ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...!

ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការចាប់ផ្តើម​យុទ្ធនាការ​គាំទ្រ​សាលារៀន​គោលដៅ គ​.​វ​.​អ ក្នុង​ខេត្ត​

ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការចាប់ផ្តើម​យុទ្ធនាការ​គាំទ្រ​សាលារៀន​គោលដៅ គ​.​វ​.​អ ក្នុង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការចាប់ផ្តើម​យុទ្ធនាការ​គាំទ្រ​សាលារៀន​គោលដៅ គ​.​វ​.​អ ក្នុង​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម ពេ​ជ សោ​ភ័ន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​វ​.​អ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​ធ្វើ​របាយការណ៍​នៃ​ការចាប់ផ្តើម​យុទ្ធនាការ​គាំទ្រ​សាលារៀន​គោលដៅ គ​.​វ​.​អ ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​អនុវត្ត​វិធាន​គន្លឹះ​ក្នុង​វិស័យ​អប់រំ​ផ្តោតលើ​ការពង្រឹង​អភិបាលកិច្ច​សាលារៀន ការលើកកម្ពស់​ចំណេះដឹង វិន័យ សីលធម៌ ចរិយា​ធម៌ និង​ការបង្រៀន​បន្ថែម ២​ម៉ោង​ក្នុង​១​ថ្ងៃ ការលើកកម្ពស់​សុខភាព និង​អនាម័យ​សិស្ស និង​ការជំរុញ​ចូលរួម​របស់​សហគម​ន៍ ដើម្បី​អប់រំ​កូនចៅ​តាម​សាលាបឋមសិក្សារ​រដ្ឋ​។ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា នៃ​សាលារៀន​គោលដៅ គ​.​វ​.​អ​ទាំង​៦ ក្នុង​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី និង​ធនធាន​ចូលរួមចំណែក​ក្នុង​ការបណ្ដុះបណ្តាល​ធន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌​ល្អ មនសិការ​វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និង​ជា​ទំពាំង​ស្នង​ឬ​ស្សី ព្រមទាំង​ចេះ​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាពសុខដុមរមនា ដែល​ជា​មូលដ្ឋានគ្រឹះ នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់ចេញ​នូវ​កម្មវិធី​ផ្សេងៗ​សំដៅ​លើកកម្ពស់​គុណភាព​អប់រំ ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​សាលា​រដ្ឋ ចាប់ពី​ថ្នាក់​មត្តេយ្យសិក្សា ដល់​មធ្យមសិក្សា​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ ដើម្បី​រៀបចំ​នឹង​ផ្សព្វផ្សាយ​គោលនយោបាយ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព វិធានការ​ចាំបាច់​នានា និង​កំណត់​នូវ​ក្របខ័ណ្ឌ​សមិទ្ធកម្ម​ដែល​រួមមាន សូចនាករ​គន្លឹះ​គោលដៅ និង​វិធីសាស្ត្រ​វាស់វែង​វឌ្ឍនភាព ដើម្បី​ពង្រឹង​គុណភាព​អប់រំ​សាលា​រដ្ឋ​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​មធ្យមសិក្សា ប្រកប​ដោយ​ស័ក្តិ​សិទ្ធ​ភាព ប្រសិទ្ធភាព និង​សមិទ្ធកម្ម​តាមរយៈ ១-​ការពង្រឹង​អភិបាលកិច្ច​សាលារៀន ២-​ការពិនិត្យ​កែលម្អ​កម្មវិធីសិក្សា និង​រៀបចំ​កម្មវិធីសិក្សា​និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្រប​ទៅតាម​តម្រូវការ​ក្នុង​ការពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ​សិស្ស ៣-​ការយកចិត្តទុកដាក់​លើ​សុខភាព​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅ​តាម​សាលា ៤-​ការជំរុញ​និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតា បិតា អាណាព្យាបាល និង​សហគមន៍​ក្នុង​ការអប់រំ​ស្របតាម​ពាក្យស្លោក ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ​។​

​ឯកឧត្តម ពេ​ជ សោ​ភ័ន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​វ​.​អ បាន​ពាំនាំ​សេចក្តី​នឹករលឹក​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ ខេត្ត​ព្រះសីហនុ បាន​ខិតខំ​ប្រឹងប្រែង​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​ដាក់ចេញ​វិធានការ​អភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ក្នុង​ការបង្រៀន​កូនចៅ របស់​យើង​ទទួលបាន​ជោគជ័យ ទន្ទឹម​នោះ​អរគុណ អភិបាលខេត្ត បាន​រៀបចំ​កម្មវិធី​នេះ ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​លើ​វិស័យ​អប់រំ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ចលនា​គាំទ្រ​សាលារៀន ពិសេស​ការបណ្តុះបណ្តាល​គ្រូ​បង្គោល ជា​គោលនយោបាយ​ថ្មី​មួយ​ដោយ​មាន​ការចូលរួម​គាំទ្រ​ពី​មហាជន ដូច្នេះ​អ្នកពាក់ព័ន្ធ​មានដូចជា​លោកគ្រូ អ្នកគ្រូ នាយក នាយិកា និង​អាជ្ញាធរ​ចូលរួម​សហការ​ចាប់ផ្តើម​យុទ្ធនាការ​សាលារៀន​គោលដៅ គ​.​វ​.​អ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នៅ​សាលារៀន​គោលដៅ ក្នុង​ការផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ និង​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០ និង​២០៥០ ប្រែក្លាយ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ផ្តោត​សំខាន់​ទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា និង​វិធានការ​គន្លឹះ​ចំនួន​៥ ក្នុងនោះ ១.​ការ​ពង្រឹក​រដ្ឋបាល​សាធារណៈ ប្រកប​ដោយ​គណនេយ្យភាព តម្លាភាព និង​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ២.​ការលើកកម្ពស់​គុណភាព​អប់រំ ៣.​ការលើកកម្ពស់​គុណភាព​សុខាភិបាល ៤.​ការពង្រឹង​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ៥.​ការពង្រឹង​លើកកម្ពស់​គុណភាព​យុត្តិធម៌​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បន្តថា ការលើកកម្ពស់​គុណភាព​អប់រំ​តាមរយៈ​វិធាន​គន្លឹះ​៤ ក្នុងនោះ​៖
-​លើកកម្ពស់​អភិបាលកិច្ច​គុណភាព​សាលារៀន​
-​កែសម្រួល​កម្មវិធី​សក្សា​
-​លើកកម្ពស់​សុខភាព​សិស្សានុសិស្ស​
-​លើកទឹកចិត្ត​ការចូល​រួម​ពី​មាតា បិតា ព្រោះ​ការអប់រំ​ទាក់​នឹង​សកម្មភាព​ទាំង​៤ ខាងលើ ដើម្បី​ជំរុញ​វិធានការ​គន្លឹះ​ក្នុង​ការអប់រំ ឆ្លើយតប​ទៅនឹង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល លើ​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី និង​យុវជន​ដែល​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​ឱ្យមាន​ការសិក្សា​ប្រកបដោយ​គុណភាព និង​មាន​សមត្ថភាព​ឈាន​ចូល​ទៅក្នុង​ទីផ្សារ​ការងារ​បាន​ងាយស្រួល ក្នុង​ការកសាង​សង្គមជាតិ​មួយ​ទំនើប រស់​រវើក មាន​សុវត្ថិភាព បរិស្ថាន​រស់​នៅ​ល្អ​ប្រសើរ​ប្រកប​ដោយ​គុណធម៌ សីលធម៌ មនសិការ​ស្នេហា​ជាតិ ស្មារតី​ទទួលខុសត្រូវ​៕
​

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.