ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

ឯកឧត្តម​រដ្ឋមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ចុះ​ពិនិត្យ​ការ​ច្រូតស្រូវ​សែន​ក្រអូប​០១ និង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​កំពង់ធំ នៅ​ខេត្ត​កំពង់ធំ​

ឯកឧត្តម​រដ្ឋមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ចុះ​ពិនិត្យ​ការ​ច្រូតស្រូវ​សែន​ក្រអូប​០១ និង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​កំពង់ធំ នៅ​ខេត្ត​កំពង់ធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)÷ នា​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ច្រូតស្រូវ​សែន​ក្រអូប​០១ និង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​កំពង់ធំ នៅ​ភូមិ​រលួស សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​ក្នុង​ដំណេីរ​បេសកកម្ម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចុះ​ត្រួតពិនិត្យ​មេីលកា​រប្រ​មូលផល​ស្រូវ​សែនក្រអូប​០១ និង​ទទួល​ស្តាប់​នូវ​ស្ថានភាព​ជាក់ស្តែង​របស់​ស​ហគ​មន៍​។ ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ក្នុង​ការសហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ពិនិត្យ​លើ​ទីតាំង​ដី​ដើម្បី​ត្រៀម​ដាំ​នូវ​ពូជស្រូវ​ចំប៉ី​ស​៧០​។​

​ស្របពេល​ជាមួយគ្នានេះ លោក ឆេង បូរ៉ា ប្រធាន​សហគមន៍​កសិកម្ម​ទំនើប​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​កំពង់ធំ បានបង្ហាញ​ក្តីសប្បាយរីករា​យ និង​កក់ក្តៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ច្រូតស្រូវ​សែន​ក្រអូប​០១ ដោយផ្ទាល់​។ លោក​បន្តថា ក្រោយពី​ប្រជាកសិករ​សហការ​គ្នា​ច​ង​ក្រង​សហគមន៍​កសិកម្ម​ទំនើប​ធ្វើឱ្យ​ពួក​គាត់​ទទួលបាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា កាត់បន្ថយ​ចំណាយ​មិនចាំបាច់ មាន​មន្ត្រី​កសិកម្ម​ជួយ​ណែនាំ និង​ផ្តល់​បច្ចេកទេស​ក្នុង​ការដាំដុះ ហើយ​ទទួលបាន​ទិន្នផល​ច្រើន ជាជាង​ធ្វើ​ការដាំដុះ​ដាច់ដោយឡែក ជា​ពិសេស​មាន​ទីផ្សារ​ពិតប្រាកដ និង​លក់បាន​ចំណេញ​ជាង​ពីមុន​។​

​តំណាង​សហគមន៍​រូបនោះ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅក្នុង​សហគមន៍​របស់​គាត់​មាន​ប្រព័ន្ធ​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ អំណោយផល​ដល់​ការដាំដុះ​ទាំង​រដូវប្រាំង និង​រដូវវស្សា​។ នៅ​ឆ្នាំក្រោយៗ​ទៀត សហគមន៍​នឹង​បន្ត​កៀរគរ​ប្រជាកសិករ​បន្ថែមទៀត​ឱ្យ​ចូលរួម​ក្នុង​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ពង្រឹង និង​ពង្រីក​ការដាំដុះ​ដំណាំ​ស្រូវ​សែន​ក្រអូប​០១ និង​ពូជស្រូវ​ក្នុងស្រុក​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​ជា​អនុសាសន៍​ណែនាំ​ដល់​សហគមន៍​កសិកម្ម​ទំនើប បន្ត​ធ្វើ​ការសហការ​ដោយ​កសាង​ទំនុកចិត្ត​ជាមួយគ្នា និង​គិតគូរ​ពី​ផលប្រយោជន៍​រួម ដើម្បី​ថែរក្សា​សហគមន៍​ឱ្យបាន​យូរអង្វែង សំដៅ​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​រីកចម្រើន​បន្ថែម​ទៀត​។​

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.