ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អនុសេនីយ៍ឯក ប៊ុត សាវុធ ជំនួសវរសេនីយ៍ត្រី គង់ សំណាង ដែលចូលនិវត្តន៍

ប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អនុសេនីយ៍ឯក ប៊ុត សាវុធ ជំនួសវរសេនីយ៍ត្រី គង់ សំណាង ដែលចូលនិវត្តន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុធ អតីតនាយការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជំនួសលោកវរសេនីយ៍ត្រី គង់ សំណាង ដែលចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយអំពិលនាពេលនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធក្នុងស្រុកបន្ទាយអំពិលជាច្រើនទៀត។

ថ្លែងនៅក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកវរសេនីយ៍ត្រី គង់ សំណាង អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានស្រុកបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជា និងការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្តៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ។

ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះលោកអនុសេនីយ៍ឯក ប៊ុត សាវុធ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនាពេលនេះ។លោកថាការទទួលមុខតំណែងថ្មីនាពេលនេះ គឺជាការទទួលខុសត្រូវខ្ពស់ ដែលទាមទាឱ្យលោកមេបញ្ជាាការថ្មីត្រូវខិតខំយកចិត្តទុកដាក់ទ្វេរដងទាំងការងារសន្តិសុខក្នុងមូលដ្ឋាន ក៏ដូចជាការងារនៅក្នុងអង្គភាពរួម។

លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ក៏បានថ្លែងដាក់បទបញ្ជាបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថក្នុងខេត្តឧត្តរមានជ័យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បង្រ្កាបរាល់បទល្មើសនានានៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសបទល្មើស ជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ចោរលួចចោរប្លន់ និងល្បែងសុីសងខុសច្បាប់ជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.