ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

​អភិបាលខេត្ត​ពោធិ៍សាត់ អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​ដឹកនាំ បង្ហាត់បង្រៀន រហូត​ទទួលបាន​ជ័យលាភី​ពានរង្វាន់​នាយក​ល្អ គ្រូ​ល្អ ក៏​ដូចជា​សាលារៀន​គំរូ ទូទាំង​ប្រទេស

​អភិបាលខេត្ត​ពោធិ៍សាត់ អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​ដឹកនាំ បង្ហាត់បង្រៀន រហូត​ទទួលបាន​ជ័យលាភី​ពានរង្វាន់​នាយក​ល្អ គ្រូ​ល្អ ក៏​ដូចជា​សាលារៀន​គំរូ ទូទាំង​ប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ម្សិលមិញ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ នៅ​សាលប្រជុំ​ជាន់​ទី​១​អគារ​រដ្ឋបាលខេត្ត បាន​សម្តែង​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​ដឹកនាំ​អង្គភាព និង​យកចិត្តទុកដាក់ បង្ហាត់បង្រៀន​សិស្សានុសិស្ស រហូត​ទទួលបាន​ជ័យលាភី​ពានរង្វាន់​នាយក​ល្អ គ្រូ​ល្អ ក៏​ដូចជា​សាលារៀន​គំរូ ដែល​ត្រូវបាន​ធ្វើឡើង ក្នុងឱកាស​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​សិក្សា​ចាស់ ឆ្នាំ​២០២៣-២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០២៤-២០២៥ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​។​

​ឯកឧត្តម បន្តថា នៅក្នុង​ក្របខណ្ឌ នៃ​ការអនុវត្ត​ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​បន្ត​យកចិត្តទុកដាក់ ក្នុង​ការអភិវឌ្ឍន៍ និង​កែទម្រង់​សំខាន់ៗ ទៅ​តាម​វិស័យ​អាទិភាព និង​បង្កើន​នូវ​យន្តការ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការធានា​ប្រសិទ្ធិភាព ស័ក្តិសិទ្ធិ​ភាព និង​ការឆ្លើយតប​ទានពេលវេលា រួម​មាន​ជម្រុញ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ វិស័យ​អប់រំ បូក​រួម​ទាំង​វិស័យ​សុខាភិបាល​។​

​ឯកឧត្តម ខូ​យ រី​ដា បានបញ្ជាក់​ថា ពានរង្វាន់​នេះ បង្ហាញ​យ៉ាង​ច្បាស់​អំពី​លទ្ធផល​ជា​វិជ្ជមាន នៃ​ការដឹកនាំ និង​បង្ហាត់បង្រៀន ដូច្នេះ​សូម​ឱ្យ​លោកគ្រូ អ្នកគ្រូ រួមទាំង​អង្គភាព​សាលារៀន​គំរូ ដែល​ទទួលបាន​ជ័យលាភី​ទាំងអស់ ត្រូវ​រៀបចំ​ចងក្រង ចែករំលែក​នូវ​បទពិសោធន៍ និង​បន្ត​ផ្សព្វផ្សាយ​ជូន​សាលារៀន​ដ៏​ទៃ​ផ្សេងទៀត ដើម្បី​ធ្វើ​ទស្ស​កិច្ច​ដកស្រង់​បទពិសោធន៍ សម្រាប់​កែលម្អ ក្នុង​អង្គភាព​របស់​ខ្លួន​ឱ្យ​ប្រសើរ​ឡើង​។ ឯកឧត្តម បាន​ជំរុញ ដល់​លោកគ្រូ អ្នកគ្រូ រួម​ទាំង​អង្ភភាព​សាលារៀន​ដែល​មិន​ទាន់​បាន​ទទួល​ជ័យលាភី ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ធ្វើ​ការប្រឡងប្រណាំង កែទម្រង់ និង​មាន​ភាព​ឆ្លាត​វៃ មានបំនិន​អប់រំ ដើម្បី​ដណ្តើម​ជ័យលាភី​នា​ឆ្នាំ​ខាង​មុខ ជា​មុខមាត់​សម្រាប់​ខេត្ត​យើង​បន្ត​ទៀត​។​

​ឯកឧត្តម បាន​ណែនាំ ដល់​គណៈ​គ្រប់គ្រង​សាលា ក៏ដូចជា​លោកគ្រូ អ្នកគ្រូ ត្រូវតែ​ផ្តល់​មតិ​កែលម្អ​ល្អៗ និង​ផ្លាស់ប្តូរ​ទម្លាប់ ផ្នត់គំនិត ឥរិយាបទ​របស់​សិស្ស ពិសេស​ផ្ដោតលើ​ការបណ្ដុះ​ឱ្យមាន​ការគោរព​វិន័យ មាន​សណ្តាប់ធ្នាប់ មាន​អនាម័យ បរិស្ថាន​ល្អ និង​ត្រូវ​ចងចាំ​ថា​បើ​មាន​សំរាម គឺ​គ្មាន​នាយក​សាលា បើ​មាន​នាយក​សាលា គឺ​គ្មាន​សំរាម​, ផ្ទុយទៅវិញ​សិស្សានុសិស្ស ដែល​ចោល​សំរាម​ពាសវាល​ពាសកាល ក៏​ផ្តើមចេញពី​យើង​ជា​គ្រូបង្រៀន​នោះ​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា កន្លងមក​ខេត្ត​ពោធិ៍សាត់ ក៏​ធ្លាប់បាន​ទទួល​ជ័យលាភី​វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេងៗ​ទៀត ជា​បន្តបន្ទាប់ ធ្វើឱ្យ​មុខមាត់​ខេត្ត​របស់​យើង កាន់តែ​មាន​មោទកភាព​។ ក្នុង​ឆ្នាំ​២០២៣ គណៈកម្មការ​វាយតម្លៃ​ថ្នាក់ជាតិ បាន​វាយតម្លៃ​ជ័យលាភី អង្គភាព​ផ្តល់​សេវា​សាធារណៈ​គម្រូ ជា​លទ្ធផល​ខេត្តពោធិ៍សាត់ ទទួលបាន​ជ័យលាភី​ចំនួន​៣ គឺ​អនុវិទ្យាល័យ​ពោធិ៍សាត់ ទទួល​ជ័យលាភី​លេខ​៤ អម​ដោយ​ថវិកា​៨០​លាន​រៀល​, មណ្ឌល​សុខភាព​សំរោង ទទួលបាន​ជ័យលាភី​លេខ​១ អម​ដោយ​ថវិកា​២០០​លាន​រៀល និង​មណ្ឌល​សុខភាព​បឹង​បត់​កណ្តោល ទទួលបាន​ជ័យលាភី​លេខ​៣ អម​ដោយ​ថវិកា​១០០​លាន​រៀល​។​

​ជាក់ស្តែង​នា​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ជា​មោទកភាព​ថ្មី សម្រេា​ប់​ខេត្តពោធិ៍សាត់​យើង​នោះ​, ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ចេញប្រកាស លេខ​២៧២, ២៧៣ និង​២៩៩ ទទួលស្គាល់​ជ័យលាភី​ពានរង្វាន់ ឆ្នាំ​សិក្សា​២០២៣-២០២៤ ដែល​ក្នុងនោះ​មាន សាលា​មត្តេយ្យ​សិក្សា​ធនធាន​ឈើ​តុំ ស្រុក​ក្រគរ​, សាលា​មត្តេយ្យ​សិក្សា​ធនធាន​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់​, វិទ្យាល័យ ហ៊ុន សែន ក្រគរ ស្រុក​ក្រគរ​, វិទ្យាល័យ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ និង​វិទ្យាល័យ​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់​។​

​សម្រាប់​លោកគ្រូ អ្នកគ្រូ និង​សាលារៀន ដែល​ទទួលបាន​ជ័យលាភី រួមមាន​៖
​ទី​១៖ លោក តេង ធា នាយក​វិទ្យាល័យ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​នាយក​សាលា​ល្អ ជ័យលាភី​លេខ​៧ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​២,៥០០,០០០​រៀល​។​
​ទី​២៖ លោក ស៊ិន ផល្លា គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​គ្រូបង្រៀន​ល្អ ជ័យលាភី​លេខ​៩ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​២,៥០០,០០០​រៀល​។​
​ទី​៣៖ លោកស្រី ហង់ សុភា​លី គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​គ្រូបង្រៀន​ល្អ ភាសា​ខ្មែរ​ថ្នាក់​ទី​១ ទី​២ និង​ទី​៣ ជ័យលាភី​លេខ​៣ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​៣,០០០,០០០​រៀល​។​
​ទី​៤៖ លោកស្រី ជា ពិសី គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​គ្រូបង្រៀន​ល្អ គណិតវិទ្យា​ថ្នាក់​ទី​១ ទី​២ និង​ទី​៣ ជ័យលាភី​លេខ​៤ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​៣,០០០,០០០​រៀល​។​
​ទី​៥៖ លោកស្រី ឡាវ ទិ​ត្យា គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍​កំបោរ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ទទួលបាន​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ជូន គ្រូបង្រៀន​គណិតវិទ្យា ថ្នាក់​ទី​១ ទី​២ និង​ទី​៣ ក្នុង​ការខិតខំ​បង្រៀន​មាន​ស្នាដៃ​ល្អ​។​
​ទី​៦៖ វិទ្យាល័យ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ប័ណ្ណសរសើរ​លើកទឹកចិត្ត ជូន​សាលារៀន​ដែល​បាន​ខិតខំ​រៀបចំ​កែលម្អ និង​អភិវឌ្ឍ​បរិស្ថាន​សិក្សា​ល្អ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​៥​លាន​រៀល​។​
​ទី​៧៖ សាលា​មត្តេយ្យ​សិក្សា​ធនធាន​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​សាលារៀន​គំរូ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​៥​លាន​រៀល​។​
​ទី​៨៖ សាលា​មត្តេយ្យ​សិក្សា​ធនធាន​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​សាលារៀន​គំរូ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​៥​លាន​រៀល​។​
​ទី​៩៖ វិទ្យាល័យ ហ៊ុន សែន ក្រគរ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​សាលារៀន​គំរូ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​៥​លាន​រៀល​។​
​ទី​១០៖ វិទ្យាល័យ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​សាលារៀន​គំរូ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​៥​លាន​រៀល​។​
​និង​ទី​១១៖ វិទ្យាល័យ​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​សាលារៀន​គំរូ និង​ថវិកា​អម​ពានរង្វាន់ ចំនួន​៥​លាន​រៀល​។​

​ក្នុងឱកាស​នោះ លោក ខូ​យ រី​ដា ក៏បាន​ផ្តល់​ជូន​កាដូ​ពិសេស ជា​ម៉ូតូ​១​គ្រឿង ដល់​យុវតី ចាង ច័ន្ទ​តា​រ៉ាវតី ជា​សិស្ស​ថ្នាក់​ទី​១០A ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ នៃ​វិទ្យាល័យ ស៊ុយ សែម នទី​សេដ្ឋា ស្រុក​កណ្តៀង ក្រោយ​ពី​យុវតី​រូបនោះ បាន​បញ្ចេញ​សំនៀង​ប្រដូច​នឹង​លោកយាយ រស់ សេរី​សុទ្ធា និង​លោកយាយ ប៉ែន រ៉​ន ធ្វើឱ្យ​មហាជន​ផ្ទុះ​ការគាំទ្រ​យ៉ាង​ច្រើន​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.