខាន់​លើ​គុណភាព​គ្មាន​ជាតិគីមី ពោល​គឺ​ការរៀបចំ​ដី​ដី​វិញ​ធ្វើ​ដោយ​ខ្លួនឯង និង​មាន​ធាតុ​ផ្សំ​ផ្តើមចេញ​ពី​លា​មួក​សត្វ និង​អង្កាម​យក​លាយ​ផ្អាប់​ជា​ការ​ស្រេច​។ លោក​បន្តថា នេះ​ជា​ការចាប់ផ្តើម​សាកល្បង​ដាំ​ដុះ​តែប៉ុណ្ណោះ ព្រោះ​នៅ​តំបន់​នេះ​វា​មាន​អំណោយផល​ល្អ ហើយ​នឹង​បន្ត​ពង្រីក​កសិដ្ឋាន​បន្ថែមទៀត​នៅពេល​ខាងមុខ​។​

​សូមបញ្ជាក់​ថា បន្លែ​ផ្លែឈើ​ទាំងអស់នេះ​បាន​នាំ​ចូល​ទីផ្សារ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​នឹង​បន្ត​ធ្វើការ​ចែកចាយ​ទៅកាន់​បណ្តា​ទីផ្សារ​នៅក្នុង​រាជធានី ខេត្ត ជាពិសេស​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ជិតខាង ដែលមាន​ផលប៉ះពាល់​ដល់​សុខុមាលភាព​អ្នក​បរិភោគ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.