ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ឯកឧត្តម ម៉ា​ង ស៊ី​ណេ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​សមត្ថភាព​យោធា និង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២៤ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២៥ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ​

ឯកឧត្តម ម៉ា​ង ស៊ី​ណេ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​សមត្ថភាព​យោធា និង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២៤ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២៥ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង សុ​ី​ណេ​ត អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀ​ង មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​សមត្ថភាព​យោធា និង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២៤ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២៥ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ​។​

​លោក​ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ បាន​ធ្វើ​របាយការណ៍​ហ្វឹកហ្វឺន​រៀនសូត្រ​ក្នុង​ឆ្នាំ​២០២៤​នេះ មាន​សិក្ខាកាម​ចូល​ចំនួន ៧៣​នាក់ ក្នុងនោះ គ្រប់គ្រង​ចំនួន ៦​នាក់ -​បំរើការ​រោង​បាយ​ចំនួន ៣​នាក់ -​យោធា​ចារ្យ​ចំនួន ១៤​នាក់ និង​កម្មសិក្សាការី​ចំនួន ៥០​នាក់ វគ្គ​នេះ​មាន​រយៈពេល ៩១​ថ្ងៃ​។ ក្រោយពេល​ចុងបញ្ចប់​ការងារ​ហ្វឹកហ្វឺន សិក្ខាកាម​បាន​ធ្វើ​យុទ្ធ​ដំណើរ​ទ័ព​ដោយ​ថ្មើរជើង​ចំងាយ​២៦​គីឡូម៉ែត្រ រយៈពេល​ពីរ​ថ្ងៃ មួយ​យប់ និង​ដោះស្រាយ​ឧបទ្ទហេតុ​ផងដែរ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល និង​ផ្តាំផ្ញើ​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ពង្រឹងសមត្ថភាព​យោធា​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ ដល់​មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន​កម្មសិក្សាការី នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​ការងារ​ចាំបាច់​មួយ​ចំនួន​ដូចខាងក្រោម​៖
១-​ត្រូវ​មាន​វិជ្ជាជីវៈ​ខ្ពស់ ស្មោះត្រង់​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់​បទ​ប្បញ្ញត្តិ សារាចរ​ណែនាំ លក្ខន្ដិកៈ​កង​យោធ​ន​ពល​ខេមរភូមិន្ទ បទដ្ឋាន​គតិយុត្ត​នានា​ប្រកាន់​ភ្ជាប់​នូវ​សេចក្ដីថ្លៃថ្នូរ និង​ក្លាយជា​កម្លាំង​ពិត ដើម្បី​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាជន​
២-​ត្រូវ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្នុង​ការអនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» ដើម្បី​រួមគ្នា​បម្រើ​ផលប្រយោជន៍​ប្រជាជន​តាម​គោលការណ៍​អភិបាលកិច្ច​ល្អ និង​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ មាន​សុខសន្តិភាព សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ដែល​ជា​បុរេ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ខេត្ត​លើ​គ្រប់​វិស័យ​
៣-​ត្រូវ​យកចិត្តទុកដាក់​ប្រើប្រាស់​កម្លាំង ធនធាន និង​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ឱ្យ​មាន​ប្រសិទ្ធភាព ពោល​គឺ​ប្រើប្រាស់​កម្លាំង​ឱ្យ​សមស្រប​ទៅនឹង​តម្រូវការ​ជំនាញ និង​សូម​គ្រប់គ្រង​ថែរក្សា​គ្រឿង​សព្វាវុធ​បរិក្ខារ​យោធា ព្រមទាំង​ស្បៀងអាហារ​ជាដើម​ឱ្យ​បាន​ត្រឹមត្រូវ និង​គង់វង្ស​
៤-​ត្រូវ​ពង្រឹង​ការហ្វឹកហ្វឺន​រៀនសូត្រ​កសាង​ប្រភព​ធនធានមនុស្ស​ទាំង​បរិមាណ និង​គុណភាព ដើម្បី​បម្រើការ​ការពារជាតិ​ឱ្យមាន​ប្រសិទ្ធភាព​។ ជាពិសេស​បង្កើន​ជំនាញ​ដល់​យោធិន​ឱ្យស្រប​ទៅ​តាម​ភារកិច្ច យុទ្ធវិធី​ចាំបាច់ អភិរក្ស​ក្បាច់គុណ​ដែល​បុព្វបុរស​យើង​បាន​បន្សល់ទុក ដូចជា​ក្បាច់គុណ​ល្បុក្កតោ យុទ្ធ​គុណខម និង​គុណ​ខ្មែរ​ជា​ដើម​។​
៥-​ត្រូវ​បន្ត​អភិវឌ្ឍ​សមត្ថភាព​កងទ័ព​ឱ្យ​បាន​ជាប់​ជាប្រចាំ ត្រៀមកម្លាំង​ដោះស្រាយ​នៅ​គ្រប់​សភាពការណ៍ ជាពិសេស​គ្រោះមហន្តរាយធម្មជាតិ​ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ​។ ត្រូវ​ត្រៀម​មធ្យោបាយ​ដឹកជញ្ជូន​ជនរងគ្រោះ ផ្តល់​សេវា​ថែទាំ​ព្យាបាល​សុខភាព បង្កើន​កិច្ច​សហការ​ឱ្យបាន​ស្អិតរ​មួ​ត​ជាមួយនឹង​អាជ្ញាធរ​ដែនដី​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នានា ដូចជា​គ្រោះ​ទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះ​អគ្គីភ័យ​។​
៦-​ត្រូវ​យកចិត្តទុកដាក់​ធានា​កិច្ចការ​ភស្តុភារ និង​សុខាភិបាល ដើម្បី​ធានា​នូវ​ជីវភាព​រស់នៅ និង​សុខភាព​របស់​កងទ័ព​របស់​យើង​ឲ្យបាន​កាន់តែ​ល្អប្រសើរ​។​

​ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា ក្រោយពី​បាន​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹងសមត្ថភាព​ក្នុង​វគ្គ​នេះ​រួច កម្មសិក្សាការី និង​យក​ចំណេះដឹង ជំនាញ​បច្ចេកទេស និង​ទេពកោសល្យ​សម្រាប់​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ប្រកបដោយ​សមត្ថភាព​គ្រប់គ្រាន់ មាន​កម្រិត​យល់ដឹង​ខ្ពស់ មាន​វិន័យ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.