ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

មេ​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ និង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កំពុង​លេង​ប៉ា​ហ៊ី​បំភ័ន្ត​ភ្នែក​ថ្នាក់ដឹកនាំ លាក់បាំង​ការពិត នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ?

មេ​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ និង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កំពុង​លេង​ប៉ា​ហ៊ី​បំភ័ន្ត​ភ្នែក​ថ្នាក់ដឹកនាំ លាក់បាំង​ការពិត នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ បន្ទាប់​ពី​បណ្តាញ​ព័ត៌មាន ក្នុងស្រុក​ជា​ច្រើន​អង្គភាព បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន រឿងអាស្រូវ របស់​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​ច្បាប់ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​បាន​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ មាន​លក្ខណ​:​ជា​ប្រព័ន្ធ ខ្សែស្រឡាយ បក្ខពួក ប្រមូល​ផលប្រយោជន៍​សេដ្ឋកិច្ច​ចែកគ្នា រស់នៅ​សោយសុខ​យ៉ាង​ត្រជាក់​ត្រ​ជុ​ុំ​នា​ពេលកន្លងមក ទើបតែ បែក​ពាង​ប្រហុក​ថ្មីៗ​នេះ នៅពេល គេហទំព័រ មាតុភូមិ បាន​ចេញផ្សាយ​១​វគ្គ​មុន ក្រោម​ចំណងជើង​ថា​: ” ឧត្តមសេនីយ៍ អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​សម្ងំ​ប្រមូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ​យ៉ាង​ស្ងៀមស្ងាត់ !? ” ។

​ក្រោយ​ពី​ការផ្សាយ​ភ្លាមៗ គេ​ឃើញ​លោក ប៉ាន់ សារ៉ាន់ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ចេញ​លិខិត​០១ ច្បាប់ ចុះ​លេខ​:០១៩/២៥ សក​.​ប៉​ប៉ ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភ​: ឆ្នាំ​២០២៥ សូម​គោរព​ជូន​ឯកឧត្តម​អភិបាល នៃ​គណ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុង​កម្មវត្ថុ : របាយការណ៍​ឆ្លើយតប​បំភ្លឺ ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ចោទប្រកាន់​ក្នុង​បណ្តាញ​ទំ​នាក់ ទំនង​សង្គម facebook ថា​:​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ដាក់​ខែ​ម៉ូតូឌុប កង់​បី និង​ម៉ូតូឌុប​ក្នុង​០១​ខែ​៣០០០​បាត ជា​ថ្នូរ​នឹង​ការផ្តល់​សិទ្ធិ​អោយ​ចូលចាប់​ម៉ូុយ និង ដឹក​ភ្ញៀវ​ក្នុង​បរិវេណ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ។ ដោយ​យោង​លិខិត​បំភ្លឺ ចុះ​ថ្ងៃ​ទី ២៣ ខែ​កុម្ភ​:​ឆ្នាំ​២០២៥ របស់​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។ តែ​មិនដឹងថា លិខិត​បំភ្លឺ​នោះ មាន​ចុះហត្ថលេខា របស់លោក ឧត្តមសេនីយ៍ អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ដែរ ឬក៏​អត់​នោះទេ ? ។ ហើយ​ម្យ៉ាងទៀត​ក៏​មិនដឹង​ថា : តើ​លិខិត​នេះ​បាន​ចូល​ទៅ​ដល់​ដៃ​លោក អ៊ុំ រាត្រី អភិបាល ខេត្ត​បន្ទាយ​មាន ជ័យ​ហើយ ឬ​ក៏​នៅ​នោះទេ ? ព្រោះ​តាំងពី​ថ្ងៃ​បោះត្រា​លើ​លិខិត​ចេញ រហូតមកដល់​ពេលនេះ មិនទាន់​ឃើញ​មាន ប្រតិ កម្ម​ឆ្លើយតប​អ្វី​ពី​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​នៅឡើយ ។​

​ដោយឡែក ប្រភពព័ត៌មាន ពី​ក្រុម​អ្នករត់​ម៉ូតូឌុប និង​រត់​កង់​បី មួយចំនួន​ដែល​មិនមែន​ជា​ខ្សែស្រឡាយ បក្ខពួក​ប៉ូលីស​អ​ន្តោ ប្រវេ​សន៍​ច្រក​ទ្វារ​ប៉ោយប៉ែត​បាន​ប្រាប់​តាម​ប្រព័ន្ធ Telegram មក​ថា : កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភ​: ឆ្នាំ ២០២៥ មាន​ការរៀបចំ អោយ​ក្រុម​អ្នករត់​ម៉ូតូឌុប និង​ក្រុម​អត់​រត់​កង់​បី ( ផើ​សអាប់ ) ជួបជុំគ្នា​ក្នុង​បរិវេណ​មាត់​ច្រក​ទ្វារ​ព្រំដែន​គ្រប់គ្រង​ដោយ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ថត​បង្ហោះ បកស្រាយ​បំភ្លឺ​ថា : ពុំ​មាន​ការ​គាប សង្កត់ ឬ​តម្រូវអោយ​មាន​ការ​បង់លុយ​ប្រចាំ​ខែ អោយ​នគរបាល​អន្តោ ប្រវេសន៍​ចំនួន ៣០០០​បាត ដូច​ការផ្សព្វផ្សាយ​ព័ត៌មាន​នានា​ទេ ។​

​ប្រភព​បាន​បន្តថា : សកម្មភាព​របស់​ក្រុម​ម៉ូតូឌុប និង​ក្រុម​អ្នករត់​កង់​បី ដែល​បាន​ដែល​បាន​ផ្សាយ​តាម​សារព័ត៌មាន និង​ទូរទស្សន៍​ខ្លះៗ​នោះ គឺជា​ការរៀបចំ​ដោយ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ទី​នោះ​ធ្វើឡើង​ក្នុង​រូបភាព ជា​ល្បែង​ប៉ា​ហ៊ី មិន​ស៊ីលុយ របស់​ក្រុមមន្ត្រី​ជំនាញ​សមត្ថកិច្ច​បាន​រៀបចំ​សម្តែង ក្នុង​គោលបំណង បំភ័ន្ត​ភ្នែក​ថ្នាកដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដើម្បី​កុំអោយ​ចាប់កំហុស​បាន នៃ​ការ​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​របស់​ក្រុមបក្ខ​ពួក​គេ​តែ​ប៉ុណ្ណោះ ។ តែ​ការពិត​ជាក់ស្តែង នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​នៅ​តែ​អនុវត្ត រូបមន្ត​ចាស់​ដដែល​ទេ​គឺ​នៅ តែ​តម្រូវអោយ​ក្រុម​ម៉ូតូឌុប និង​ក្រុម​កង់​បី​ដែល​បាន​បង់លុយ​ប្រចាំ​ខែ ជា​ទៀងទាត់​នោះ ទើប​មាន​សិទ្ធិ​អាទិភាព​ចាប់​ម៉ូយ ក្នុង​សុុិ​ចទ័​ររបស់​ប៉ុស្តិអន្តោប្រវេស​ន៍​បាន ។

​ក្រុម​អ្នករត់ម៉ូតូឌុប ចំនួន ០៤ នាក់ ដែល​ឈរជើង​នៅត្រង់​ចំណុច​ដើម​ធ្នង់ ក្បែរ​ដង​ទង់ជាតិ ០៥​ដើម​ក្នុង​បរិវេណ នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ប្រាប់ថា : បាន​បង់លុយ​សមត្ថកិច្ច​រហូតដល់ ៧០០០​បាត​(​លុយ​ថៃ​)​ក្នុង​ម៉ូតូ​១​គ្រឿង​ជា​កំហិត ព្រោះ​ទទួលបាន​សិទ្ធិ​អាទិភាព មិន​ចូល​ជួរ​និង​ងាយ​ចាប់​ម៉ូយ​បាន​មុនគេ ។ រីឯ​ម៉ូតូ​ឌុប​ដែល​ឈរជើង​នៅ​ផ្លូវ​រទេះភ្លើង ចែកជា​០២​ក្រុម ដោយ​កំណត់ ក្រុម A ត្រូវ​បង់លុយ​០១​ខែ​ចំនួន​៣១០០​បាត​ក្នុង​ម៉ូតូ​០១​គ្រឿង និង​ក្រុម B ០១ ខែ​ត្រូវ​បង់​លុយ​ចំនួន ២១០០​បាត​ក្នុង​ម៉ូតូ​០១​គ្រឿង ។ ក្នុងនោះ​គឺ​គេ​បែងចែក​អោយ​ប៉ូលីស​ព្រំដែន​ពី​២០០០​បាត​ទៅ​៣០០០​បាត ក្នុង​ម៉ូតូ​១​គ្រឿង និង​១០០​បាត​ចែក​ទៅខាង​ស្ថានីយ៍​រថភ្លើង ។ ប្រភព​បាន បញ្ជាក់ថា​: ការបង់​លុយ​នេះ​គឺ ត្រូវ​បង់​ទៀងទាត់ គិត​ចាប់ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ០៣ រៀង​រាល់​ដើម ខែ​នីមួយៗ តាមរយ​: លោក​វរ​: សេនីយ៍​ឯក អ៊ុក ស្រួយ នាយរង ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត និង​តា កុយ ហើយ តា​កុយ​ក៏​មាន​មេការ​របស់ខ្លួន​ឈ្មោះ តា​ឡូឡា ដែលជា​អ្នក​គ្រប់គ្រង​មើល​ការខុស​ត្រួវ​ផ្ទាល់ ។​

​ជុំវិញ​សេចក្តីរាយការណ៍​ព័ត៌មាន​ខាងលើ​នេះ លោក​វរ​:​សេនីយ៍​ឯក អ៊ុក ស្រូយ នាយរង​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​បំភ្លឺ​ប្រាប់ មក​លោក ស៊ុន សុផល និពន្ធ​នាយក​គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី ២៧​ខែ​កុម្ភ​:២០២៥ ដោយ​អ្នកកាសែត​ចោទសួរ​ថា : តើ​មាន ការបង់​លុយ​ដាក់​ខែ​ពី​ក្រុម​ម៉ូតូឌុប​-​កង់​បី ពី​៣០០០​បាត​ទៅ ៧០០០​បាត តើ​ពិត​ដែរ​ទេ ? លោក អ៊ុក ស្រូយ ថា​: ពាក្យ​នេះ​សុទ្ធ​តែ​ពាក្យ​បំផ្លើស​បង​អឺយ ! ម៉ូតូ​គ្នា​នៅ​តែ​លើ​ផ្លូវ មិន​ដែល​នៅក្នុង​ភូមិសាស្ត្រ​ទេ នេះ​ជា​ពាក្យ​ច​ចាម​អារាម អា​រឿង​ចឹងៗ ខ្ញុំ​អត់​មាន​ទេ​បាទ ! អត់​ដែល​មាន​ទេ ! អត់​ដែល​ទៅ​រវល់​អីចឹងៗ​ផង ឯ​ការបង់​ខែ បង់​អី បង់​ឯណា ខ្ញុំ​អត់​មាន​ទេ បាទ ! ។​

​ព័ត៌មាន វគ្គ ទី​២ នេះ អង្គភាព​គេហទំព័រ មាតុភូមិ ផ្សព្វផ្សាយ​ជូន​មហាជន ប្រជាពលរដ្ឋ ជាពិសេស ផ្តល់​ព័ត៌មាន​ជូន​ថ្នាក់ ដឹកនាំ គ្រប់​ជាន់ថ្នាក់ ពិសេស​ថ្នាក់ដឹកនាំ​មហាផ្ទៃ និង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ពិចារណា​តាម​ការ​គួរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.