ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​អកអំបុក​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ មាន​ការចូលរួម​ពី​ពលរដ្ឋ​យ៉ាង​សប្បាយរីករាយ

​អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​អកអំបុក​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ មាន​ការចូលរួម​ពី​ពលរដ្ឋ​យ៉ាង​សប្បាយរីករាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រាត្រី​ថ្ងៃ​១៥​កើត ពេញ​បរ​មី ខែ​កត្តិក ឆ្នាំរោង​ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ឲ្យមាន​ពិធី​អកអំបុក នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដែល​ជា​បេះដូង និង​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ធ្វើឡើង​ដោយ​មាន​ការអញ្ជើញ​ជា​អធិតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី និង​ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។​

​ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារព្វ​ពិធី​នេះ​ឡើង​វិញ ចំ​ថ្ងៃ​ទី​២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អក​អំបុក ហើយ​ពិធី​នេះ ក៏​ត្រូវបាន​រៀបចំ​ធ្វើ​ឡើង​វិញ ជា​លើក​ទី​២ ក្នុង​អាណត្តិ​ទី​៧​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន​ម៉ា​ណែ​ត​ជា​នាយករដ្ឋមន្ត្រី​។​

​នេះ​ក៏​ជា​ព្រះរាជ​ពិធី​មួយ​ដែល​ប្រារព្វ​នៅក្នុង​ព្រះរាជវង្សានុវង្ស រហូត​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ ក៏​និយម​ប្រារព្វ​ពិធី​នេះ​តាម​ផ្ទះសម្បែង​រៀងៗ​ខ្លួន តាម​ស្ថាប័ន អង្គភាព និង​តាម​វត្ត​អារាម​ផងដែរ​។ ចំពោះ​គ្រឿង​រណ្តាប់​សំខាន់​ដែល​គេ​យកមក​ប្រើ​ក្នុង​ពិធី​អក​អំបុក ដែលមាន អំ​បុក ចេក​ទុំ ដូង​ខ្ចី ផ្កា​ភ្ញី រួម​ទាំង​គ្រឿង​សក្ការៈបូជា​មួយ​ចំនូ​ន​ទៀត​។​

​ពិធី​នេះ ភាគច្រើន គេ​ប្រារព្វ​ឡើង នៅ​ចំ​ពេល​រដូវ​ទឹកសម្រក​ក្នុង​ខែ​កត្តិក ដែល​ជា​ថ្ងៃ​ព្រះ​ច័ន្ទ​រះ ពេញ​បរ​មី និង​ពេញវង់ ហើយ​ពិធី​នេះ ក៏​បាន​ផ្សាភ្ជាប់​ជាមួយ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប​ផងដែរ​។​

​សព្វថ្ងៃ​ពិធី​បុណ្យសំពះព្រះខែ និង​អកអំបុក ត្រូវបាន​ពលរដ្ឋ​ទូទាំងប្រទេស​ប្រតិបត្តិ​បន្ត​រាល់​ឆ្នាំ និង​ចាត់ទុកថា ជា​បុណ្យប្រពៃណី​វ​ប្បធ​ម៏​ជាតិ​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត​។​

​ទាក់ទង​ទៅនឹង​ពិធី​នេះ​ដែរ ប្រជា​កសិករ​បាន​យក​ស្រូវ​ទុំ​ថ្មីៗ​ទៅ​លីង ហើយ​បុក​រួច​អុំ​យក​អង្កាម​ចេញ​ស្អាត​ដាក់​សែន​ថ្វាយ​ទេវតា​ចំ​ពេល​ព្រះ​ចន្ទ​រះ​ពេញ​វង់ ដើម្បី​សំដែង​ការដឹងគុណ​ទេវតា​ដែល​បាន​ប្រទាន​ទឹកភ្លៀង​ធ្លាក់​មក​លើ​ព្រះធរណី​ធ្វើឲ្យ​ដំណាំ​សព្វសារពើ​ដុះដាល ហើយ​ទទួលបាន​ភោគផល​កសិកម្ម​បាន​ច្រើន​។ តាម​ទំនៀម​ទំលាប់​ប្រពៃណី ពេល​អកអំបុក​គេ​រងចាំ​ដល់​ព្រះ​ខែរះ​ពេញវង់​ចំ​ពី​លើ​ក្បាល​ទើប​ចាប់​យក​អំបុក​ទៅជូន​អ្នកមានគុណ​ចាស់ទុំ​មិត្តភ័ក្រអ​ក ក្នុង​ភាពសប្បាយ​រីករាយ មុន​អកអំបុក គេ​ត្រូវ​ដាក់​អំបុក​ថ្វាយ​ព្រះ​ខែ​ជាមុនសិន ដោយ​មាន​អមដោយ​ផ្លែឈើ​ចំរុះ ពិសេស​ផ្លែ​ដូង ចេកណាំវ៉ា​ទុំ​ជាដើម ដាក់ថ្វាយ​ជា​ការដឹងគុណ​ដល់​ព្រះ​ពោធិសត្វ ដែល​ចាប់កំណើត​ជា​សត្វ​ទន្សាយ ដោយ​មាន​រូប​ដិត​ជាប់​ក្នុង​រង្វង់​ព្រះ​ខែ​តាម​ដំណើររឿង​ព្រេងរ​វាង​ព្រា​ហ្ម និង​សត្វ​ទន្សាយ​ជា​ព្រះ​ពោធិសាត់​។ ក្រុម​ព្រាហ្មណ៍ ក៏​ចាប់ផ្តើម​សន្យាថា នឹង​ថ្វាយ​ស្រូវ ផ្លែឈើ ភោគផល​កសិកម្ម​ដែល​ដាំ​ដុះ​បាន​ក្នុង​មួយឆ្នាំៗ​ដាក់ថ្វាយ​សត្វ​ទន្សាយ​ពោធិសត្វ​នៅពេល​ព្រះ​ចន្ទ​ពេញ​បរ​មី នា​ថ្ងៃ​១៥​កើត ខែ​កត្តិក ដែល​គេ​អាច​មើលឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​នោះ​ក្នុង​រង្វង់​ព្រះ​ខែ​។​

​យោង​តាម​ឯកសារ ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត បាន​បញ្ជាក់​ពី​ប្រវត្តិ នៃ​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក គឺធ្វើឡើង​សំដៅ​គោរព​ទៅ​ដល់​ការ​សាង​បារមី​របស់​ព្រះ​ពុទ្ធកាល ដែល​ព្រះអង្គ​នៅ​ជា​ព្រះ​ពោធិសត្វ​នៅឡើយ ដែល​កាល​នៅ​ក្នុង​ជាតិ​មួយ​នោះ ទ្រង់​កើត​ជា​សត្វ​ទន្សាយ​ឈ្មោះថា សស​បណ្ឌិត​។ ឯកសារ​ដដែល​បញ្ជាក់​ថា នៅ​ថ្ងៃ​ដែល​ព្រះ​ចន្ទ​ពេញ​បរ​មី ឬ​ពេញវង់ ទន្សាយ​សស​បណ្ឌិត​បាន​ធ្វើការ​អធិដ្ឋាន​ឧបោសថសីល​របស់ខ្លួន​ដោយ​បំណង​ធ្វើ​ជីវិត​សម្រាប់​បរិច្ចាគ ដើម្បី​បំពេញ​នូវ​ពោធិសម្ភារ​ឲ្យបាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.