ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់

រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផលិត និងផ្សព្វផ្សាយខ្លឹមសារដែលមាន គុណភាព មានមូលដ្ឋានលើការពិត មានក្រមសីលធម៌ និងផ្តោតលើដំណោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសឪពុក ម្តាយ អាណាព្យាបាល គ្រូបង្រៀន យុវជន និងសហគមន៍ យល់កាន់តែច្បាស់ពីផលប៉ះ ពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបង្ការទប់ស្កាត់ផលប៉ះពាល់ នៃការរៀប អាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់» នៅទីស្ដីការក្រសួងព័ត៌មាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ព្រោះការងារយេនឌ័រ ការការពារក្មេងស្រី និងការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាការងាររបស់វិស័យណាមួយតែឯងឡើយ ប៉ុន្តែជា បេសកកម្មរួមរបស់រាជរដ្ឋាភិបាល ស្ថាប័នសាធារណៈប្រព័ន្ធផ្សព្វផ្សាយ គ្រួសារ សាលារៀន សហគមន៍ អង្គការដៃគូ វិស័យឯកជន និងសង្គមទាំងមូល។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការជំរុញការ យល់ដឹងសាធារណៈ ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ការបំបែកបទដ្ឋានសង្គមអវិជ្ជមាន និងការលើក កម្ពស់សារព័ត៌មានដែលគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ក្មេងស្រី ស្ត្រី និងកុមារ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងនាមជាស្ថាប័នដឹកនាំវិស័យព័ត៌មាន ក្រសួងព័ត៌មានមិនត្រឹមតែមានតួនាទីផ្សព្វផ្សាយសារអប់រំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយក្លាយជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរផ្នត់គំនិតសង្គម បំបាត់ការរើសអើង និងលើកកម្ពស់សិទ្ធិរបស់ក្មេងស្រី និងស្ត្រីវ័យជំទង់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ដថា ប្រព័ន្ធផ្សព្វផ្សាយអាចក្លាយជាថាមពលវិជ្ជមានដ៏សំខាន់ ក្នុងការផ្លាស់ប្តូរឥរិយាបថគ្រួសារ សហគមន៍ និងយុវជន។ ការផ្សព្វផ្សាយត្រឹមត្រូវ ទាន់ពេលវេលា មានក្រមសីលធម៌ និងមានការទទួលខុសត្រូវ អាចជួយឱ្យសង្គមយល់កាន់តែច្បាស់ថា ការរៀបអាពាហ៍ពិពាហ៍មុនវ័យ មិនមែនជាប្រពៃណីដែលត្រូវបន្តដោយគ្មាន ការពិចារណានោះទេ ប៉ុន្តែ ជាបញ្ហាដែលអាចប៉ះពាល់ដល់អនាគតក្មេងស្រី និងអនាគតរបស់ជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានគួរចូលរួមដោយប្រើប្រាស់វិជ្ជាជីវៈរបស់ខ្លួន ដើម្បីបញ្ជាក់ការពិត បំបាត់ការយល់ខុស បង្ហាញរឿងរ៉ាវវិជ្ជមានរបស់ក្មេងស្រី ដែលបានបន្តការសិក្សា និងជោគជ័យក្នុងជីវិតព្រមទាំងលើកឡើងពីសំឡេងរបស់ស្ត្រី ក្មេងស្រី និងគ្រួសារដែលត្រូវការការគាំទ្រ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយមិនគួរបង្កការអៀនខ្មាស មិនគួរបន្ទោសជនរងគ្រោះ និងមិនគួរធ្វើឱ្យក្មេងស្រីណាម្នាក់រងការរើសអើងបន្ថែមឡើយ។ ផ្ទុយទៅវិញ សារព័ត៌មានត្រូវជួយបង្កើតបរិយាកាសសង្គមមួយ ដែលមានការយោគយល់ការគាំទ្រ និងការផ្តល់ឱកាស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.