ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

​លោក ឥត សារ៉ាត់ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បក្ស​លើក​ទី​៤៥ គណបក្ស​ប្រជាជន​កម្ពុជា ជូន​សមាជិក​បក្ស​ប្រមាណ​៦០០​នាក់ នៅ​ក្រុង​សៀមរាប

​លោក ឥត សារ៉ាត់ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បក្ស​លើក​ទី​៤៥ គណបក្ស​ប្រជាជន​កម្ពុជា ជូន​សមាជិក​បក្ស​ប្រមាណ​៦០០​នាក់ នៅ​ក្រុង​សៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ លោក ឥត សារ៉ាត់ សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​សៀមរាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​សមាជិក​សមាជិការ​គណបក្ស​មូលដ្ឋាន​ក្រុង​សៀមរាប ដែល​មាន​សមាជិក​បក្ស​មក​ពី​សង្កាត់​ទាំង​១២ និង​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​មូលដ្ឋាន​ចូលរួម​ប្រមាណ ៦០០​នាក់​។​

​ក្នុងឱកាស​នោះ​បន្ទាប់​ពី​លោកស្រី កុយ វិសាល សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​នៃ​គណបក្ស​ក្រុង អាន​ប្រកាស​សេចក្តីសម្រេច​ស្តីពី ការបង្កើត​ក្រុម​ការងារ​កសាង​សមាជិក​គណបក្ស​ថ្មី ចុះ​មូលដ្ឋាន​ក្រុង និង​សង្កាត់​ទាំង​១២ នៃ​ក្រុង​សៀមរាប និង​បាន​ស្ដាប់​នៅ​សេចក្តីជូនដំណឹង ស្តីពី​លទ្ធផល​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រួម​នឹង​វឌ្ឍនភាព​នៃ​ការរីកចំរើន​លើ​គ្រប់​វិស័យ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទូរ​ទាំង​ក្រុង​សៀមរាប ដែល​អាន​ដោយ​លោក នួន ពុទ្ធា​រ៉ា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រុង​សៀមរាប និង​ការប្រកាស​បញ្ចូល និង​ទទួលស្គាល់​សមាជិក​ថ្មី ដែល​បាន​ចាកចេញ​ពី​គណបក្ស​របស់​ខ្លួន មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មូលដ្ឋាន​ក្រុង​សៀមរាប​ទាំង ៦៤​នាក់​រួច​មក​។​

​លោក ឥត សារ៉ាត់ ក្នុងនាម​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ទៀ សីហា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​សៀមរាប​, លោក​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចិត្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ របស់​ក្រុម​ការងារ និង​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ ពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ក្រុង​សៀមរាប ដែល​រហូត​មក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ស្មារតី និង​ធនធាន​ផ្ទាល់ខ្លួន បម្រើ​ប្រជាពលរដ្ឋ​សម្រេច​បាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ​។​

​លោក​បាន​លើ​ឡើង​ថា អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយតម្លៃ​ចំពោះ​ដំណើរការ​នៃ​ការកែទម្រង់​និង​ការពង្រឹង​អភិបាលកិច្ច ស្រប​តាម​អភិក្រម «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» ។ ជាពិសេស តាមរយៈ​ការអនុវត្ត​វិធានការ​គន្លឹះ​ទាំ​៥ បាន​ធ្វើឱ្យ​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ក្នុង​ការកសាង​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​សមត្ថភាព និង​ភាព​ស្អាតស្អំ​, ការកសាង​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ គុណធម៌ និង​កាយសម្បទា​, ការពង្រីក​វិសាលភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​, ការបង្កើត​ការងារ និង​ជំរុញ​ផលិតកម្ម ព្រម​ទាំង​ការពង្រឹង​សន្តិសុខ សុវត្ថិភាព និង​យុត្តិធម៌​សង្គម​។​

​លោក ឥត សារ៉ាត់ បាន​គូសបញ្ជាក់​ផងដែរ​អំពី​ការដាក់ចេញ​ទិសដៅ​របស់​សន្និបាត​ឆ្នាំ​២០២៥ ក្នុង​ការពង្រឹង​ធ្លុង​មហា​សាមគ្គី​ជាតិ ក្រោម​ដំបូង​រដ្ឋធម្មនុញ ការពារ​រឹងមាំ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ការពារ​ដាច់ខាត សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ មិនឲ្យ​កម្លាំង​អមិត្ត ឬ​ក្រុម​ជ្រុលនិយម​ណា​មក​បំផ្លាញ​ការអភិវឌ្ឍ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​បាន​ឡើយ​។​

​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​បក្ស​ក្រុង​សៀមរាប គណបក្ស​សង្កាត់​ទាំង​១២ និង​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​មូលដ្ឋាន​ក្រុង​សៀមរាប ឲ្យ​យកចិត្តទុកដាក់​បង្កើន និង​ពង្រឹង​សមាជិក​គណបក្ស​ចាស់ និង​ថ្មី ទាំង​បរិមាណ គុណភាព ដោយ​ឈរ​លើ​គោលការណ៍​សាមគ្គី​ឯកភាព​ផ្ទៃក្នុង និង​កិច្ចសហប្រតិបត្តិការ​ល្អ ជាពិសេស​បន្ត ការកសាង អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។​

​ដោយឡែក​សម្រាប់​មន្ត្រី​ក្រុមការងារ​ចុះ​ពង្រឹង​គណបក្ស​មូលដ្ឋាន​, លោក ឥត សារ៉ាត់ ក៏បានផ្ដល់​ការលើកទឹកចិត្ត ឱ្យ​មន្ត្រី​បក្ស​ចុះ​ពង្រឹង​មូលដ្ឋាន និង​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់​ទាំង​អស់ បន្ត​ធ្វើ​អំពើ​ល្អ ខិតខំ​យក​អស់​កំលាំងកាយ​ចិត្ត​និង​ស្មារតី​ទទួលខុសត្រូវ បម្រើ​ប្រជាជន ការផ្តល់សេវា​សាធារណៈ​ប្រកបដោយ​គុណភាព និង​បង្ក្រាប​ទាន់ពេលវេលា​រាល់​បទល្មើស​នានា​ដូចជា ក្មេង​ទំនើង បងតូច​បងធំ ការប្រើប្រាស់​គ្រឿងញឿន ការបន្ត​ថែរក្សា​សុខសន្តិភាព ពិសេស​អនុវត្ត​ឱ្យបាន​ជា​ប្រចាំ នូវ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.