ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងស្មារតីលើកកម្ពស់តម្លៃពលកម្ម និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់កម្មករ-កម្មការិនី នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង ស៊ួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស និងបងប្អូនកម្មករ កម្មការិនីយ៉ាងច្រើនកុះករ ដែលស្ថិតនៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងនាមរដ្ឋបាលខេត្តលោក ម៉ែន អេង ក៏បានរាយការណ៍អំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅក្នុងខេត្តស្វាយរៀង ដែលបច្ចុប្បន្នបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។ ការរៀបចំពិធីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស៍ នាថ្ងៃនេះ គឺជាសក្ខីភាពនៃការរីកចម្រើន និងការផ្តល់ឱកាសការងារយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានលើកឡើងថាចំពោះការរីកដុះដាលនៃតំបន់សេដ្ឋកិច្ចពិសេសនានា ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាប់ម៉ឺននាក់ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់កម្រិតជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង ស៊ួរ បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនកម្មករ កម្មការិនីទាំងអស់។
ឯកឧត្តម ហេង ស៊ួរ បានលើកឡើងចំណុចសំខាន់ៗរួមមាន៖
⁃ ការយកចិត្តទុកដាក់លើជីវភាព៖ រាជរដ្ឋាភិបាលតែងតែចាត់ទុកបងប្អូនកម្មករ កម្មការិនី ជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការទាក់ទាញវិនិយោគទុនបរទេស។
⁃ ការអភិវឌ្ឍន៍ជំនាញ៖ ក្រសួងការងារនៅតែបន្តជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន និងកម្មករ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារទំនើប ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង។
⁃ សុខដុមនីយកម្មក្នុងសហគ្រាស៖ ការពង្រឹងទំនាក់ទំនងរវាងម្ចាស់រោងចក្រ និងកម្មករ តាមរយៈការចរចា និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្ម និងអត្ថប្រយោជន៍រួម។

ពិធីអបអរសាទរនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងមានភាពសាមគ្គីភាពខ្ពស់ ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះតម្លៃនៃពលកម្ម និងការខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិសេរីភាព និងជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេស និងជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកម្លាំងពលកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.