ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តម្រូវអោយបងប្អូនអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូកងបី pass app បង់ប្រាក់ប្រចាំខែ៣០០០បាតក្នុងមួយគ្រឿង.!

អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តម្រូវអោយបងប្អូនអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូកងបី pass app បង់ប្រាក់ប្រចាំខែ៣០០០បាតក្នុងមួយគ្រឿង.!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ ក្រោមអំណាចលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែត បញ្ហាមិនចេះចប់ បច្ចុប្បន្ននេះស្រាបតែលេចធ្លាយភាពមិនប្រក្រតីនៃការបង្ខំឬហៅថាតម្រូវឲ្យបងប្អូនអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូកង់បី pass app បង់ប្រាក់ប្រចាំខែក្នុង១គ្រឿង ៣០០០ បាត ជាថ្នូរអនុញ្ញាតអោយចេញចូលចាប់ម៉ូយក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ប្រការ នេះហើយសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គួរស្រាវ ជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលប្រចាំច្រកទ្វារអន្តរជាតិមួយនេះនៅគ្រាដែលប្រជាពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងរអ៊ូរទាំអំពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។

ប្រភពក្រុមអ្នករត់ម៉ូតូឌុបនិងអ្នករត់pass app បាន រិៈគន់ពីការធ្វើអាជីវកម្ម នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សមត្ថកិច្ចនៅច្រកទ្វារព្រំដែនមួយនេះ បានកំណត់យកលុយពីអ្នករត់ម៉ូតូឌុបនិងអ្នករត់ pass app ក្នុង១គ្រឿងៗចំនួន ៣.០០០បាត(លុយថៃ)សម្រាប់១ខែៗម្ដង។ ប្រាក់ 3,03 លុយថៃនេះគឺជាថ្នូរនិងការអនុញ្ញាតឲ្យមានសិទ្ធិដឹកភ្ញៀវឬចូលចាប់ម៉ូយដោយគ្មានសណ្ដាប់ ធ្នាប់នៅក្នុងបរិវេណច្រកចេញចូលព្រំដែននោះតែម្ដង។

ប្រភពបន្តថាសម្រាប់អ្នកដែលពុំបានបង់លុយតាមការកំណត់នោះទេ គឺបានត្រឹម ដើរចាប់ម៉ូយដឹកភ្ញៀវខាងក្រៅ បរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុណ្ណោះ។ សមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កំណត់មុខសញ្ញាយ៉ាងច្បាស់ ខណៈអ្នកបង់លុយ ទទួលបានអាវកាក់សម្រាប់ពាក់ដើម្បីអាជីវកម្មនិងមានធីមជាក្រុម។ ក្រៅពីនេះ រាល់ម៉ូតូឌុបនិងកង់បីpass app ណាមិនបង់ប្រាក់ហើយចូលបរិវេណច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតនឹងត្រូវសមត្ថកិច្ចចាប់ឃាត់ ដេញចេញមិនខាន។ អ្នករត់ម៉ូតូឌុបនិង pass appបានអះអាងថា អ្នកដែលមានសិទ្ធអទិភាព ចេញចូលដឹកភ្ញៀវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបាន គឺសុទ្ឋតែបានបង់លុយខែ ឱ្យសមត្ថកិច្ចទាំងអស់។ ក្នុងនោះម៉ូតូឌុប១គ្រឿងបង់ចំនួន ៣.០០០បាតក្នុង១ខែ និងកង់៣ឥណ្ឌា បង់៣.០០០ បាតក្នុង១ខែដូចគ្នា។
ចំណែកអ្នករត់ម៉ូតូឌុបនិងpass app ទាំងឡាយណាដែលពុំបានបង់លុយ គឺមិនអនុញ្ញាតឱ្យចូលដឹក ភ្ញៀវក្នុងបរិវេណច្រកទ្វារព្រំដែនប៉ោយប៉ែត បានឡើយ។ ពោលគឺ អ្នកបង់លុយឬមិនបង់លុយ គេសម្គាល់លើការពាក់អាវកាក់ និងមានធីមជាក្រុម។ គេកត់សម្គាល់ឃើញ ថា ក្នុង១ថ្ងៃៗ មានម៉ូតូឌុបនិងកង់៣ឥណ្ឌា រាប់សិបគ្រឿងដែលកំពុងធ្វើអាជីវកម្ម ទាំងក្នុងទីធ្លានៃច្រកទ្វារព្រំដែនប៉ោយប៉ែត និងខាងក្រៅ។
ប្រភពពីសមត្ថកិច្ចស្ថាប័នផ្សេងទៀតនៅទីនោះបានឲ្យដឹងថា ពុំមែនមានតែម៉ូតូឌុបនិងកង់៣ឥណ្ឌា ប៉ុណ្ណោះ ទេ ដែលត្រូវបង់លុយរាល់ខែ។ បើនិយាយពីតូបលក់ដូរអីវ៉ាន់ចាប់ហួយ,បារី,ដូរលុយ ដែលមានប្រមាណជា១០ តូប ដែលអមសងខាងផ្លូវនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតវិញ គឺបង់លុយកាន់តែច្រើនជាងហ្នឹងទៅទៀត។

ប្រភពបន្តថា ជនជាតិថៃ ដែលតែងតែចូលមកលេងល្បែងក្នុងកាស៊ីណូខាងដីខ្មែរ ក៏ត្រូវចំណាយក្នុងម្នាក់ៗចំនួន១០០បាតផងដែរ សម្រាប់រត់ការវ៉ៃត្រា VIP លើលិខិតឆ្លងដែនជាប្រចាំ…!។
ក្រុមអ្នករត់ម៉ូតូឌុប និងអ្នករត់កង់៣ឥណ្ឌា,ភ្ញៀវទេសចរណ៍ក៏ដូចជា អ្នកលក់ដូរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នើដល់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ,លោកឧត្តមសេនីឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍កុំឱ្យមានការកំណត់យកលុយ ពីអ្នករត់ម៉ូតូឌុបនិងកង់៣ឥណ្ឌា តទៅទៀត ដើម្បីឱ្យមានភាពស្មើគ្នា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបការងារ ជាលក្ខណៈគ្រួសារមួយនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.