ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន!

វរសេនីយ៍ត្រី ហង្ស វិចិត្រ ផ្តល់​សម្ភារៈ​ប្រើប្រាស់ សម្ភារ​:​សិក្សា និង​ថវិកា​មួយចំនួន ជូន​ដល់​សិស្ស​វិទ្យាល័យ​កំពង់​ក្ដី ចំនួន ០៥​នាក់ ដែលមាន​ជីវភាព​ខ្វះខាត និង​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា​!

វរសេនីយ៍ត្រី ហង្ស វិចិត្រ ផ្តល់​សម្ភារៈ​ប្រើប្រាស់ សម្ភារ​:​សិក្សា និង​ថវិកា​មួយចំនួន ជូន​ដល់​សិស្ស​វិទ្យាល័យ​កំពង់​ក្ដី ចំនួន ០៥​នាក់ ដែលមាន​ជីវភាព​ខ្វះខាត និង​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ដោយ​មាន​ការយកចិត្ត​ទុក្ខ​ដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៨ វិច្ឆិកា​ឆ្នាំ ២០២៤ លោក​វរៈសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ជី​ក្រែង បាន​នាំ​យក​សម្ភារៈ​ប្រើប្រាស់ សម្ភារ​:​សិក្សា និង​ថវិកា​មួយចំនួន របស់​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចែកជូន​ដល់​សិស្ស​វិទ្យាល័យ​កំពង់ក្ដី​ចំនួន ០៥​នាក់ ដែលមាន​ជីវភាព​ខ្វះខាត និង​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា ហើយ​បាន​មក​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជី​ក្រែង ក្នុងនោះ​សម្ភារៈ​រួមមាន :
១- ទឹក​សុទ្ធ : ចំនួន ០៥​កេះ​
២- អាវ​រងា : ចំនួន ០៥​អាវ​
៣- សៀវភៅសរសេរ : ចំនួន ៥០​ក្បាល​
៤- ប៊ិច : ចំនួន ៥០​ដើម​
៥- ដប​ដាក់​អាកុល : ចំនួន ០៥​ដប​
៦- សាប៊ូ​ដុស​ខ្លួន : ចំនួន ១៥​ដុំ​
៧- ថ្នាំ​ដុសធ្មេញ : ចំនួន ០៥​ដើម​
៨- ស្បែកជើង​ផ្ទាត់ : ចំនួន ០៥​គូ​
៩- ថវិកា : ចំនួន ៥០​ម៉ឺន​រៀល​
​ជំនួសមុខ​ឱ្យ​មាតាបិតា​សិស្ស ព្រម​ទាំង​សិស្ស​ទាំង ០៥​នាក់ និង​ក្នុងនាម​ខ្ញុំបាទ​សូម​គោរព​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចិត្ត​សប្បុរសធម៌​របស់ លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រកងរា​ជអាវុធ​ខេត្តសៀមរាប ដែល​បាន​ផ្ដល់​នូវ​សម្ភារៈប្រើប្រាស់ សម្ភារៈ​សិក្សា​និង​ថវិការ ជូន​ដល់​សិស្ស​ខាងលើ ដើម្បី​សម្រួល​ក្នុង​ការសិក្សា​របស់​ប្អូនៗ សូម​គោរព​ជូនពរ​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ សូម​មាន​សុខភាព​ល្អ ទទួលបាន​ជយ័ជំនះ​គ្រប់​ភារកិច្ច និង​ពរ​ទាំង​៤ ប្រការ​គឺ : អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាតឃ្លា​ឡើយ​។​

​ក្នុង​នោះ​ផង​ដែរ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជី​ក្រែង ក៏បាន​ផ្ដល់​កន្លែង​ស្នាក់នៅ ផ្ដល់​ការហូបចុក ដល់​សិស្ស ដែលមាន​ជីវភាព​ខ្វះខាត និង​មាន​ផ្ទះ​ដែល​នៅ​ឆ្ងាយ​ពី​សាលា មក​ស្នាក់នៅ​ក្នុង​អង្គភាព​ជ​ច្រើន​នាក់ ជា​រៀងរាល់ឆ្នាំ រយ​:​ពេល​ជិត​២០​ឆ្នាំ​មកហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.