ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អបអរសាទរ ទូក​«​តេជោ​កែវ​វិជ័យ​បារមី​ចៅសែន​» មកពី​ខេត្ត​ពោធិ៍សាត់ ទទួលបាន​ចំណាត់ថ្នាក់ លេខ​១ ល្បឿន​លឿន ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃ​

អបអរសាទរ ទូក​«​តេជោ​កែវ​វិជ័យ​បារមី​ចៅសែន​» មកពី​ខេត្ត​ពោធិ៍សាត់ ទទួលបាន​ចំណាត់ថ្នាក់ លេខ​១ ល្បឿន​លឿន ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​១៤​ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោយពី​ធ្វើ​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ប្រកប​ទៅ​ដោយ​ភាតរភាព នៅក្នុង​រយៈពេល​៣ ថ្ងៃ​ជាប់ៗ​គ្នា ជា​លទ្ធផល​បាន​រកឃើញ​ទូក​ដែល​ទទួល​ចំណាត់ថ្នាក់​លេខ​១ គឺ រក​ឃើញ​ហើយ​ទូក​អុំ​គូ​ពិសេស ដែល​ដណ្តើម​បាន​លេខ​១ លេខ​២ និង​លេខ​៣​។​

​ទូក​ល្បឿន​លឿន​លេខ​១ បាន​ទៅ​លើ​ទូក​ង «​តេជោ​កែវ​វិជ័យ​បារមី​ចៅសែន​» មកពី​ខេត្ត​ពោធិ៍សាត់ ជា​ទូក​របស់​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់​, ទូក​លេខ​២ បាន​ទៅ​លើ​ទូក​ង «​សារាយ​តេជោ​សែនជ័យ​» មកពី​ខេត្ត​កណ្ដាល ជា​ទូក​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ហើយ​លេខ​៣ បាន​ទៅ​លើ​ទូក​ង «​កោះ​កេរ​ធិបតី​» មកពី​ខេត្ត​ព្រះវិហារ ជា​ទូក​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ​។​

​នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ក្រោម​ព្រះ​វត្តមាន​ដ៏​ឧត្តុង្គឧត្តម​បំផុត របស់​ព្រះករុណា​ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ចុងបញ្ចប់​នៃ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ អនុគណៈកម្មការ​បច្ចេក​ទេស​ប្រណាំងទូក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​បាន​ទូល​និង​ជម្រាប​ថា ទូក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការប្រកួតប្រជែង​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​មាន​ចំនួន ៣៤៨ ទូក ក្នុងនោះ​មាន​ទូក ទូក​អុំ​បុរស មាន​១៧១​ទូក ទូក​ចែវ​បុរស​៤៤​ទូក ទូក​ចែវ​នារី​១ ទូក​ខ្នាត​អន្តរជាតិ​បុរស ១២៩​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​នារី​មាន​ចំនួន​៣​ទូក កម្លាំង​ចូលរួម​អុំ​សរុប​ចំនួន ២២​ពាន់​០៤២​នាក់ ។​

​តំណាង​ទូកង​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ បាន​ថ្លែងថា ការ​ដែល​ទទួលបាន​ជ័យជម្នះ​ទៅក្នុង​ឆ្នាំ​២០២៤ នេះ គឺ​ដោយសារតែ​មាន​ការចូល​រួម​ហ្វឹកហាត់​និង​ប្រើ​កម្លាំង​សរុប សាមគ្គី​គ្នា​វិញ​ជា​ធ្លុង​មួយ ទើប​ទទួលបាន​ជ័យជម្នះ នៅក្នុង​ពិធី​បុណ្យ​អុំទូក​នេះ ។ ជាមួយគ្នានេះ លោក​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ប្រកប​ទៅ​ដោយ​សុខសន្តិភាព បន្ត​ពី​សម្ដេច​តេជោ ហ៊ុន សែន មាន​សុខសន្តិភាព ទើប​មាន​ពិធីបុណ្យ​ជាតិ ដែល​អាច​ឲ្យ​ពួកគាត់​និង​ប្រជាជន​ចូលរួម​យ៉ាង​សប្បាយរីករាយ​។​

​សូមជម្រាបថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដែល​មាន​រយៈពេល​៣​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះហើយ ក្រោម​បរិយាកាស​ដ៏​សប្បាយរីករាយ ដោយ​មាន​អ្នកចូលរួម​លេង​កម្សាន្ត និង​ទស្សនា​រាប់លាន​នាក់​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.