ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដាក់ចេញ​ទិសដៅ ៥​ចំណុច ដល់​មន្ត្រី​ក្រោម​ឱវាទ​បន្ត​អនុវត្ត ដើម្បី​ពង្រឹង​សន្តិសុខ​តាម​មូលដ្ឋាន

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដាក់ចេញ​ទិសដៅ ៥​ចំណុច ដល់​មន្ត្រី​ក្រោម​ឱវាទ​បន្ត​អនុវត្ត ដើម្បី​ពង្រឹង​សន្តិសុខ​តាម​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤​នេះ លើក​ឡើង​នា​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​សម្រាប់​ខែ​ធ្នូ លោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ដាក់​ចេញ​ទិសដៅ​ចំនួន ៥​ចំណុច ដល់​មន្ត្រី​បន្ត​អនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ​។​
​ទិសដៅ​ការងារ​ទាំង ៥​ចំណុច​របស់​លោក​ឧត្តមសេនីយ៍ទោ ហេង សុផល មានដូចជា​៖
១៖ ពង្រឹង​ការគ្រប់គ្រង​បញ្ជា ការប្រមូលផ្តុំ​កងកម្លាំង​ក្រោម​ឱវាទ​ត្រៀម​លក្ខណៈ​រួចជាស្រេច រង់ចាំ​អនុវត្ត​គោលការណ៍ បទបញ្ជា ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន អនុវត្ត​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
២៖ ពង្រឹង​របៀបរបប​ការងារ​ជំនាញ ជា​ពិសេស​ការងារ​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ សូម​មន្ត្រី​ជំនាញ​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់ ការងារ​គ្រប់គ្រង​បំរែបំរួល​ប្រជាពលរដ្ឋ (​ចំណូល និង​ចំណាកស្រុក​) ដែល​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​
៣៖ ការងារ​ព្រហ្មទណ្ឌ ប្រើប្រាស់​វិធានការ​ជំនាញ និង​វិធានការ​រដ្ឋបាល​សំដៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស​គ្រប់​ប្រភេទ ដែល​អាច​កើតមានឡើង​តាម​មូលដ្ឋាន​របស់​ខ្លួន​ធានា ថែរក្សា​បាន​សុខក្សេមក្សាន្ត ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។​
៤៖ បង្កើន​ការងារ​ផ្សព្វផ្សាយ​គោលនយោបាយ «​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​» ដល់​មហាជន គ្រប់​ស្រទាប់វណ្ណៈ តំបន់​ងាយ​រងគ្រោះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​និង​ចូលរួម​អនុវត្ត ឲ្យមាន​លទ្ធផល​ល្អ​ប្រសើរ​។​
៥៖ ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ជំរុញ​លើកទឹកចិត្ត ដល់​កម្លាំង​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដូច​ភ្លៀងរលឹម ដើម្បី​បង្ការ​ទប់ស្កាត់​កាត់បន្ថយ​បទល្មើស​គ្រឿងញៀន​ឲ្យមាន​ការថយចុះ ជា​បន្តបន្ទាប់ ស្របតាម​គោលនយោបាយ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​កោតសរសើរ​ដល់​កងកម្លាំង និង​លើក​ឡើង​អំពី​ស្នាដៃ​គុណសម្បត្តិ នា​រយៈពេល​កន្លងមក ដែល​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ចូលរួម​សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ លើក​ការបំពេញភារកិច្ច បេសកកម្ម និង​ការកសាង​អង្គភាព រីកចម្រើន​ជា​លំដាប់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.