ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ដឹកនាំ​សមាជិក​សមាគម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រា​វត្តា​ខ្មែរ ទៅ​មើល​ការថែទាំ​កូនដំរី​ឈ្មោះ «​លំផាត់​» នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​បង្ហាញ​នូវ​ក្តីស្រឡាញ់​ចំពោះ​សត្វព្រៃ

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ដឹកនាំ​សមាជិក​សមាគម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រា​វត្តា​ខ្មែរ ទៅ​មើល​ការថែទាំ​កូនដំរី​ឈ្មោះ «​លំផាត់​» នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​បង្ហាញ​នូវ​ក្តីស្រឡាញ់​ចំពោះ​សត្វព្រៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​តាកែវ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធានកិត្តិយស​នៃ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រា​វត្តា​ខ្មែរ បាន​ដឹកនាំ​សមាជិក​សមាជិកា​ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល សមាជិក​សមាជិកា​កិត្តិយស ទូត​សុ​ឆន្ទៈ សមាជិក​សមាជិកា​ប្រតិបត្តិ​និង​ក្រុម​អ្នកស្ម័គ្រចិត្ត ទៅ​មើល​ការថែទាំ​កូនដំរី​ឈ្មោះ​«​លំផាត់​» នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​បង្ហាញ​នូវ​ក្តីស្រឡាញ់​ចំពោះ​សត្វព្រៃ និង​ការចូលរួម​ការពារ​ថែរក្សា​អភិរក្ស​សត្វព្រៃ​គ្រប់​ប្រភេទ និង​ការនាំយក​នូវ​ថវិកា​ដើម្បី​ចូលរួម​ទ្រទ្រង់​លើ​ការទិញ​ចំណី​ជាពិសេស​ទឹកដោះគោ​បំបៅកូន​ដំរី​នេះ​។​

​កូនដំរី​តូច​អាយុ​ប្រមាណ ៥​ខែ​ដែល​បែក​ពី​មេ​របស់​វា​ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រានព្រៃ ហើយ​ត្រូវបាន​ជួយសង្គ្រោះ​នេះ ត្រូវបាន​ដឹក​យក​ទៅ​ព្យាបាល​របួស និង​មើលថែ​បន្ត​នៅ​មជ្ឈមណ្ឌល​ថែរក្សា​សត្វ​ព្រៃភ្នំ តា​ម៉ៅ​ខេត្តតាកែវ កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​កូនដំរី​កម្សត់​នេះ​ទទួល​បាន​ឈ្មោះ​ថ្មី​ថា «​សំណាង លំផាត់​»​។ វា​ត្រូវ​បាន​បញ្ជូន​ដល់​មជ្ឈមណ្ឌល​ថែរក្សា​សត្វព្រៃ​ភ្នំ​តា​ម៉ៅ នៅ​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤​។ កូន​ដំរីព្រៃ «​សំណាង លំផាត់​» មាន​អាយុប្រមាណ ៥​ខែ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​មន្ត្រី​ឧទ្យានុ​រក្ស និង​ក្រុមការងារ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance-WA)​នៅ​ឯ​ស្រុក​កោះ​ញែក កាលពី​ល្ងាច​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រោយ​វា​ខំ​ដើរ​ទាំង​ជើង​ឈឺ​មាន​របួស​បណ្តាលមកពី​អន្ទាក់​។​

​សមាជិក​សមាជិកា​សមា​គម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រា​វត្តា​ខ្មែរ បានបង្ហាញ​សេចក្តី​រីករាយ​ដែល​បានឃើញ​កូនដំរី​តូច «​លំផាត់​» មាន​សុខភាព​ល្អ និង​ស្នាមរបួស​ជើង​ជាប់អន្ទាក់​នោះ​បាន​ជាសះស្បើយ​ប្រមាណ ៩០%​ហើយ ក្រោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ដោយ​ក្រុម​អ្នកថែរក្សា​សត្វព្រៃ​។ ឯកឧត្តម នេត្រ ភ​ក្ត្រា ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកដឹកនាំ​ធ្វើ​«​យុទ្ធនាការ​អន្ទាក់​សូន្យ​» កាលពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រជាពលរដ្ឋ និង​ផ្តល់​ចំណេះដឹង​ពី​ផលប៉ះពាល់​ដោយសារ​អន្ទាក់ បាន​បន្ត​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ទប់ស្កាត់​អន្ទាក់ ដើម្បី​ផ្តល់​សុវត្ថិភាព​មនុស្ស និង​សត្វព្រៃ​។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​ថ្លែងថា​៖ «​អន្ទាក់​ជា​ឃាតក​លាក់​មុខ​ដែល​បាន​សម្លាប់​សត្វ​ព្រៃ​ជា​រៀងរាល់ថ្ងៃ និង​ខ្លះ​បានធ្វើឱ្យ​សត្វព្រៃ​ពិការ​ចំពោះ​សត្វ​ខ្លះ​ដែល​អាច​រួច​ពី​អន្ទាក់​»​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានបង្ហាញ​សេចក្តី​រីករាយ​ពេល​បាន​ឃើញ​សត្វ​ដំរី «​លំផាត់​» ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បាន​ទាញ​សមានចិត្ត​ពី​ប្រជាពលរដ្ឋ ហើយ​បាន​ធ្វើ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​គ្រោះថ្នាក់​ដោយសារ​អន្ទាក់​គ្រប់​ប្រភេទ​ដែល​ចាំបាច់​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​សុវត្ថិភាព​ដល់​សត្វព្រៃ​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.