ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី០៥ ខែតុលា

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី០៥ ខែតុលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដោយបានការចូលរួម លោកអភិបាលរងខេត្ត គណៈគ្រប់គ្រងសាលារៀន ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

បើតាមលោក ជា ឡេងឃួន នាយកស្តីទីវិទ្យាល័យពោធិ៍សាត់ បានជម្រាបជូនថា៖ ស្ថានភាពក្នុងឆ្នាំសិក្សា ២០២៣-២០២៤ វិទ្យាលយ័ពោធិ៍សាត់ បានទទួលសិស្សឱ្យចូលរៀន ចំនួន២,០២៦នាក់ ស្រី១,១២៧នាក់ ដោយចែកចេញជា៤៦ថ្នាក់រៀន ក្នុងនោះសិស្សថ្នាក់ទី១២ មានចំនួន១៣ថ្នាក់រៀន សិស្សសរុប៥៨២នាក់ ស្រី៣១០នាក់ ចែកជាពីរគឺ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០៥នាក់ ស្រី២២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន១៧៧នាក់ ស្រី៨៤នាក់។ សិស្សថ្នាក់ទី១១ មានចំនួន១៦ថ្នាក់រៀន សិស្សសរុប៦៨០នាក់ ស្រី៤០៤នាក់ និងសិស្សថ្នាក់ទី១០ មានចំនួន១៧ថ្នាក់រៀន សិស្សសរុប៧៦៤នាក់ ស្រី៤១៣នាក់។

លោកនាយស្តីទី បានឱ្យដឹងថា លទ្ធផលនៃការសិក្សាប្រចាំឆ្នាំសិក្សា ថ្នាក់ទី១០ ឡើងថ្នាក់៩០.៨០% ត្រួតថ្នាក់០% អត្រាបោះបង់៩.២០%, ថ្នាក់ទី១១ ឡើងថ្នាក់៩២.៣៣% ត្រួតថ្នាក់០% អត្រាបោះបង់០% និងថ្នាក់ទី១២ ជាប់មធ្យមភាគ ៩៤.៥២% ត្រួតថ្នាក់០% អត្រាបោះបង់៥.៤៨%។ សិស្សបានប្រឡងជាប់លើជំនាញបន្ថែមSTEM តបណ្តាញអគ្គីសនីក្នុងអគារ ៤០នាក់ ស្រី២៤នាក់, កុំព្យូទ័រក្រាហ្វិចឌីហ្សាញ ៨០នាក់ ស្រី៤៤នាក់។

ជាមួយគ្នានោះ លោក ជា ឡេង ឃួន ក៏បានថ្លែងអំណរគុណ ចំពោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលតែងតែយកចិត្តទុកដាក់លើការងារអប់រំ ពិសេសនៅវិទ្យាល័យពោធិ៍សាត់ ដោយបានផ្តួចផ្តើមគំនិត ក្នុងការចលនាមហាជន បានចូលរួមជួសជុលទ្វារ និងបង្អួច អគារសិក្សាជាអំណោយរបស់សហរដ្ឋអាមេរិក ដែលមានសភាពចាស់ទ្រុឌទ្រោម ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសំណង់អគារ និងបរិស្ថាន កាន់តែល្អប្រសើរ។

លោក ខូយ រីដា បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺជាឱកាសមួយស្របពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងជាឱកាសមួយបានបូកសរុបលទ្ធផលជាវិជ្ជមាន ដើម្បីចែករំលែងនូវបទពិសោធន៍ សម្រាប់កូនៗសិស្សានុសិស្សមានមូលដ្ឋានតទៅថ្ងៃមុខ។ លោកបន្តថារយៈពេល១ឆ្នាំ នៃការសិក្សារបស់សិស្សានុសិស្សគ្រប់កម្រិត ជាពេលបង្ហាញនៅលទ្ធផលដែលបានខិតខំប្រឹងប្រែងសិក្សាកន្លងមក និងជាពេលវេលាដែលលោកគ្រូ អ្នកគ្រូ បានសម្រាកពីការងារ ហើយសិស្សានុសិស្ស ក៏បានសម្រាកការសិក្សាផងដែរ។ សម្រាប់កូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលជាបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នាថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ខាងមុខ ក៏ត្រូវត្រៀមខ្លួន និងត្រូវខិតខំប្រឹងប្រែងរៀនបំប៉នបន្ថែម ពិសេសគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ។

ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់នូវចេញគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបានការដាក់ចេញនូវវិធានការគន្លឹះ ក្នុងគោលដៅលើកកម្ពស់ គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ចូលចំណុចគន្លឹះទាំងនោះ ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» រួមមាន ទី១៖ ផ្តោតលើលទ្ធផល​សិក្សា​របស់សិស្ស, ទី២៖ ផ្តោត​លើ​ការ​បង្រៀន និង​រៀន, ទី៣៖ ផ្តោតលើការចូលរួម​របស់សហគមន៍, ទី៤៖ ផ្តោតលើ​ដំណើរ​ប្រតិបត្តិ​ការ និង​រដ្ឋបាល​សាលារៀន និងទី៥៖ ផ្តោត​លើគណនេយ្យភាព​របស់សាលារៀន។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកប្តេជ្ញាចិត្ត និងជម្រុញ ដល់បណ្តាសាលាក្នុងខេត្ត ឱ្យកែប្រែឈានឡើង ជាក់ស្តែងដូចជាវិទ្យាល័យពោធិ៍សាត់ គឺចាត់ទុកថាជាសាលារៀនគំរូ ដែលត្រូវចូលរួមក្នុងការពិនិត្យវាយតម្លៃផងដែរ។

លោកសង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងយកចិត្តទុកដាក់បង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង និងជួយបំផុសចលនាដាំដើមឈើ នៅតាមខ្នងផ្ទះ ទីសាធារណៈ សាលារៀន ព្រមទាំងត្រូវសម្អាតអនាម័យ ដើម្បីសុខភាព និងបរិស្ថានសិក្សាល្អ។

ជាមួយគ្នានោះ លោក ខូយ រីដា បានផ្ដាំផ្ញើដល់កូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដើម្បីក្លាយជាគ្រាប់ពូជបន្តវេនដ៏ល្អសម្រាប់សង្គមជាតិ និងត្រូវមានចំណេះដឹង ឥរិយាបថ សីលធម៌ សុជីវធម៌ និងមានគុណធម៌ល្អក្នុងសង្គម។

នៅក្នុងឱកាសនោះ ក៏មានភ្ជាប់ជាមួយទិវារំលឹកគុណគ្រូ ថ្ងៃទី០៥ តុលា ២០២៤ ព្រមទាំងចែកលិខិតសរសើរ រង្វាន់លើកទឹកចិត្ត ជូនដល់សិស្សពូកែដែលទទួលបានជ័យលាភី និងថតរូបអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសរីករាយក្រៃលែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.