ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ជំនួយការ​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន ចុះសួរសុខទុក្ខ នាំ​អំណោយ និង​ថវិកា​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​កងទ័ព​ដែល​ឈរជើង​ការពារ​ព្រំដែន​ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ខេត្ត​ឧត្តរមានជ័យ

ជំនួយការ​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន ចុះសួរសុខទុក្ខ នាំ​អំណោយ និង​ថវិកា​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​កងទ័ព​ដែល​ឈរជើង​ការពារ​ព្រំដែន​ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ខេត្ត​ឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ សមរភូមិ​ក្រោយ តែង​គាំទ្រ​សមរភូមិ​មុខ​! នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម កែវ ផុង ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​សេនា​តេជោ​សន្តិភាព បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ សំណេះសំណាល​ជាមួយ​មេបញ្ជាការ នាយទាហាន នាយទាហានរង និង​ពលទាហាន​ចំណុះ​បញ្ជាការដ្ឋាន​កង​ថ្មើរជើង​លេខ​៤២ កម្លាំង​នគរបាល​ចំណុះ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២ ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ខេត្ត​ឧត្តរមានជ័យ​។​

​ឱកាស​នេះ​ក៏​មាន​ការទទួល​ស្វាគមន៍​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ​, លោក​ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៤២ ព្រមទាំង​ថ្នាក់ដឹកនាំ​កងទ័ព និង​កងទ័ព​ដែល​កំពុង​ឈរ​ជាច្រើ​រូប​ផង​ដែរ​។​

​ការចុះ​សួរសុខទុក្ខ​កងទ័ព និង​កងកម្លាំង​នគរបាល​នេះ គឺ​ជា​ប្រពៃណី​នៃ​ការ​ចុះសួរសុខទុក្ខ​ជាប្រចាំ​រវាង​ស្ថាប័ន​ស៉ីវិល និង​អង្គភាព​ជួរមុខ ដែល​ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា និង​ត្រូវ​បាន​បន្ត​អនុវត្ត​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​នា​ពិធី​សំណេះសំណាល​នោះ ឯកឧត្តម កែវ ផុង ក៏​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដោយ​សម្តែង​នូវ​ការគោរព​កោតសរសើរ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង របស់​កងទ័ព ក្នុង​បុព្វហេតុ​រក្សា​ការពារ​បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ ដែល​ជា​ចំណែក​មួយ​យ៉ាង​ធំធេង បាន​នាំមក​នូវ​សុខសន្តិភាព​។

​លោក​បាន​បន្តថា គ្រឹះ​នៃ​ការអភិវឌ្ឍ​របស់​សម្ដេច​តេជោ ហ៊ុន សែន កំពុង​បន្ត​ខិតខំ​កសាង​បន្ថែមទៀត​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ទោះបី​ពិភពលោក​កំពុង​ជួប​សភាពការណ៍​តានតឹង​ខ្លាំង​ដោយសារ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ក្តី ឬ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​វិបត្តិ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​យ៉ាងណាក្ដី​។​

​លើសពីនេះ ឯកឧត្តម កែវ ផុង បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​និង​កំពុង​ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ចជាតិ ដោះស្រាយ​បញ្ហា​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​នឹង​ឈាន​ទៅ​បង្កើត​មូលដ្ឋានគ្រឹះ​ថ្មី​សម្រាប់​សេដ្ឋកិច្ច និង​សង្គមជាតិ នាពេល​អនាគត​។​

​លោក​បាន​បន្តថា ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅតែ​ជា​ចំណង​មិន​អាច​កាត់ផ្តាច់​បាន​ទេ ហើយ​ទស្សនៈវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ព បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​ជាច្រើន ដោយ​បាន​ខិតខំ​កៀងគរ​អ្នកវិនិយោគ​ចូលមក​កម្ពុជា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ មាន​ការងារ​ធ្វើ​កាន់តែច្រើន និង​មាន​ជីវភាព​កាន់តែ​ធូរធារ​។​

​ទន្ទឹមនឹងនោះ កងទ័ព​របស់​យើង ក៏​ត្រូវ​មាន​គោលជំហរ​ស្មោះត្រង់​ចំពោះ «​ជាតិ សាសនា ព្រះមហាក្សត្រ​» និង​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតឡើង​ពី​ការបោះឆ្នោត​ផងដែរ​។ ពិត​ណាស់​បងប្អូន​កង​ទ័ព មិន​ត្រឹមតែ​ការពារជាតិ និង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុណ្ណោះ​ទេ បងប្អូន​ក៏​ជា​បង្អែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ថែរក្សា​ធនធានធម្មជាតិ​ឱ្យ​នៅ​ឋិត​ស្ថេរ​គង់វង្ស​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេសជាតិ និង​ប្រជាជន​ទាំងមូល​។​

​ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ លោក គី ភាន​ចាយ ដែល​ជា​សមាជិក​ក្រុម​សេនា​តេជោ សន្តិភាព បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ស្មារតី​តស៊ូ​ដ៏​អង់អាច​ក្លាហាន ប្រកបដោយ​វីរភាព​របស់​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ការពារជាតិ​មាតុភូមិ​កម្ពុជា​ដ៏​បវរ​នៃ​យើង​។​

​ក្នុងនាម​ជា​អ្នក​នៅ​សមរភូមិ​ក្រោយ លោក​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស គឺ​ប្តេជា្ញចិត្ត រា​ថយ​ជា​ដាច់ខាត​ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាងណា​កៀរគរ​គ្រឿងឧបភោគ បរិភោគ សម្ភារ​ប្រើប្រាស់​នានា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ដែន​សីមា​ឱ្យនៅ​គង់វង្ស​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម កែវ ផុង ក៏​បាន​ប្រគល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ឧបត្ថម្ភ​មួយ​ចំនួន​ជូន​ដល់​បញ្ជាការដ្ឋាន​កង​ថ្មើរជើង​លេខ​៤២ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២ និង​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ រួមមាន​៖ អង្ករ ៥​តោន​, មី​ជាតិ ៤០០​កេស​, ទឹកបរិសុទ្ធ​វី​តាល់ ៤៦០​កេស​, ទឹកត្រី ទឹកស៉ីអ៉ីវ ៣០០​យួរ ពួ​យ ១៥០ និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ តន់ ញាន និង​លោក​ឧត្តមសេនីយ៍ត្រី នាក់ វង្ស បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម កែវ ផុង ជំនួយការ​សម្តេច​តេជោ និង​ប្រតិភូ​រួម​ដំណើរ ដែល​តែងតែ​យកចិត្តទុកដាក់ លើកទឹកចិត្ត​ដល់​កងទ័ព និង​គ្រួសារ ដែល​បញ្ជាក់​ឱ្យ​កាន់តែច្បាស់ អំពី​ការគិតគូរ និង​ជួយ​សម្រួល​ដល់​ជីវភាព​កងទ័ព​។​

​មេបញ្ជាកា​រទាំង​ពីរ​រូប បាន​បញ្ជាក់​អំពី​សកម្ម​ភាព​ការងារ​អភិវឌ្ឍន៍​នៅ​ក្នុង​អង្គភាព ការងារ​ជួយ​សង្គម និង​ប្តេជ្ញាចិត្ត​រក្សា​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ក្នុង​ការបង្កា​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​យ៉ាង​ម៉ឺងម៉ាត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.