ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មួយថ្ងៃក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គឺនាល្ងាចថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កំពង់សោម ជាក្រុងថ្មី ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំ ចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។

ក្នុងឱកាសពិនិត្យទីតាំងដ៏ពិសិដ្ឋនោះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ាង ស៊ីណេ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញ បានធ្វើបទបង្ហាញគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី អំពីទីតាំងភូមិសាស្រ្តជាក់ស្ដែង និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងត្រូវកំណត់ក្នុងគម្រោងប្លង់សង់អគាររដ្ឋបាល រួមទាំងអគារអង្គភាពចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដូចជា៖ អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ផ្នែកសឹករងក្រុង និងសាខាកាកបាទក្រហមកម្ពុជាក្រុងជាដើម។

បញ្ចប់ការពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តដំណើរឆ្ពោះទៅកាន់សាលាខេត្តព្រះសីហនុ ដោយនៅទីនោះ ប្រមុខក្រសួងមហាផ្ទៃ បានចូលពិនិត្យស្ថានភាពអគាររដ្ឋបាលសាលាខេត្ត ដែលស្ថិតក្នុងអន្តរកាលនៃការសាងសង់ ព្រមទាំងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម រួមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រកាសផ្ដល់សិទ្ធិទាំងស្រុងជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗ ចូលទៅបម្រើការងារនៅរដ្ឋបាលសាលាក្រុងកំពង់សោម ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ដោយត្រូវរៀបចំជាកញ្ចប់ និងធានាថាមន្រ្តីទាំងនោះ នឹងមិនផ្ទេរចេញទៅវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.