ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អាវុធហត្ថរាជធានី ចាប់ខ្លួនមេធាវីមានងារជាឧកញ៉ាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះក្នុងក្លិបកម្សាន្ដ

អាវុធហត្ថរាជធានី ចាប់ខ្លួនមេធាវីមានងារជាឧកញ៉ាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះក្នុងក្លិបកម្សាន្ដ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថរាជធានី ចាប់ខ្លួនមេធាវីមានងារជាឧកញ៉ាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះក្នុងក្លិបកម្សាន្ដ

កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ បានចុះឃាត់ខ្លួនលោក ខុន បញ្ចសិទ្ធិ ដែលគេស្គាល់ថា ជាមេធាវី និងមានងារជាឧកញ៉ា និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងក្លិបកម្សាន្ដមួយកន្លែងក្នុងមូលដ្ឋានខណ្ឌចំការមន។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្លឹបកំសាន្ត Central.X ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីមេការក្នុងក្លឹបកំសាន្តបានប្រាប់ឲ្យដឹងថា មានមនុស្សប្រុសស្រីមួយក្រុមបាននាំគ្នាចូលក្លឹបកម្សាន្ដបានហៅស្រាចំនួន២ដប ដើម្បីហូបជាមួយគ្នីគ្នា។ ស្របពេលកំពុផឹកបានបន្តិច បុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេនោះ (លោក ខុន បញ្ចសិទ្ធិ) បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង និងបានបាញ់ឡើងលើ០១គ្រាប់ផ្អើលភ្ញៀងក្នុងក្លិបរត់ជាន់ជើងគ្នា។ ភ្លាមៗសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។

បន្ទាប់ពីកម្លាំងអាវុធហត្ថចុះឃាត់ខ្លួនបុរស២នាក់ខាងលើ ពិនិត្យរកឃើញ ព្រមទាំងដកហូតអាវុធខ្លីបាន២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA ដែលសមត្ថកិច្ចឆែកឃើញក្នុងរថយន្តជនសង្ស័យ។

កម្លាំងអាវុធហត្ថបានអោយដឹងថា តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធិ អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ ប៉ុន្តែក្រោយពី អាវុធហត្ថស្រាវជ្រាវរកឃើញអ្នកដែលបាញ់ពិតប្រាកដ គឺជនសង្ស័យឈ្មោះ ខុន សុបញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះឡើយ។

ក្រោយមានការសួរនាំ អស់រយៈពេលជាច្រើនម៉ោង ជនសង្ស័យទាំង០២នាក់នៅតែផ្តល់ចម្លើយផ្ទុយពីសាក្សី និងភស្តុតាង អាវុធហត្ថខណ្ឌចំការមន បន្តប្រគល់ទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ជនសង្ស័យទាំង២នាក់បញ្ជូនទៅតុលាការ។

លោក ខុន បញ្ចសិទ្ធិ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.