ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ធំ ។

      ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅពេលនេះ គឺជាលើកដំបូងរបស់ឯកឧត្តម ក្នុងការស្តាប់នូវរបាយការណ៍ប្រចាំខែ របៀបរបបធ្វើការងារ ស្ថានភាពភូមិសាស្ត្រខេត្ត និងបញ្ហាផ្សេងៗទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន សូមថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ ដែលឈរជើងនៅទីបញ្ជាការស្រាលទាំង ១៤គោលដៅ នៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាព និងសុំបន្តនិរន្តរភាពការងារនេះ ឱ្យបានល្អប្រសើថែមទៀត ។

ក្នុងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានជួយឧត្ថម្ភដល់កម្លាំងដែលឈរជើងប្រចាំការទីបញ្ជាការស្រាលទាំង ១៤គោលដៅ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន ១លានរៀល ប្រេងសាំងចំនួន ១០០លីត្រ អង្ករ ៣០០គីឡូក្រាម ភេសជ្ជសៈស្ទីងចំនួន៥កេស ដោយឡែកទីបញ្ជាការស្រាលសម្រាប់អន្តរគមន៍ បន្ថែមនូវអង្ករចំនួន ៥០០គីឡូក្រាម។ បន្ថែមលើសពីនេះទៀត នៅទីបញ្ជាការស្រាលដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ ចំនួន៧គោលដៅ ឯកឧត្តម នួន ផារ័ត្ន បានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម ជួយឧត្ថម្ភម៉ូតូចំនួន២គ្រឿង ក្នុង១គោលដៅបន្ថែមទៀត ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើការសិក្សាលើដីដែលបានដកហូតពីជនខិលខូច ដែលបានកាប់ទន្រ្ទាន យកដីរដ្ឋ ធ្វើការដាំដុះកូនឈើឡើងវិញ និងការពារឱ្យបានល្អ ដោយមិនមានការទន្ទ្រានថ្មីទៀតនោះទេ។

ឯកឧត្តម នួន ផារ័ត្ន ក៏បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងទាំងបី សូមបន្តនិរន្តភាពការងារដែលធ្លាប់បានអនុវត្តកន្លងមកឱ្យល្អប្រសើរថែមទៀត ព្រមទាំងធ្វើការបង្ក្រាប និងទប់ស្កាត់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការរឹតបណ្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ត្រួតពិនិត្យគ្រឿងស្រវឹង អាវុធជាតិផ្ទុះ បញ្ជាក្មេងទំនើង ធ្វើការអប់រំ និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ  

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.