ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

រូបភាពស្តីពីការចរចា​រវាង​ភាគី​កម្ពុជា-ថៃ ក្នុង​គោលដៅ​ឈានទៅរក​ការផ្អាក​ការឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ ដែល​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ២០០៨ នៅ​ទិស​ប្រាសាទ​ព្រះវិហារ និង​រាលដាល​ដល់​ទិស​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី​នៅ​ឆ្នាំ ២០១១

រូបភាពស្តីពីការចរចា​រវាង​ភាគី​កម្ពុជា-ថៃ ក្នុង​គោលដៅ​ឈានទៅរក​ការផ្អាក​ការឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ ដែល​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ២០០៨ នៅ​ទិស​ប្រាសាទ​ព្រះវិហារ និង​រាលដាល​ដល់​ទិស​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី​នៅ​ឆ្នាំ ២០១១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ​រូបភាព ក្នុងបណ្តាញសង្គម សម្តេចបានសរសេរដូចនេះថា ៖ «ទើប​រក​ឃើញ​រូប​ប៉ុន្មាន​សន្លឹក​នេះ ដែល​ថត​នៅ​ថ្ងៃទី ១៩ កុម្ភៈ ​ឆ្នាំ ២០១១ នៅ​ច្រក​ព្រំដែន​ជាំ​-​ស្រ​ង៉ាំ ខេត្ត​ឧត្តរមានជ័យ​»។

​រូប​ទាំង​នេះ​បង្ហាញ​អំពី​ការចរចា​រវាង​ភាគី​កម្ពុជា​ដែល​ដឹកនាំ​ដោយ​រូបខ្ញុំ ក្នុងនាម​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក (​ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម ជា ម៉ន​អតីត​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង​ឯកឧត្តម ស្រី ឌឹ​ក មេបញ្ជាការ​កងពល​ធំ​លេខ​៣) ជាមួយ​ភាគី​កងទ័ព​ថៃ​ដែល​ដឹកនាំ​ដោយ​នាយសេនាធិកា កងទ័ពជើងគោក​ថៃ ក្នុង​គោលដៅ​ឈានទៅរក​ការផ្អាក​ការឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ ដែល​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ២០០៨ នៅ​ទិស​ប្រាសាទ​ព្រះវិហារ និង​រាលដាល​ដល់​ទិស​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី​នៅ​ឆ្នាំ ២០១១​។

​សូម​រំលឹក​ផង​ថា​ការប្រយុទ្ធ​គ្នា​ពេល​នោះ គឺ​មិនមែន​ផ្ដើម​ដោយ​កងទ័ព ឬ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ណាមួយ​នោះទេ​។ ប៉ុន្តែ​វា​ចាប់ផ្ដើម​ឡើង​ដោយ​អ្នកនយោបាយ​ជាតិនិយម​ជ្រុល​ថៃ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​សកម្មភាព​ក្រោម​ផ្លាក​ស្នេហា​ជាតិ ហើយ​រំលោភ​ចូល​មក​កាន់កាប់​វត្ត កែវ សិក្ខា​គី​រី​ស្វា​រៈ ដែល​ស្ថិត​នៅក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​នៅ​ថ្ងៃ​ទី ១៥ កក្កដា ឆ្នាំ​២០០៨​។

​សកម្មភាព​ដែល​ផ្ដើមឡើង​ដោយ​មនុស្ស​ប៉ុន្មាន​នាក់​នេះ បាន​រាលដាល រហូតដល់​មាន​ការប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​អស់​រយៈពេល​ជាង​៣​ឆ្នាំ ចាប់ពី​តំបន់​ប្រាសាទ​ព្រះវិហារ​រហូតដល់​តំបន់​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ដោយ​បាន​បង្ក​ឲ្យ​កងទ័ព​ទាំង​ពីរ​ប្រទេស​រង​របួស​និង​ស្លាប់​ជា​ច្រើន​នាក់ ក៏ដូចជា​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ប្រជាពលរដ្ឋ​ថៃ​ដែល​រស់នៅ​ក្នុង​និង​ក្បែរ​តំបន់​ប្រយុទ្ធ​គ្នា រាប់ពាន់​គ្រួសារ​ត្រូវ​ជម្លៀស​ចេញពី​ផ្ទះសំបែង​របស់ខ្លួន​។ បន្ថែម​លើ​នោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅក្នុង​វិស័យ​ផ្សេងៗ ក៏​ទទួលរង​ការប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ​នា​ពេល​នោះ​។

​បទពិសោធន៍​ដែល​ទើបតែ​កើតមាន​ជាង​មួយ​ទសវត្សរ៍​កន្លង​ទៅនេះ គឺជា​ការ​ដាស់តឿន​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស ឲ្យ​ប្រយ័ត្ន​នៅក្នុង​ការធ្វើ​សកម្មភាព​អ្វីមួយ ត្រូវ​គិតគូរ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជាសវាង​នូវ​សកម្មភាព​ជ្រុលនិយម​ទាំងឡាយណា ដែល​អាច​ឈាន​ទៅ​បង្កើត​អំពើ​ហិង្សា​ដូច​បាន​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ​២០០៨-២០១១​។

​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ប្រជាពលរដ្ឋ​ថៃ​មាន​សិទ្ធិ​ស្នេហា​ជាតិ និង​ស្នេហា​ទឹកដី​របស់​ខ្លួន​។ ប្រទេស​ទាំង​ពីរ​មិន​អាច​លើក​ចេញ​ពី​គ្នា​បានទេ ហើយ​ចំពោះ​បញ្ហា​ព្រំដែន​នៅ​សេសសល់​ដែល​ជា​មរតក​ប្រវត្តិសាស្ត្រ គឺ​បាន​បន្សល់​ទុក​ជា​យូរណាស់​មកហើយ​។ យើង​ត្រូវ​ខិតខំ​ដោះស្រាយ​ឲ្យបាន​ចប់ ដោយ​ផ្អែក​លើ​មូលដ្ឋាន​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ តាមរយៈ​យន្តការ​ផ្លូវការ​ដែល​បាន​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ជាសវាង​បង្ក​ជា​បញ្ហា​ហិង្សា ដែល​អាច​កើតមាន​ជាយថាហេតុ​ដូច​កាលពី​ឆ្នាំ​២០០៨-២០១១​។

សម្តេចបានបន្តថា ៖ «​ខ្ញុំ​កើត​មិនទាន់​សង្គ្រាម​ក្នុង​ទសវត្សរ៍​ទី​៧០ ហើយ​ក៏​នៅ​តូច​នៅក្នុង​ដំណាក់កាល​នៃ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្សរ៍​ទី​៨០ និង​ដើម​ទសវត្ស​ទី​៩០​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការប្រយុទ្ធ​គ្នា​នៅ​ឆ្នាំ​២០០៨-២០១១ គឺ​មិន​ខុសគ្នា​ពី​ការប្រយុទ្ធ​គ្នា​កាលពី​អតីតកាល​នោះ​ទេ គឺ​គ្មាន​អ្វី​ចំណេញ​ពី​សង្គ្រាម​និង​ការប្រយុទ្ធ​គ្នា​នោះ​ទេ​»។

​អ្នក​ដែល​ខាតបង់​ផ្ទាល់​គឺ​យោធិន​នៃ​ប្រទេស​ទាំង​ពីរ​និង​ក្រុម​គ្រួសារ​ដែល​ត្រូវ​បាត់បង់​សមាជិកគ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ប្រយុទ្ធ​គ្នា (​មិនទាន់​គិត​ពី​ផលប៉ះពាល់​លើ​ទំនាក់ទំនង​ក្នុង​វិស័យ​ផ្សេងៗ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ផង​)​។

​ដោយឡែក អ្នកជាតិនិយមជ្រុល​ដែល​បង្ក​បញ្ហា​ឲ្យ​ឈាន​ទៅ​ការផ្ទុះអាវុធ ពេល​សង្គ្រាម​ផ្ទុះឡើង គឺ​ពួកគេ​មិន​ដែល​មាន​មុខ​នៅលើ​សមរភូមិ​ប្រយុទ្ធ​ទេ​។ ពួកគេ​តែងតែ​រត់​ទៅ​នៅ​កន្លែង​សុវត្ថិភាព​រាប់រយ​គីឡូម៉ែត្រ​ពី​តំបន់​ប្រយុទ្ធ​គ្នា​។

ជាទីបញ្ចប់ សម្តេចធិបតីបានបញ្ជាក់ថា ៖ «​ខ្ញុំ​សង្ឃឹមថា​នេះ​គឺជា​មេរៀន​មួយ​ដែល​ប្រជាពលរដ្ឋ​ទាំង​ខ្មែរ ទាំង​ថៃ​ត្រូវ​ចងចាំ និង​ខិតខំ​ធ្វើយ៉ាងណា​កុំឲ្យ​មាន​កើតឡើង​ទៀត​» ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.