ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យផលដំណាំស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់ស្វាយ

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យផលដំណាំស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់ស្វាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ ដោយស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំ បានកំពុងជន់លិចផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់រងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរដំណាំស្រូវប្រដេញទឹករបស់ប្រជាពលរដ្ឋចំនួន ១.១០៨ហិចតា និងខូចខាតទាំងស្រុង ៩៩៦ហិចតា ខណៈដំណាំផ្សេងៗទៀត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏រងផលប៉ះពាល់ និងខូចខាតនៅឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។

របាយការណ៍របស់ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវរបស់ប្រជាកសិករខេត្តកំពង់ធំចំនួន០៧ក្រុង-ស្រុកលើ០៩ក្រុង-ស្រុកមាន៖ ស្រុកកំពង់ស្វាយ ប្រាសាទសំបូរ សណ្ដាន់ បារាយណ៍ សន្ទុក ស្រុកស្ទោង និងក្រុងស្ទឹងសែន លើ១៩ឃុំ/សង្កាត់មាន៨៤ភូមិស្មើនឹង១.៣៥៦គ្រួសារ។ ផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន១.៧១៣ហិកតា និងខូចខាតទាំងស្រុងចំនួន ១.១៨២ហិកតា។ ក្នុងនោះស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន១.១០៨ហិចតា និងខូចខាត៩៩៦ហិចតាផងដែរ។

សូមបញ្ជាក់ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤ អនុវត្តបាន ចំនួន១៩៨.០៥៣ហិកតាស្មើនឹង៩២.៨៥% នៃផែនការ២៣១.៣០០ហិកតាខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន១.២៧៩ហិកតា ក្នុងនោះស្រូវស្រាលដើមរដូវឬស្រូវបង្កើនរដូវចំនួន៣៣.២៥៤ហិកតា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.