ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ប្រកាសតែងតាំងមុខតំណែងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បន្តដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវបង្ក្រាបករណីគ្រឿងញៀន ក្មេងទំនើងឱ្យមានប្រសិទ្ធិភាព

ប្រកាសតែងតាំងមុខតំណែងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បន្តដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវបង្ក្រាបករណីគ្រឿងញៀន ក្មេងទំនើងឱ្យមានប្រសិទ្ធិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវបន្តបង្ក្រាបបទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសបទល្មើសរក្សាទុក ចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ល្បែងសុីសងខុសច្បាប់ និងក្មេងទំនើងឱ្យមានប្រិទ្ធិភាព។

ការថ្លែងដាក់បទបញ្ជាបែបនេះ របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងជូននាយទាហាននៃកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជា និងការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្តៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចូលរួមអបអរសាទរជាមួយនាយទាហានកងរាជអាវុធហត្ថខេត្ត ដែលទទួលបានការប្រកាសមុខតំណែងថ្មីនាពេលនេះ ជាមួយគ្នានេះលោកក៏បានណែនាំឱ្យគោរពតាមបទ បញ្ជាផ្ទៃក្នុង កងរាជអាវុធហត្ថ រក្សាឱ្យបាននូវការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ដើម្បីឱ្យអង្គភាពកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យរបស់យើង ទទួលបានជោគជ័យថ្មីៗថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.