ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ប្រកាសតែងតាំងលោក សោម ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប

ប្រកាសតែងតាំងលោក សោម ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោក សោម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប។

ពិធីប្រកាសត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក សោម សឿន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចតែងតាំងលោក ជាប្រធាន​គណៈកម្មាធិការគណបក្សខេត្តកែប។ ​

លោក សោម ពិសិដ្ឋ បានប្តេជ្ញាខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនបំផុត និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

តំណាងឲ្យសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្តកែប សូមគោរពសម្តែងនូវកតញ្ញូតាធម៌ គោរពដឹងគុណ និងដើរតាមដោយឥតងាករេលើវិថីដឹកនាំ ចង្អុលទិសប្រកបដោយគតិបណ្ឌិតភ្លឺថ្លា មុតស្រួច ច្បាស់លាស់ របស់សម្តេចតេជោ​ ហ៊ុន ​សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ និងជានាយករដ្ឋមន្ត្រីដ៏ឆ្នើមរបស់កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.