ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ឯកឧត្តម ម៉ៅ សុផាន់ អញ្ជើញ​ផ្សព្វផ្សាយ​លទ្ធផល នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ព្រះវិហារ

ឯកឧត្តម ម៉ៅ សុផាន់ អញ្ជើញ​ផ្សព្វផ្សាយ​លទ្ធផល នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ម៉ៅ សុផាន់ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ បាន​អញ្ជើញ​ផ្សព្វផ្សាយ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បូក​សរុប​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២៤ លើក​ទី​សដៅ​ភារកិច្ច​ឆ្នាំ​២០២៥ របស់​គណបក្ស​ប្រជា​ជាន​កម្ពុជា​ខេត្ត​ព្រះវិហារ​។​

​បន្ទាប់ពី​បាន​ស្តាប់​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួច​មក​, ឯកឧត្តម ម៉ៅ សុផាន់ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ និង​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់​នៅ​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ស្មារតី និង​ធនធាន​ផ្ទាល់ខ្លួន បម្រើ​ប្រជាពលរដ្ឋ​សម្រេច​បាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​រយៈពេល​កន្លងមក​នេះ​។​

​ឯកឧត្តម ម៉ៅ សុផាន់ បាន​ថ្លែង​លើ​ឡើង​ទៀតថា អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយតម្លៃ​ចំពោះ​ដំណើរការ​នៃ​ការកែទម្រង់​និង​ការពង្រឹង​អភិបាលកិច្ច ស្រប​តាម​អភិក្រម ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ជា​ពិសេស​តាមរយៈ​ការអនុវត្ត​វិធានការ​គន្លឹះ​ទាំង​៥ បាន​ធ្វើឱ្យ​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ក្នុង​ការកសាង​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​សមត្ថភាព និង​ភាព​ស្អាតស្អំ​, ការកសាង​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ គុណធម៌ និង​កាយសម្បទា​, ការពង្រីក​វិសាលភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​, ការបង្កើត​ការងារ និង​ជំរុញ​ផលិតកម្ម ព្រម​ទាំង​ការពង្រឹង​សន្តិសុខ សុវត្ថិភាព និង​យុត្តិធម៌​សង្គម​។​

​ឯកឧត្តម​បាន​ថ្លែង​គូសបញ្ជាក់​ពី​ការដាក់ចេញ​ទិសដៅ​របស់​សន្និបាត​ឆ្នាំ​២០២៥ ក្នុង​ការពង្រឹង​ធ្លុង​មហា​សាមគ្គី​ជាតិ​ក្រោម​ដំបូង​រដ្ឋធម្មនុញ ការពារ​រឹងមាំ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ការពារ​ដាច់ខាត សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ មិនឲ្យ​កម្លាំង​អមិត្ត ឬ​ក្រុម​ជ្រុលនិយម​ណា​មក​បំផ្លាញ​ការអភិវឌ្ឍ និង​សេចក្តីសុខ​របស់​ប្រជាជន​បាន​ឡើយ​។​

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​បក្ស​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បង្កើន និង​ពង្រឹង​សមាជិក​គណបក្ស​ទាំង​បរិមាណ គុណភាព ដោយ​ឈរ​លើ​គោលការណ៍​សាមគ្គី​ឯកភាព​ផ្ទៃក្នុង និង​កិច្ចសហប្រតិបត្តិការ​ល្អ ជាពិសេស​បន្ត ការកសាង អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។​

​ឯកឧត្តម ម៉ៅ សុផាន់ ក៏​បាន​ផ្តាំផ្ញើ​មន្ត្រី​បក្ស​ចុះ​ពង្រឹង​មូលដ្ឋាន និង​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ បន្ត​ធ្វើ​អំពើ​ល្អ ខិតខំ​យក​អស់កំ​លាង​កាយ​ចិត្ត​និង​ស្មារតី​ទទួលខុសត្រូវ បម្រើ​ប្រជាជន ការផ្តល់សេវា​សាធារណៈ​ប្រកបដោយ​គុណភាព និង​បង្ក្រាប​ទាន់ពេលវេលា​រាល់​បទល្មើស ការប្រើប្រាស់​គ្រឿងញឿន ការបន្ត​ថែរក្សា​សុខសន្តិភាព អនុវត្ត​ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ផ្តល់​នូវ​សេចក្តីសម្រេច​ប្រកាស​បញ្ចូល ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត និង​បញ្ចូល​ជា​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត ដល់​មន្ត្រី​គណបក្ស​ក្នុង​ខេត្ត​ព្រះវិហារ​មួយចំនួន​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.