ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

សម្តេចបណ្ឌិត ម៉ែន​ សំអន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត២០០គ្រួសារ និងប្រគេនទៀនព្រះវស្សា១៣វត្ត នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

សម្តេចបណ្ឌិត ម៉ែន​ សំអន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត២០០គ្រួសារ និងប្រគេនទៀនព្រះវស្សា១៣វត្ត នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងចែកអំណោយជូន គ្រួសារដែលមានជីវភាពខ្វះខាត២០០គ្រួសារ និងប្រគេនទៀនព្រះវស្សាដល់ព្រញសង្ឃគង់ចាំព្រះវស្សាចំនួន១៣វត្ត ដែលបានរៀបចំនៅក្នុងវត្តស្វាយព្រហូត ស្ថិតនៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ពាំនាំនូវការសាក​សួរ​សុខ​ទុក្ខ ពីសំណាក់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន​ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​កម្ពុជានៅគ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា អំណោយសប្បុរសនៅក្នុងថ្ងៃនេះគឺជាទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ លោកស្រី ជួន សុធារ៉ា និងក្រុមគ្រួសារ តាមរយៈលោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ដែលបានរួមសហការគ្នា ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំថ្ងៃនេះ គឺជាការតបស្នង ជាការគោរពនិងដឹងគុណ និងការផ្សារភ្ជាប់នូវក្តីអាណិត ស្រឡាញ់រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវដូចខាងក្រោម៖

*ទី១៖ សូមប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព
*ទី២៖ ចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ចូលរួមគោរពច្បាប់ចរាចរណ៍​ និងចៀសផុតពីគ្រឿងញៀន
*ទី៣៖ ប្រជាពលរដ្ឋត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនការចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា​ គោ ក្របី ត្រី។ល។ ដើម្បីបង្កើនចំណូល ប្រចាំថ្ងៃសម្រាប់គ្រួសារ។
*ទី៤៖ សូមព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីកហ្វូណនតេជោខាងមុខនេះ តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃ គង់ចាំព្រះវស្សាដល់វត្តចំនួន ១៣វត្ត នៅក្នុងស្រុកស្វាយជ្រំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.