ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​លេខ​៦៧១៧​ប្រក​.​ស្តីពី​សិទ្ធិ​អនុ​អញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​សម្រាប់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា និង​ផ្សព្វផ្សាយ​ផែនការ​ផ្សេងៗ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​លេខ​៦៧១៧​ប្រក​.​ស្តីពី​សិទ្ធិ​អនុ​អញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​សម្រាប់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា និង​ផ្សព្វផ្សាយ​ផែនការ​ផ្សេងៗ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤ កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​លេខ​៦៧១៧​ប្រក​.​ស្តីពី​សិទ្ធិ​អនុ​អញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​សម្រាប់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា និង​ផ្សព្វផ្សាយ​ផែនការ​ផ្សេងៗ ជូន​ដល់​លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង នាយការិយាល័យ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៩ មេបញ្ជាការ​វរ​:​សេនា​តូច​ការពារ​ព្រំដែន​គោគ​ទាំង​៤​។​
​កិច្ចប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​លើ​របៀប​វរ​:​ធំៗ​ចំនួន​៥​រួមមាន​:
១-​ផ្សព្វផ្សាយ​ផែនការ ការពារ សន្តិសុខ​សណ្តាប់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​
២-​ផ្សព្វផ្សាយ​ប្រកាស​លេខ​៦៧១៧​ប្រក​.​ស្តីពី​សិទ្ធិ​អនុ​អញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​សម្រាប់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​
៣-​លើ​កិច្ច​ការងារ​សន្តិសុខ​
៤-​លើ​កិច្ច​ការងារ​ព្រហ្មទណ្ឌ​
៥-​ការបណ្តុះបណ្តាល​លើ​កិច្ចការ​ជំនាញ​កសាង​នីតិវិធី នៅ​និង​កន្លែង​
​ទន្ទឹម​គ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​ផ្សព្វផ្សាយ និង​ដាក់​ចេញ​នូវ​ផែនការ ការពារ ដល់​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ យកចិត្តទុកដាក់ ការពារ​សន្តិសុខ សុវត្ថិភាព ក្តាប់​សភាពការណ៍​ទូទៅ ទ្រោល​សភាពការណ៍​ផ្សេងៗ ត្រូវ​ត្រៀមកម្លាំង​អន្តរាគមន៍ និង​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.