ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការដ្ឋាន​ត្រួសត្រាយ​ផ្លូវ ឆ្ពោះ​ទៅ​ទីតាំង​គម្រោង​សាងសង់​ទំនប់​ស្ទាក់​ទឹក​លេខ​២ មុន​នឹង​ឈានទៅដល់​ការស្ថាបនា​ផ្លូវ​បេតុង ប្រវែង​១២​គីឡូម៉ែត្រ

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការដ្ឋាន​ត្រួសត្រាយ​ផ្លូវ ឆ្ពោះ​ទៅ​ទីតាំង​គម្រោង​សាងសង់​ទំនប់​ស្ទាក់​ទឹក​លេខ​២ មុន​នឹង​ឈានទៅដល់​ការស្ថាបនា​ផ្លូវ​បេតុង ប្រវែង​១២​គីឡូម៉ែត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដឹកនាំ​មន្ទីរជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​វឌ្ឍនភាព នៃ​ការដ្ឋាន​ត្រួសត្រាយ​ផ្លូវ ចាប់ពី​ចំណុច​ផ្លូវបំបែក​ទំនប់​ទី​៣ ចូល​ទៅ​ទីតាំង​គម្រោង​សាងសង់​ទំនប់​ស្ទាក់​ទឹក​លេខ​២ ស្ថិតក្នុង​ឃុំរ​កាត ស្រុក​ភ្នំក្រវាញ មុន​នឹង​ឈានទៅដល់​ការស្ថាបនា ឱ្យ​ក្លាយ​ជា​ផ្លូវ​ប៉េតុង ដែល​មាន​ប្រវែង​១២​គីឡូម៉ែត្រ នាពេលខាងមុខ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក៏​បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​ក្រុមហ៊ុន​សាងសង់​ផ្លូវ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​បង្ការ ទប់ស្កាត់ នូវ​រាល់​បទល្មើស​ធនធានធម្មជាតិ ដូច​ជា​ការ​រុករាន​កាប់ឆ្ការ​ព្រៃ​ឈើ​ខុសច្បាប់ ការដុត​បំផ្លាញ​ព្រៃឈើ ដែល​បង្ក​ឱ្យ​ឆេះ​រាលដាល​ជាដើម​។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា ដើម្បី​អនុវត្តន៍​កិច្ចការ​នេះ​ឱ្យបាន យើង​ត្រូវ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ នូវ​រាល់​ការចេញចូល ដោយ​គ្មាន​ការអនុញ្ញាតិ ក្នុង​គោលបំណង​តែមួយគត់ គឺ​កុំ​ឱ្យ​ជន​ឆ្លៀតឱកាស ចូល​ទៅ​កាប់ឆ្ការ រុករាន ទន្ទ្រាន​យក​ដី​ព្រៃ ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ធ និង​ធ្វើ​សកម្មភាព​ផ្សេងៗ នៅក្នុង​តំបន់​ទំនប់​ទី​២​នេះ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​សង្ឃឹម​នឹង​ជឿជាក់ថា ក្រុមហ៊ុន ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​កម្លាំង​មាន​សមត្ថកិច្ច ពិតជា​អនុវត្ត​កិច្ចការ​នេះ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​

​បើ​តាម​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា គ្រោង​សាងសង់​ទំនប់​លេខ​២ គឺជា​គម្រោង​ថ្នាក់ជាតិ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ និង​បន្ត​ដោយ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពូជា​។ ដំណាក់កាល​ដំបូង​នៃ​គម្រោង​នេះ ក្រុម​ការងារ​បាន​ចាប់ផ្តើម​អនុវត្ត​ការត្រួសត្រាយ​ផ្លូវ​ចូល នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៥​កន្លងទៅ ដោយ​គិត​ចាប់ពី​ចំណុច​ផ្លូវបំបែក​ទំនប់​លេខ​៣ រហូត​ដល់​ទីតាំង​គម្រោង​ទំនប់​លេខ​២ ត្រង់​ចំណុច​អូរ​ដារ ស្ទឹង​អា​រ៉ៃ ក្នុង​ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​មាន​ប្រវែង​១២​គីឡូម៉ែត្រ គិត​មកដល់ពេលនេះ បាន​ត្រួសត្រាយ​ផ្លូវ​ចូល រួចរាល់​១០០%​ហើយ​។​

​លោក​បាន​បន្តថា ចំពោះ​គម្រោង​នេះ នឹង​បន្ត​ចាក់​បំពេញ​នូវ​កម្រិត​កម្ពស់​ផ្លូវ​ចូល ហើយ​នឹង​ត្រូវ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ និង​ស្ពាន ដើម្បី​រំដោះ​ទឹក​ពី​ម្ខាង​ទៅ​ម្ខាង កុំឱ្យ​ជន់​លិច​ដាច់​ផ្លូវ មុន​នឹង​ឈានទៅដល់​ការស្ថាបនា ឱ្យ​ក្លាយ​ជា​ផ្លូវ​ប៉េតុង រហូត​ដល់​ទីតាំង​ទំនប់ ដែល​មាន​ប្រវែង​១២​គីឡូម៉ែត្រ​។​

​លោក​ប្រធាន​មន្ទីរ បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​គម្រោង​សាង់សង់​ទំនប់​ស្ទាក់​ទឹក​លេខ​២ យើង​កំពុង​តែ​រង់ចាំ​ធ្វើ E.I.A របស់​ក្រសួង​បរិស្ថាន ហើយ​ដែល​យើង​នឹង​គ្រោង​ត្រាស់​សេ​តួ​ទំនប់ មាន​ទទឹង​២០០​ម៉ែត្រ និង​បណ្ដោយ​១​ពាន់​ម៉ែត្រ​។ ទំនប់​ស្ទាក់​ទឹក​លេខ​២​នេះ យើង​អាច​ស្តុក​ទឹកបាន​ប្រមាណ​ជិត​៩០០​លាន​ម៉ែត្រគូប ដែល​គម្រោង​នេះ ពិតជា​មាន​អាទិភាព​ធំធេង​ណាស់ ក្នុង​ការគ្រប់គ្រង​ទឹក ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ នៅ​ផ្នែក​ខាងក្រោម ជា​ពិសេស​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​ផ្នែក​ខាងក្រោម ដូចជា​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល ប្រព័ន្ធធារាសាស្ត្រ​ក្បាលហុង និង​ប្រព័ន្ធ​ធារាសាស្ត្រ​ចារឹក ក៏​ដូចជា​ប្រព័ន្ធ​ប្រឡាយ​តូចធំ​ផ្សេងទៀត ក្នុង​ខេត្ត​ពោធិ៍សាត់​។ បន្ថែម​ពី​នោះ គម្រោង​នេះ​នឹង​កាត់បន្ថយ​ខ្ពស់ ដល់​ការ​ជន់​លិច​ក្រុង​ពោធិ៍សាត់ និង​អាច​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ដ៏​ប្រណិត​នាពេលខាងមុខ​៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.