ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

អភិបាលខេត្តពោធិ៍សាត់ ចែកជូនវត្ថុកំដរដៃ ដល់មន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤

អភិបាលខេត្តពោធិ៍សាត់ ចែកជូនវត្ថុកំដរដៃ ដល់មន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកជូនវត្ថុកំដរដៃ សម្រាប់ចូលរួមបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដល់មន្ត្រីរាជការដែលបម្រើការងារនៅក្នុងសាលាខេត្តពោធិ៍សាត់ រាប់ទាំងមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ និងកម្លាំងការពារសន្តិសុខ សរុបចំនួន២១៨នាក់។

លោក ខូយ រីដា អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងយន្តការដឹកនាំគ្រប់គ្រងរដ្ឋបាលខេត្ត បានជិត២ឆ្នាំ នេះជាលើកទី៤ហើយ ដែលលោកបានជួបសំណេះជាមួយមន្ត្រីរាជការ ដែលបម្រើការងារនៅសាលាខេត្ត ក្នុងគោលបំណងសម្ដែងនូវវប្បធម៌ចែករំលែក បង្ហាញការរាក់ទាក់ ស្និទ្ធស្នាល គោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចគ្រួសារតែមួយ ជាពិសេសក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណីខ្មែរយើងដ៏ល្អផូរផង់។

ជាការពិតណាស់ថា កន្លងមកនេះមន្ត្រីរាជការ ទាំងក្របខ័ណ្ឌ ទាំងកិច្ចសន្យា បុគ្គលិកហាត់ការ កម្លាំងការពារសន្តិសុខ និងមន្ត្រីចូលនិវត្តន៍ ធ្លាប់បានខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដែលជាក្បាលម៉ាស៊ីនដឹកនាំ គ្រប់គ្រងនូវរាល់កិច្ចការទាំងអស់ នៅក្នុងរដ្ឋបាលខេត្ត រហូតទទួលបានលទ្ធផលយ៉ាងល្អ និងមានការកោតសរសើរពីថ្នាក់ជាតិច្រើនឡើងៗ។

លោកបានលើកឡើងថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវតែមានចិត្តទូលំទូលាយ ម៉ឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានសាមគ្គីភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ឱ្យមានភាពរលូន លើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ អ្វីដែលយើងគប្បីខិតខំយកចិត្តទុកដាក់ពីពេលនេះ និងទៅថ្ងៃខាងមុខនោះ គឺផ្តោតសំខាន់ក្នុងការជម្រុញការបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម គោរពច្បាប់វិន័យ លះបង់ភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យេីង ឱ្យមានការរីកចម្រេីន។

លោក ខូយ រីដា ក៏បានលើកឡើងទៀតថា ដោយសារកត្តាសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសឱ្យយើងបានប្រារព្ធពិធីបុណ្យ និងជួបជុំគ្នាដោយគ្មានការភ័យក្លាច។ ជាក់ស្តែងដូចជាការជួបជុំគ្នានេះ គឺស្របពេលរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរយើង ដើម្បីចូលរួមចំណែក និងជាទឹកចិត្តរបស់លោក មានចំពោះក្រុមគ្រួសារមន្ត្រីរាជការសាលាខេត្ត លោកក៏បានចែកជូនវត្ថុកំដរដៃ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស និងថវិកា៤០ម៉ឺនរៀលស្មើៗគ្នា។

ជាការលើកទឹកចិត្ត ដល់មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ លោកបានជម្រាបជូនពីបំណង រៀបចំដំណើរទស្សនកិច្ច ក្នុង១ឆ្នាំឱ្យបាន២ដង ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅឃុំអូរសោម ឬឆ្ពោះទៅខេត្តជាប់មាត់សមុទ្រ ដូចជាខេត្តកោះកុងជាដើម។

ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទៅវត្ត ឬមានដំណេីរកំសាន្ត ក្នុងពេលបុណ្យភ្ជុំបិណ្ឌ សូមជៀសឱ្យផុតពីគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.