ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានប្រគល់​ព្រះ​ត្រៃ​បិដក និង​វចនានុក្រម ចំនួន​១,៩៣៦​ក្បាល​ដល់​សាលា​គណ ១៥​ខេត្ត​នៅ​កម្ពុជា​ក្រោម

សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានប្រគល់​ព្រះ​ត្រៃ​បិដក និង​វចនានុក្រម ចំនួន​១,៩៣៦​ក្បាល​ដល់​សាលា​គណ ១៥​ខេត្ត​នៅ​កម្ពុជា​ក្រោម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​វៀតណាម​)៖ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​កូនចៅ បាន​ជាវគម្ពី​ព្រះ​ត្រៃ​បិដក បាលី​-​ប្រែ និង​វចនានុក្រម សរុប​ចំនួន​១,៩៣៦​ក្បាល ជូន​ដល់​សាលា​គណ​ចំនួន​១៥ នៃ​ខេត្ត​ចំនួន​១៥​នៅ​កម្ពុជា​ក្រោម ដើម្បី​តម្កល់​ទុក​ជា​ឧត្តម​ប្រយោជន៍​ក្នុង​ព្រះពុទ្ធសាសនា​។​

​គម្ពី​ព្រះ​ត្រៃ​បិដក បាលី​-​ប្រែ និង​វចនានុក្រម ដែល​ជា​អំណោច​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ត្រូវបាន​ដឹកនាំ​យក​មក​ប្រគល់ជូន​ដល់​សាលា​គណ​ទាំង​១៥ ដោយ​ឯកឧត្តម សាន សាង ទីប្រឹក្សា​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​ក្រុមការងារ ព្រមជាមួយ​តំណាង​របស់​ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​។​

​ពិធី​ប្រគល់​គម្ពី​ព្រះ​ត្រៃបិដក បាលី​-​ប្រែ និង​វចនានុក្រម ធ្វើឡើង​ដោយ​មាន​ការទទួល​ផ្ទាល់​ពី​ព្រះ​ឧបជ្ឈា​យ៍ ជោត​ប្ប​សាទោ ថាច់ វ៉ា​យ អនុប្រធាន​អចិន្ត្រៃយ៍ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ខេត្ត​ត្រា​វិញ (​ព្រះ​ត្រពាំង​) ព្រះ​ចៅ​គ្រូ​អធិការ​វត្ត​ពោធិ​សាល​រាជ (​ហៅ​វត្ត​កំពង់​) ក្រុង​ត្រា​វិញ​។ ពិធី​ប្រគល់​បាន​ធ្វើ​នៅ​ការិយាល័យ​ព្រះពុទ្ធសាសនា គណៈមហានិកាយ សាលា​គណ​ខេត្ត​ត្រា​វិញ (​ព្រះ​ត្រពាំង​) សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ខេត្ត​ត្រា​វិញ ដែល​មាន​ទីតាំង​ស្ថិតនៅ​វត្ត​ពោធិ​សាល​រាជ (​ហៅ​វត្ត​កំពង់​) នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៥​។​

​ក្រោយ​ទទួលបាន​នូវ​ធម្មទាន​ដ៏​វិសេសវិសាល មិន​ធ្លាប់​មាន​បែបនេះ​នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម ព្រះ​ឧបជ្ឈាយ៍ ជោត​ប្ប​សាទោ ថាច់ វ៉ា​យ តំណាង​ឱ្យ​សាលា​គណ​ទាំង​១៥ បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក៏ដូចជា​ក្រសួង​ធម្មការ និង​សាសនា ដែល​បាន​គិតគូ​ដល់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ក្រោម ដែល​ខ្វះខាត​ក្បួន​សិក្សា​រៀនសូត្រ ជាពិសេស​គឺ​អក្ស​សាស្ត្រ​ខ្មែរ​នេះ​តែម្ដង​។ ជំនួយ​នេះ​មានតម្លៃ​ក្នុង​ការចូលរួម​អភិរក្ស និង​ថែរក្សា​អ្វី​ដែល​ជា​កេរ្តិ៍តំណែល​របស់​ដូច​តា​ដែល​បាន​បន្សល់​ទុក​មក​។​

​ព្រះ​ឧបជ្ឈាយ៍ ជោត​ប្ប​សាទោ ថាច់ វ៉ា​យ បាន​សន្យាថា នឹង​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នេះ កាន់តែ​រីកចម្រើន​ថែម​មួយ​កម្រិត​ទៀត ដើម្បីឱ្យ​គេ​ដឹងថា​ខ្មែរ​នៅ​ទីនេះ ក៏​មាន​ការសិក្សា និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ខ្មែរ​ទាំងឡាយ​។​

​សូមជម្រាបថា គម្ពី​ព្រះ​ត្រៃ​បិដក បាលី​-​ប្រែ និង​វចនានុក្រម ដែល​ជា​ធម្មទាន​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​កូនចៅ មានដូចជា ព្រះ​ត្រៃបិដក​ចំនួន ១៥​ឈុត ស្មើនឹង​១៦៥០​ក្បាល និង​វចនានុក្រម​ចំនួន​២៨៦​ក្បាល គឺជា​ធម្មទាន​ដំបូង​គេ និង​ធំ​បំផុត​មិន​ធ្លាប់​មាន​ឡើយ ដែល​សាលា​គណ​ខេត្ត​ទាំង​១៥ នៅ​កម្ពុជា​ក្រោម អាច​បាន​ទទួល​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.