ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាស​ក្រួស​ក្រហម​ប្រវែង ២ ៣០០​ម៉ែត្រ នៅ​ឃុំ​អង្គ​ភ្នំ​តូច និង​ផ្លូវ​ក្រាស​ក្រួស​ក្រហម​ប្រវែង ៦០០​ម៉ែត្រ នៅ​ឃុំ​អង្គរជ័យ និង​សមិទ្ធផល​នានា អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាស​ក្រួស​ក្រហម​ប្រវែង ២ ៣០០​ម៉ែត្រ នៅ​ឃុំ​អង្គ​ភ្នំ​តូច និង​ផ្លូវ​ក្រាស​ក្រួស​ក្រហម​ប្រវែង ៦០០​ម៉ែត្រ នៅ​ឃុំ​អង្គរជ័យ និង​សមិទ្ធផល​នានា អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាស​ក្រួស​ក្រហម​ប្រវែង ២ ៣០០​ម៉ែត្រ នៅ​ឃុំ​អង្គ​ភ្នំ​តូច និង​ផ្លូវ​ក្រាស​ក្រួស​ក្រហម​ប្រវែង ៦០០​ម៉ែត្រ នៅ​ឃុំ​អង្គរជ័យ និង​សមិទ្ធផល​នានា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាន​រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ នៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត ក្រោម​អធិបតីភាព​លោក ហ៊ុន សុខា ទីប្រឹក្សា សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក វ៉ាន់ ដា​រា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​។​

​ក្នុង​ពិធីបើកការដ្ឋាន និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នេះ បាន​ធ្វើឡើង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ឡេង សុវណ្ណារ៉ា ក្រុមការងារ​ចលនា​ក​សាង​សមាជិក​បក្ស​មូលដ្ឋាន​ខេត្ត​កំពត លោកស្រី អ៊ុច ពៅ ក្រុមការងារ​ចលនា​ក​សាង​សមាជិក​បក្ស​មូលដ្ឋាន​ខេត្ត​កំពត លោកស្រី ភុំ ផាន់​ណា​វី ក្រុមការងារ​ចលនា​ក​សាង​សមាជិក​បក្ស​មូលដ្ឋាន​ខេត្ត​កំពត លោក ឱម ម៉ាក់​ធា​រី ក្រុមការងារ​ចលនា​ក​សាង​សមាជិក​បក្ស​មូលដ្ឋាន​ខេត្ត​កំពត លោក​មួ​ង នឿន អភិបាលរ​ស្រុក​អង្គរជ័យ ព្រមទាំង លោក លោកស្រី គណៈប្រតិភូ​អមដំណើរ មន្ត្រី​ជុំវិញ​ស្រុក និង​ប្រជាពលរដ្ឋ​ចំនួន ១ ៧១០​នាក់​។​

​ជា​កិច្ច​ចាប់​ដើម​កម្មវិធី​លោក មួង នឿន អភិបាល​ស្រុក​អង្គរជ័យ បាន​ថ្លែង​ស្វាគមន៍​គណៈអធិបតី និង​សំណេះសំណាល​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ និង​ចេញ​សារ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​ពួក​ញុះញង់ ក្រុមប្រឆាំង​ជ្រុលនិយម និង​រួម​គ្នា​ធ្វើ​អនុវត្ត​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ គឺ​ជួយ​គ្នា​ទៅវិញទៅមក និង​រួម​គ្នា​អភិវឌ្ឍ​សង្គមជាតិ​យើង​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក វ៉ាន់ ដា​រ៉ា បាន​ពន្យល់​ប្រជា​ពលរដ្ឋ​ឱ្យបាន​កាន់តែ​ដឹង​ច្បាស់​អំពី​តួនាទី ភារកិច្ច​របស់​អ្នកតំណាងរាស្ត្រ ដែល​ប្រជាជន​ពេលខ្លះ​មិន​សូវ​បាន​ជួប និង​មិន​ស្គាល់​ច្បាស់ និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​តែ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​មាន​ការខិតខំ​ប្រឹងប្រែង​ទៅ​មុខ​ជា​និច្ច ដើម្បី​បម្រើ​ប្រជាពលរដ្ឋ បម្រើ​ប្រទេសជាតិ​ឱ្យមាន​ការអភិវឌ្ឍ​ជានិច្ច​។​

​មានមតិ​សំណេះសំណាល​ក្នុង​ពិធីបើកការដ្ឋាន​នេះ លោក ហ៊ុន សុខា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ប្រជាពលរដ្ឋ ពោល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច បច្ចុប្បន្ននេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​ជា​បន្តបន្ទាប់ បាន​និង​កំពុង​ប្រឹងប្រែង កសាង ជួសជុល​ផ្លូវ​ក្នុង​ស្រុក​អង្គរជ័យ​ទាំង​នៅ​ទីប្រជុំជន និង​នៅ​ជនបទ អោយ​កាន់តែ​ស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ នេះ​ជា​សកម្មភាព​មួយ​ដោយ​អនុវត្ត​តាម​គោលនយោបាយ​ជាតិ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​គ្រប់ពេលវេលា ដោយ​ផ្តោត​សំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង​។​

​លោក​បាន​បន្តថា ផ្លូវ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាច​ធ្វើដំណើរ​ទៅ​មក ឬ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សា​តាម​ផ្លូវ​នេះ បាន​យ៉ាង​ងាយស្រួល​។​

​ជា​ចុងបញ្ចប់​លោក ហ៊ុន សុខា ក៏​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្តល់​អំណោយ​ជូន​តាមរយៈ លោក ភឺន ផល្លា ជំនួយការ​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ជា​អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​ខេត្ត​កំពត និង​លោក ហ៊ុន សុខា រួមមាន​៖
* ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​២៣០០​ម៉ែត្រ នៅ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត​
* ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ៦០០​ម៉ែត្រ នៅ​ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត​
* វិទ្យុទាក់ទង​ប្រើ​ស៊ីម ចំនួន ១២៤​គ្រឿង​
* កុំព្យូទ័រ​យួរដៃ ចំនួន ០៣​គ្រឿង​
* កុំព្យូទ័រ​លើ​តុ ចំនួន ០៣​គ្រឿង​
* ម៉ាស៊ីន​ព្រីនធ័​រ ចំនួន ០៦​គ្រឿង​
* រោង​ដាក់​ម៉ូតូ ចំនួន ០២​កន្លែង​
* បង្គន់​អនាម័យ ចំនួន ០១​បន្ទប់​
* ទ្វាររបង​គណបក្ស​ឃុំ ចំនួន ០១​កន្លែង​
* ឯកសណ្ឋាន​ប្រជា​ការពារ ចំនួន ១៣០​កំប្លេ​
* ជូន​ប្រជាពលរដ្ឋ កង​ម្លាំង​ទាំងបី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ សរុប​ចំនួន ១៧១០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សា​រ៉ុង​ចំនួន ១​សា​រ៉ុង និង​ថវិកា ១​ម៉ឺន​រៀល​។​
​ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​ភាពសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ សម្តេច​ទាំង​ទ្វេ នៅពេល​ដែល​ទទួលបាន​នូវ​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ផ្លូវ​វាង​ថ្មី​ក្រាល​ក្រួស​ក្រហម និង​សមិទ្ធផល​ជាច្រើន ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ភាព​រីកចម្រើន និង​ងាយស្រួល​ដល់​ការដឹកជញ្ជូន ធ្វើដំណើរ ដោយ​សុវត្ថិភាព និង​ងាយស្រួល មិន​លំបាក​ដូចជា​ពេល​មុន​៕

​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.