ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ដឹកនាំ​កងកម្លាំង​នគរបាល​ប្រជុំ​បូក​សរុប​សភាពការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ដឹកនាំ​កងកម្លាំង​នគរបាល​ប្រជុំ​បូក​សរុប​សភាពការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​វិច្ឆិការ ឆ្នាំ​២០២៤ និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់ ដល់​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​រះ ស្នងការរង ផែនកា​រងារ​សេនាធិការ បាន​ឡើង​អាន​របាយការណ៍​បូក​សរុប​សភាពការណ៍ លទ្ធផល​ប្រតិបត្តិការ ដែល​សម្រេចបាន​ក្នុង​ខែ​កន្លងមក និង​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គិត្តិ​យុ​ត្តិ​នានា​ដល់​កងកម្លាំង​។​

​លោក​ឧត្តមសេនីយត្រី ង៉ាន់ ចិន្តា ស្នងការរង ផែន​ការងារ​សណ្តាប់ធ្នាប់ បាន​ថ្លែង​ជម្រុញ​ដល់​ការិយាល័យ​ជំនាញ និង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ត្រូវ​ពង្រឹង​ការងារ​សណ្តាប់ធ្នាប់ និង​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន សិស្ស​តាម​គ្រឹះស្ថានសិក្សា និង​អ្នកដំណើរ​ឲ្យបាន​ទូលំទូលាយ ដើម្បី​រួមចំណែក​កាត់បន្ថយ អត្រា​គ្រោះថ្នាក់​ឲ្យនៅ​កម្រិត​ទាប​បំផុត​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ថ្លែង​កោត​ស​សើរ​ដល់​លោក លោកស្រី ថ្នាក់ដឹកនាំ និង​កងកម្លាំង គ្រប់​អង្គភាព​ចំណុះ​ស្នងការដ្ឋាន​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត បំពេញ តួនាទី ភារកិច្ច រហូត​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ​។​

​ទន្ទឹម​គ្នា​នោះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​ជម្រុញ​ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​, បន្ត​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​, បន្ត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​, ពង្រឹង​ការគ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ជនបរទេស​, ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ រួម​ទាំង​ឱសថ​ក្លែងក្លាយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.