ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Mongkul Surasajja ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាថៃ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Mongkul Surasajja ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោក Mongkul Surasajja ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាថៃ។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន  ទទួលបាននៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមដែលបានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ។

ជ័យជំនះរបស់ឯកឧត្តម ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំដ៏ពិសេសរបស់ ឯកឧត្តម និងការលះបង់ចំពោះជាតិ និងប្រជាជនរបស់ឯកឧត្តម នាពេលកន្លងមក។

ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលផ្អែកលើដោយការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព នៅក្នុងប្រជាជាតិយើងទាំងពីរ និងតំបន់ជាពិសេស សហគមន៍អាស៊ានរបស់យើង។

ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា យើងបានសហការគ្នាលើបញ្ហាផ្សេងៗ ដែលជាផលប្រយោជន៍រួម ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ឯកឧត្តម ជាប្រធានព្រឹទ្ធសភា ឯកឧត្តមនឹងពង្រឹងទំនាក់ទំនង រវាងប្រជាជាតិយើងទាំងពីរបន្ថែមទៀត។ ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការជាមួយ ឯកឧត្តម និងព្រឹទ្ធសភាថៃ ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាយើងទាំងពីរ។

ខ្ញុំមានទំនុកចិត្តថា ការកាន់តំណែងជាប្រធានព្រឹទ្ធសភារបស់ឯកឧត្តមនឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ ទៅវិញទៅមកជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ សូមឯកឧត្តមមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.