ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​និស្សិត​ដែល​បាន​បញ្ជប់​កម្មសិក្សា​នៅ​ស្នងការដ្ឋាន​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​និស្សិត​ដែល​បាន​បញ្ជប់​កម្មសិក្សា​នៅ​ស្នងការដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ​៖​ នៅ​ថ្ងៃ​ចន្ទ ៨​រោច ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល ចំនួន ២៤​នាក់​មកពី​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដែល​បាន​បញ្ជប់​កម្មសិក្សា​នៅតាម​អធិការដ្ឋានន​គ​របាលក្រុង​-​ស្រុក​ទាំង​៩ និង​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្នុងស្រុក​-​ក្រុង​ទាំង​៩ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​សូមបញ្ជាក់​ថា និស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល ចំនួន ២៤​នាក់​មកពី​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ដែល​បញ្ចប់​កម្មសិក្សា​នូ​វ​ក្នុង​អង្គភាព​ស្នងកា​រដ្ឋ​ន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​មាន​រយៈពេល​២​ខែ ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​ក្រើនរំលឹក​បន្ថែម​ដល់​ប្អូនៗ និស្សិត​ដែល​បាន​បញ្ជប់​ទាំងអស់ ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម ចំណេះ​ជំនាញ​វិជ្ជាជីវ​: ច្បាប់ បច្ចេកទេស និង​ដើរ​ឲ្យស្រប​តាម​យុគសម័យ​ឌីជីថល ហើយ​ត្រូវ​ឈរលើ គោលការណ៍ គោរព​ច្បាប់ គោរព​បទបញ្ជា គោរព​វិន័យ តួនាទី ភារកិច្ច​របស់​ខ្លួន​។ ពេល​បញ្ជប់​កម្មសិក្សា​និង​ទទួលបាន​ជោគជ័​យ ហើយ​វិលត្រឡប់​ទៅ​សាលា​វិញ​និស្សិត​នី​មួយៗ ត្រូវមាន​សម្តី​ទន់ភ្លន់ ក្រមសីលធម៌ និង​វិជ្ជាជីវៈ លើ​កិច្ច​ការងារ​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​លោកគ្រូ​អ្នកគ្រូ​ដាក់ជូន ហើយ​ត្រូវ​យកចំណេះ ជំនាញ វិជ្ជាជីវ​: ទាំងនេះ​ទៅ​ប្រើប្រាស់ ដើម្បី​អនុវត្ត​ក្នុង​នីតិវិធី ការងារ​របស់​សាលា​ឲ្យមាន​ប្រសិទ្ធិភាព​។​

​ក្នុង​ការ​ចូល​ជួប​សំណេះសំណាល​និស្សិត​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ដល់​និស្សិត​ចំនួន ២៤​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០០,០០០​រៀល​(​ដប់​មុឺន​រៀល​) ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.