ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

​ឯកឧត្តម សាន សាង ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន មាន​កំណើត​ជា​ខ្មែរក្រោម អញ្ជើញ​ចូលរួម​សម្ពោធ​ស្ពាន​នាគ នៅ​ខេត្ត​ក្រមួន​ស​រ ទឹកដី​ខ្មែរ​ក្រោម

​ឯកឧត្តម សាន សាង ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន មាន​កំណើត​ជា​ខ្មែរក្រោម អញ្ជើញ​ចូលរួម​សម្ពោធ​ស្ពាន​នាគ នៅ​ខេត្ត​ក្រមួន​ស​រ ទឹកដី​ខ្មែរ​ក្រោម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម សាន សាង ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​អ្នក​មាន​កំណើត​មក​ពី​ទឹកដី​ខ្មែរ​ក្រោម​ដែរនោះ បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ស្ពាន​នាគ នៅក្នុង​ស្រុកចូ​វ​ថាញ់ ខេត្ត​ក្រមួនសរ ទឹកដី​ខ្មែរ​ក្រោម​។​

​ស្ពាន​នាគ ជា​សមិទ្ធផល​ដឹកនាំ​កសាង​ដោយ​ព្រះ​តេជគុណ យ៉​ញ អ៊ុក អនុគណ​ស្រុកចូ​វ ថាញ់ និង​ជា​លេខា​សាលា​គណ​ខេត្ត​ក្រមួនសរ​។ ព្រះ​តេជគុណ​បាន​ដឹកនាំ​កសាង​ស្ពាន ប្រើរ​ចនាប​ថនាគ​ខ្មែរ​ចំនួន​ប្រមាណ​២០​ស្ពាន នៅ​តាម​ភូមិ​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ភាគច្រើន ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការប្រកបរ​បរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ ថវិកា​កសាង​ស្ពាន​ទាំងនេះ បានមកពី​សប្បុរសជន​នានា តាមរយៈ​ការអំពាវនាវ និង​កៀរគរ​ពី​សំណាក់​ព្រះ​តេជគុណ យ៉​ញ អ៊ុក​។​

​ពិធី​សម្ពោធ​ស្ពាន​នា​ព្រឹក​ថ្ងៃ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​បរិយាកាស​ដ៏​សប្បាយរីករាយ​។ ក្រៅ​ពី​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ហើយ​នោះ ក្នុង​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម សាន សាង ដែលជា​អ្នក​មាន​កំណើត​លើ​ទឹកដី​ខ្មែរ​ក្រោម និង​ជា​ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។​

​ព្រះ​តេជគុណ យ៉​ញ អ៊ុក បាន​សម្តែង​ព្រះទ័យ​សប្បាយរីករាយ​ជាខ្លាំង ចំពោះ​កម្មវិធី​សម្ពោធ​ស្ពាន​នេះ​។ សប្បាយ​ទី​១​នោះ ព្រោះ​ហេតុ​បាន​ស្ពាន​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ហើយ​អ្វី​ដែល​កាន់តែ​រីករាយ​ថែម​ទៀត សម្រាប់​ព្រះ​តេជ​គុណ យ៉​ញ អ៊ុក គឺ​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សាន សាង ដែល​ជា​មន្ត្រីជាន់ខ្ពស់រ​បស់​ខ្មែរ​មួយរូប​។​

​ព្រះ​តេជគុណ យ៉​ញ អ៊ុក ចាត់ទុក​វត្តមាន​របស់​ឯកឧត្តម សាន សាង ក្នុង​ពិធី​នេះ គឺជា​រឿង​មួយ​ដ៏​កម្រ​។​
​ឯកឧត្តម សាន សាង បាន​បង្ហាញ​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ក្រៃលែង ចំពោះ​ការ​បាន​ចូលរួម​ក្នុង​ពី​ធី​សម្ពោធ​សមិទ្ធផល​ជាមួយ​ព្រះសង្ឃ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅក្នុង​ខេត្ត​ក្រមួន​ស​រ​។ ឯកឧត្តម សាន សាង បានបញ្ជាក់​ថា ការអញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ គឺ​ទទួលបាន​ការអនុញ្ញាត​ដោយ​ផ្ទាល់​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។​

​ឯកឧត្តម សាន សាង បានចាត់ទុក​ការចូលរួម​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នេះ គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​មួយ​ដ៏​ល្អ​រវាង​មន្ត្រីរាជការ​ខ្មែរ ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​។ ឯកឧត្តម សាន សាង បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្ពាន​នាគ​នៅលើ​ទឹកដី​ខ្មែរក្រោម​។​
​តាមរយៈ​ក្តី​អនុញ្ញាតរ​បស់​សម្តេច​តេជោ​, លោក សាន សាង បាន​ចាត់ទុក​ជា​ទឹកចិត្ត​គិតគូរ នឹករលឹក​របស់​សម្តេច​តេជោ ចំពោះ​បងប្អូន​ខ្មែរក្រោម ដូច​បាន​ស្តែង​ច្បាស់​តាមរយៈ​ការរៀបចំ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដង្ហែ​ទៅ​វត្ត​ស្វាយ​សៀម​ថ្មី​កាលពី​ឆ្នាំ​២០២៤​កន្លងទៅ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.