ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​ជា​អំណោយ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ជូន​គ្រួសារ​រងគ្រោះ ដែល​ជួប​ឧបទ្ទវហេតុ​ជាន់មីន ដាច់​ជើង​ស្តាំ និង​ពិការភ្នែក​ទាំង​២ នៅ​ឃុំ​ថ្ម​ដា ស្រុក​វាលវែង

ឯកឧត្តម  ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​ជា​អំណោយ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ជូន​គ្រួសារ​រងគ្រោះ ដែល​ជួប​ឧបទ្ទវហេតុ​ជាន់មីន ដាច់​ជើង​ស្តាំ និង​ពិការភ្នែក​ទាំង​២ នៅ​ឃុំ​ថ្ម​ដា ស្រុក​វាលវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត បានប្រគល់​ផ្ទះ​ថ្មី​១​ខ្នង ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ចំពោះ​គ្រួសារ​រងគ្រោះ ដែល​ជួប​ឧបទ្ទវហេតុ​ជាន់មីន បន្សល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​ដាច់​ជើង​ស្តាំង និង​ពិការភ្នែក​ទាំង​២ ដើម្បី​ឱ្យ​ពួកគាត់​ផ្លាស់ប្តូរ​ទីលំនៅ ពី​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ឱ្យមក​រស់នៅ​ទីតាំង​ថ្មី ក្បែរ​ទីប្រជុំជន ស្ថិតក្នុង​ភូមិ​បឹង​យារ ឃុំ​វាល ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។​

​ពិធី​នេះ​បាន​ការចូលរួម​ពី ឯកឧត្តម ហៀ​ម ឃួន អភិបាលរង​ខេត្ត ឯកឧត្តម នាយក​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ អភិបាល​ស្រុក​កណ្តៀង អភិបាល​ស្រុក​វាលវែង សមាគមនារី​ខេត្ត ក្រុម​កាយឫទ្ធិ​នារី​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួនទៀត​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​លើកឡើង​ថា គ្រួសារ​ទាំង​ពីរ​នាក់​ម្តាយ និង​កូន​នេះ គឺ​គាត់​រស់នៅ​ក្នុង​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ពោល​គឺ​នៅ​កៀក​នឹង​ព្រំដែន​ដែល​ជា​ចម្ការមីន និង​ជា​កន្លែង​ដែល​គេ​ហៅថា ជាទី​តាំង​សម្លាប់​ភូមិសាស្ត្រ​។ ទីកន្លែង​ដែល​គាត់​រស់នៅ មាន​គ្រោះថ្នាក់​ណាស់ ទើប​ធ្វើឱ្យ​កូនប្រុស​របស់​គាត់​រង​គ្រោះ​ដាច់​ជើង​ស្តាំ​ម្ខាង និង​ពិការភ្នែក​ទាំង​២ បន្សល់​ឱ្យ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ ត្រូវ​ចិញ្ចឹម​កូន​ទាំង​កម្សត់​ជាទីបំផុត​។​

​ឯកឧត្តម អភិបាលខេត្ត​បន្ត​ថា នៅពេល​ដែល​លេចឮ​ព័ត៌មាន ថា​មាន​ករណី​គ្រោះថ្នាក់ នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០២៤​កន្លងទៅ ពេលនោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម បាន​ជួយ​អន្តរាគមន៍​សង្គ្រោះបន្ទាន់ និង​ជួយ​ទាំង​ថវិកា រីឯ​ក្រុម​ការងារ​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​ដែនដី បាន​ដុតដៃដុតជើង ជួយ​លើកទឹកចិត្ត​ពួកគាត់​ជា​បន្តបន្ទាប់​។ ឯកឧត្តម បន្ថែមថា ក្រោយមក​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី តាមរយៈ​រូបលោក​ផ្ទាល់ ក៏​បាន​រៀបចំ​សាងសង់​ផ្ទះ​ថ្មី​១​ខ្នង ជូន​គ្រួសារ​ពួកគាត់ ដើម្បី​ឱ្យ​ពួកគាត់​ចូលមក​រស់នៅ​បាន​សម​រ​ម្យ មាន​សុវត្ថិភាព និង​ក្បែរ​ទីប្រជុំជន ហើយ​អាជ្ញាធរ​ខេត្ត ស្រុក ឃុំ ក៏​ប្តេជ្ញា​ថា​នឹង​ចិញ្ចឹម​គ្រួសារ​ពួកគាត់ រហូត​ដល់​អស់បុណ្យ​ផងដែរ​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​គូសបញ្ជាក់ថា ផ្ទះ​ថ្មី​១​ខ្នង ដែល​ត្រូវ​ប្រគល់ជូន​ពួក​គាត់​នេះ សាងសង់​អំពី​ថ្ម ជញ្ជាំង​ឥដ្ឋ ក្រាល​ការ៉ូ ប្រក់​ស័ង្កសី មាន​បន្ទប់ទឹក និង​កន្លែង​ដាំ​ស្លរ​សមរម្យ រួមទាំង​សម្ភារៈ​ប្រើប្រាស់​សង្កត់​ផ្ទះ​មួយ​ឈុត មាន​គ្រែ ពូក ខ្នើយ ភួយ ឆ្នាំង ចាន​…​។​ល​។ ពួកគាត់​ត្រូវបាន​អាជ្ញាធរ​ស្រុក​វាលវែង សហការ​ជួយ​កម្លាំង​វរៈ​ការពារ​ព្រំដែន ៥០១ ធ្វើ​ការដឹកជញ្ជូន ឱ្យមក​រស់នៅ​ទីតាំង​ថ្មី ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍ ភូមិ​បឹង​យារ ឃុំ​វាល ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៥​។​

​ស្ត្រី​ម៉េមាយ ដែល​ត្រូវជា​ម្តាយ​ជនរងគ្រោះ ឈ្មោះ ប៉ាង គី​ដេត អាយុ​ជិត​៦០​ឆ្នាំ បាន​សម្តែង​នូវ​ក្តីសប្បាយរីករាយ និង​ថ្លែងអំណរគុណ​ជា​អនេក ជូន​ចំពោះ​ឯកឧត្តម ខូ​យ រី​ដា និង​លោកស្រី អាំង សុជាតា ខូយ​រីដា ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត​ពេ​ជ ចន្ទ​មុន្នី ដែល​ជានិច្ចកាល តែងតែ​យកចិត្តទុកដាក់ គិតគូរ​សព្វ​គ្រប់​បែប​យ៉ាង ដល់​ក្រុមគ្រួសារ​ពួកគាត់​ឱ្យ​មាន​ក្តីសង្ឃឹម​ជាថ្មី​ឡើងវិ្​។ លោកយាយ សូម​គោរព​ជូនពរ សម្តេច រួមទាំង​លោក លោកស្រី​ទាំងអស់ ទទួលបាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ កាយពល​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា និង​សម្រេចបាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​គួរ​រំ​ឮ​ក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៩​ព្រឹក ព័ន្ធ អភិបាល​ស្រុក​កណ្តៀង ស្រុក​វាល​វែង​និង​អាជ្ញាធរ​មូលដ្ឋាន នា​រសៀល​ថ្ងៃ​ទី​១​ខែ​មិនា ឆ្នាំ​២០២៥​ក​ជំទាវ អាំង សុជាតា ជនរងគ្រោះ ស៊ុំ សុខ​ប៊​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខ​របរ​កសិក​រ បាន​ចេញ​ទៅ​កាច់​ស្មៅ​អំបោស ត្រង់​ចំណុច​អូរ​កងឈ្លប ស្ថិតក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ក៏​ជាន់​មីន​បន្សល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​ដាច់​ជើង​ខាងស្តាំ​ម្ខាង និង​ពិការភ្នែក​ទាំង​២ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ រហូត​ជា​សះស្បើយ រួចផុត​ពី​សេចក្តីស្លាប់ ពោល​គឺ​គ្រាន់តែ​ធ្លាក់ខ្លួន​ពិការ​ប៉ុណ្ណោះ​។ ក្រោយពី​ទទួលបាន​ដំណឹង​ដ៏​សង្វែ​គនេះ លោក​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.Y.P គ្រុប តាមរយៈ​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​នាំយក​ថវិកា​ជួយឧបត្ថម្ភ ចំនួន​៥០​លាន​រៀល ជូន​ដល់​គ្រួសារ​ជនរងគ្រោះ ព្រមទាំង​មាន​សប្បុរសជន​ដ៏​ទៃ​ផ្សេងទៀត បន្ត​ផ្តល់​ជូន​ជា​ហូរហែរ​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.