ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំ​ឱ្យ​អង្គភាព​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រៀម​លក្ខណៈ​ចូលរួម​ក្នុង​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ឆ្នាំ​២០២៥ ដឹកនាំ​ដោយ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំ​ឱ្យ​អង្គភាព​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រៀម​លក្ខណៈ​ចូលរួម​ក្នុង​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ឆ្នាំ​២០២៥ ដឹកនាំ​ដោយ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ណែនាំ​ឱ្យ​អង្គភាព​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ផ្ដល់ដំណឹង​ដល់​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ទាំងអស់ ឱ្យ​ត្រៀមលក្ខណៈ​ចូលរួម ក្នុង​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ឆ្នាំ​២០២៥ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស នឹង​ដឹកនាំ​ដោយ​ផ្ទាល់​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២៥ ខាងមុខ​។​

​ការណែនាំ​នេះ ធ្វើឡើង​ក្នុង​ឱកាសលោក​ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា អាណត្តិ​ទី​៣ លើក​ទី​៣ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​, លោកស្រី ប៉ែន សុ​ប​ភា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​បរ​ធន​បាល​, លោក​សាស្ត្រាចារ្យ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​បរ​ធន​បាល និង​ក្រុមការងារ​អង្គភាព​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ផ្ដោត​លើ​ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖
​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២៤, មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ ២២ លាន​ដុល្លារ (​ដោយ​មិន​រាប់បញ្ចូល​ថវិកាជាតិ តាមរយៈ​ក្រសួង​សុខាភិបាល​ចំនួន​ប្រមាណ ១.៧៥ លាន​ដុល្លារ​) ដើម្បី​ផ្តល់​សេវា លើ​ករណី​ដូច​ខាងក្រោម​៖
* ពិនិត្យ និង​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ (Outpatient) ចំនួន ៥១៦ ៥៩១ ករណី​
* ពិនិត្យ និង​ព្យាបាល​ទារក និង​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ដោយ​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ចំនួន ១០៣ ៨៨០ នាក់​
* ពិនិត្យ និង​ព្យាបាល ទារក និង​កុមារ​មាន​ជំងឺគ្រុនឈាម ចំនួន ៣ ៣៣២ នាក់​
* ព្យាបាល និង​វះកាត់​ធំ ដល់​ទារក និង​កុមារ ចំនួន ១៥ ៨៤៨ នាក់​
* វះកាត់ និង​ឆ្លុះ​ភ្ជិត​សរសៃ​បេះដូង​របស់​ទារក និង​កុមារ​មាន​ជំងឺ​បេះដូង​ពី​កំណើត ចំនួន ៥៣៣ នាក់​
* ផ្ដល់​សេវា​ពិនិត្យ និង​តាមដាន​ផ្ទៃពោះ នៅ​ផ្នែក​ជំងឺ​ក្រៅ​នៅ​មន្ទីរពេទ្យ​ជ័យ​វរ័​ន្មទី​៧ ខេត្តសៀមរាប ចំនួន ៥៥ ២៣៧ ករណី
* ផ្ដល់​សេវា​សម្រាលកូន ចំនួន ១៥ ៨០១ នាក់​។​
​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២៤ នេះ​, ម​.​គ​.​ក​. ទទួលបាន​ចំណូល​សរុប​ចំនួន​ប្រមាណ ៦.២៥ លាន​ដុល្លារ​អាម៉េរិក ឬ​មាន​កំណើន ៥៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២៣​។ កំណើន​នេះ រួមចំណែក​ដោយ (១) កំណើន​នៃ​ចំណូល​ពី​គ្រឹះស្ថាន​អង្គរ ដែល​នេះ​បង្ហាញ​ពី​ការ​កើន​ទ្បើង​ជា​បន្តបន្ទាប់​នៃ​ទេសចរ​បរទេស​, និង (២)​ការបរិច្ចាគ​បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ ៣.៨៦ លាន​ដុល្លារ​អាម៉េរិក ឬ មាន​កំណើន ៥១៧% ដែល​ការណ៍​នេះ​បណ្ដាលមកពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​នានា​, ជាពិសេស​ពី​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា តប​តាម​ការអំពាវនាវ​របស់​លោកជំទាវ​បណ្ឌិ​ត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ទន្ទឹមនេះ​, ម​.​គ​.​ក​. ក៏​បាន​បង្វែរ​ថវិកា​ជា​បន្តបន្ទាប់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា សរុប​ចំនួន​ប្រមាណ ២.០៨ លាន​ដុល្លារ​អាម៉េរិក ឬ កើនឡើង ៧៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២៣​។​

​លទ្ធផល​ហិរញ្ញវត្ថុ​ដែល​គួរឱ្យ​កត់សម្គាល់​ខាងលើនេះ កើតចេញ​ពី​ការអនុវត្ត​សកម្មភាព​នានា ស្របតាម​ផែនការ​សកម្មភាព​ឆ្នាំ​២០២៤ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​គោលដៅ​បំផុស និង​អំពាវនាវ​ឱ្យមាន​ការចូលរួម​បរិច្ចាគ​ពី​សាធារណជន និង​សប្បុរសជន​នានា ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​»» ក្រោម​ការដឹកនាំ និង​តម្រង់​ទិស​ដ៏​ខ្ពង់ខ្ពស់​របស់​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ដោយ​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ស្ថាបនិក​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​, សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​អង្គភាព​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នឹង​អនុវត្ត​ផែនការ​សកម្មភាព ឆ្នាំ​២០២៥ ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​កិច្ចប្រជុំ​នៅពេលនេះ ដោយ​ផ្ដោត​លើ​ចង្កោម​សកម្មភាព​ចំនួន ២​គឺ សកម្មភាព​តាម​ព្រឹត្តិការណ៍ និង សកម្មភាព​ជា​យុទ្ធសាស្ត្រ​។​
​សម្រាប់​សកម្មភាព​តាម​ព្រឹត្តិការណ៍ រួមមាន​៖ ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល និង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​, បំផុល​ចលនា​បរិច្ចាគ​ក្នុង​ទិវា​ក្តីស្រលាញ់ ១៤ កុម្ភៈ ២០២៥, ប្រារព្ធ​ខួប​មរណភាព​របស់​លោក​វេជ្ជបណ្ឌិត Beat Richner, ប្រារព្ធ​ខួប​គម្រប់ ៧ ឆ្នាំ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​, យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ឆ្នាំ​២០២៥ ដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​, យុទ្ធនាការ «​បុណ្យ​ក៏​ធ្វើ ទាន​ក៏​ធ្វើ​» នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​, បន្ត​ចុះ​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ទ្រទ្រង់​, ចូលរួម​ទទួល​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន នៅតាម​បណ្តា​ខេត្ត​នានា​។ ល​។​

​ដោយឡែក​សម្រាប់ សកម្មភាព​ជា​យុទ្ធសាស្ត្រ រួមមាន​៖ បំពាក់ LED នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​, សហការ​ជាមួយ​តារា​មាន​ប្រជាប្រិយភាព​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​នានា​, ជំរុញ​ការប្រើ QR CODE, ផលិត​វីដេអូ​ពី​ជីវិត​កុមារ​ដែល​បាន​រស់រាន​ដោយសារ​មន្ទីរពេទ្យ​គន្ធបុប្ផា​, សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក៏ដូចជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដៃគូ ដើម្បី​រៀបចំ និង​ពង្រីក​ការផ្សព្វផ្សាយ​អំពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទាំង​ដោយផ្ទាល់ និង​តាម បណ្តាញ​សង្គម​, ផលិត​វីដេអូ​បន្ថែម​ដើម្បី​ផ្សព្វផ្សាយ​អំពី​មូលនិធិ​គន្ធបុប្ផា និង​សកម្មភាព​របស់​មន្ទីរ​ពេទ្យ ដើម្បី​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ បណ្ដាញ​សង្គម និង LED តាម​ទីសាធារណៈ​, បង្កើន​ការផ្សព្វផ្សាយ​អំពី​សប្បុរសជន​, រៀបចំ​ខិត​បណ្ណ​ផ្សព្វផ្សាយ​អំពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​, បន្ត​រៀបចំ​យុទ្ធនាការ «​ខ្ញុំ​បាន​បរិច្ចាគ​ហើយ ចុះ​អ្នក​វិញ​?» ប្រចាំ​ខែ​លើ​បណ្តាញ​សង្គម​, រៀបចំ​យុទ្ធនាការ «​ខួបកំណើត​អ្នក ក្តីសង្ឃឹម​ខ្ញុំ​» ជាមួយ​បុគ្គល​មាន​ប្រជាប្រិយភាព និង​ថ្នាក់ដឹកនាំ​ផ្សេងៗ​, ចុះ​ពិនិត្យ និង​ផ្លាស់ប្តូរ បដា​ផ្សព្វផ្សាយ​អំពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅ​តាម​ទីតាំង​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស​, ចូលរួម​យុទ្ធនាការ កៀរគរ​ការបរិច្ចាគ​ផ្សេងៗ​តាម​បណ្តា​រាជធានី​-​ខេត្ត តាម​ការចាំបាច់​។​ល​។​

​បន្ថែម​លើ​ការពិនិត្យ ពិភាក្សា និង​សម្រេច​លើ​សេចក្ដីព្រាង​ផែនការ​សកម្មភាព ឆ្នាំ​២០២៥ របស់​អង្គភាព​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​, អង្គប្រជុំ​ក៏បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការបង្កើត និង​ដាក់ឱ្យ​អនុវត្ត​បណ្ដាញ​តេ​ឡេ​ក្រាម​ឈ្មោះ «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» ដើម្បី​សម្រួល​ដល់​ការចេញ​បណ្ណ និង​ទទួល​បណ្ណ​ថ្លែងអំណរគុណ ដែល​សប្បុរសជន​អាច​ទាញ​យក​បាន​ជា​ទម្រង់​ឌីជីថល បន្ទាប់​ពី​ការបរិច្ចាគ​។​

​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បាន​ណែនាំ​ឱ្យ​អង្គភាព​ប្រតិបត្តិ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដើម្បី​ជំរុញ​ការចូលរួម​បំផុស​ចលនា​កៀរគ​រកា​រ​បរិច្ចាគ ទាំង​តាម​ព្រឹត្តិការណ៍​នីមួយៗ និង​តាម​លក្ខណៈ​ជា​យុទ្ធសាស្ត្រ ធ្វើយ៉ាងណា​ឱ្យ​គណៈកម្មការ​ទ្រទ្រង់​នី​មួយៗ ចូលរួម​កាន់តែ​សកម្ម ក្នុង​សកម្មភាព​ផ្សព្វផ្សាយ និង​កៀរគរ​ថវិកា​សប្បុរស​ធម៌ ដែល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​រៀបចំ ឬ​រៀបចំ​ដោយ​គណៈកម្មការ​ទ្រទ្រង់​នីមួយៗ​។​

​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏​បាន​រម្លឹក​នូវ​គុណូបការៈ​ដ៏​ច្រើន​លើសលប់ របស់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថានិក​មន្ទីរពេទ្យ​គន្ធបុប្ផា ចំពោះ​ការលះបង់​កម្លាំងកាយ​ចិត្ត​, ថវិកា និង​សូម្បីតែ​ជីវិត​របស់​លោក ដើម្បី​នាំ​ភាព​ញញឹម​ដល់​ទារក និង​កុមារ ក៏​ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ រាប់​លាន​ករណី គិត​ចាប់តាំងពី​ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ នូវ​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ឆ្នាំ​១៩៩២​មក​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.