ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន រួមនឹងសិស្សានុសិស្សជាង១ពាន់នាក់ ចូលរួម សំអាតសំរាម​នៅបរិវេណទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន រួមនឹងសិស្សានុសិស្សជាង១ពាន់នាក់ ចូលរួម សំអាតសំរាម​នៅបរិវេណទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន រួមនឹងសិស្សានុសិស្សជាង១ពាន់នាក់ ចូលរួម សំអាតសំរាម​នៅបរិវេណទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ស្រុកកៀនស្វាយ៖ អង្គការសំអាតទន្លេសមុទ្រ សហការជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាល និង​រដ្ឋបាល​ស្រុក​កៀនស្វាយ បានបើកយុទ្ធនាការធ្វើអនាម័យសំអាតសំរាម នៅជុំវិញបរិវេណ នៃទីតាំង​បើក​ការដ្ឋាន​គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបរិស្ថានមានភាពស្អាត និងបរិយាកាសល្អ ។
ដោយយុទ្ធនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចព្រែកតាកែវ ដែលមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ។
ក្នុងពេលបើកយុទ្ធនាការសំអាតសំរាម លោក ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បាន​ឲ្យដឹងថា សម្រាប់បរិមាណដែលត្រូវសំអាត គឺមាននៅទីតាំងប្រារព្ធពិធី តាមដងទន្លេ ដ​ង​ព្រែក​តាកែវ និងតាមដងផ្លូវជាដើម ហើយស្ថានភាពទីតាំងនេះ គឺមានសំរាមច្រើនផងដែរ តែយ៉ាង​ណា​ភាគី​ពាក់ព័ន្ធ នឹងធ្វើការសំអាតឲ្យអស់ ដើម្បីឲ្យបរិស្ថានមានភាពស្អាតល្អ ការប្រារព្ធ​ពិធី​ប្រព្រឹត្តិ​ទៅ​ដោយរលូន ។
ចំណែកលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេសមុទ្រ បានលើកឡើងថា ដើម្បី​បង្ហាញ​ការ​ចូលរួមពេញទំហឹង ក្នុងការថែរក្សាអនាម័យ ប្រភពទឹកធម្មជាតិទាំងអស់ អង្គការ​សំអាត​ទន្លេ​សមុទ្រ បាននឹងកំពុងត្រៀមខ្លួនរួចជាសម្រេច ដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាម​រយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើត​បាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​សំរាម ឲ្យបានកាន់តែល្អប្រសើរ នៅពេលព្រែកជីកត្រូវបានសាងសង់រួច ។
លោកបានបន្តថា យើងអាចសំអាតសំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់​ស្កាត់​ការ​ចោល​បំពុល​ដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួម​ពេញ​លេញ​ពី​ប្រជា​ពលរដ្ឋ ម្ចាស់ជំនួយ និងមានបរិយាកាសគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិទាំងអស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.