ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រកាសបញ្ចូលសមាជិកថ្មីជាយុវជនចំនួន១៤១នាក់

គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រកាសបញ្ចូលសមាជិកថ្មីជាយុវជនចំនួន១៤១នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គអប់រំនយោបាយ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជនរបស់ក្រុមការងារយុវជនគណបក្សខេត្តចំនួន១៤១នាក់។

ជាមួយគ្នានេះ តំណាងយុវជនគណបក្សថ្មី បានឡើងធ្វើការប្ដេជ្ញាចិត្តថា «យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាធ្វើជាកូនល្អ ស្រលាញ់ឪពុកម្ដាយធ្វើជាសិស្សល្អ ខិតខំសិក្សារៀនសូត្រ គោរពស្រឡាញ់លោកគ្រូអ្នកគ្រូ ធ្វើជាមិត្តល្អ ធ្វើជាប្រជាពលរដ្ឋល្អ ស្រឡាញ់ប្រទេសជាតិ ការពារប្រទេសជាតិស្រឡាញ់សន្តិភាព ការពារថែរក្សាសន្តិភាព គោរពតាមលក្ខន្តិក:របស់គណបក្យប្រជាជនកម្ពុជា ផ្សព្វផ្សាយពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា គាំទ្រថែរក្សាគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាដើម»។

ឆ្លៀតក្នុងឱកាសនេះលោកសួន សុ ម៉ាលីន បានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដល់ថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត ក្រុង ស្រុក និងសមាជិក សមាជិកាបក្សថ្មី និងចាស់ទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះផងដែរ។

បន្ថែមលើសពីនេះ សួន សុម៉ាលីន បានថ្លែងផ្តាំផ្ញើដល់ក្មួយៗជាយុវជនគណបក្ស ត្រូវការពារឲ្យបាននូវសន្តិភាព លទ្ធិប្រជាធិបតេយ្យ ហើយត្រូវចូរចងចាំថាមានតែគណបក្សប្រជាជនមួយទេ ដែលតែងតែបានរួមសុខរួមទុក្ខជាមួយគ្នា និងមិនដែលរត់ចោលប្រជាពលរដ្ឋនោះឡើយ។

លោក សួន សុម៉ាលីន ក៏បានណែនាំឲ្យយុវជនខិតខំរៀនភាសាជាតិ និងអន្តរជាតិឲ្យបានច្បាស់លាស់ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់ទៀត ហើយក្នុងនាមយុវជនជាអ្នកបន្តវេនត្រូវបង្ហាញអំពីសមិទ្ធផលនានាដែលមាន ឲ្យប្រជាពលរដ្ឋទាំងអស់បានដឹងថា ប្រទេសយើងមានសន្តិភាព ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ។

ជាមួយគ្នានេះ លោក សួន សុម៉ាលីន ក៏បានលើកឡើងអំពីបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហពិភពលោក បញ្ហា Digital AI  ការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យយុវជនគណបក្សបានយល់ និងសូមឲ្យយុវជនត្រូវខិតខំរៀនសូត្រយល់ឲ្យបានច្បាស់ និងដើឲ្យទាន់បច្ចេកវិជ្ជាទំនើបផងដែរ។

សូមបញ្ជាក់ថា ពិធីនេះមានការចូលរួមពីលោក ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ប្រធានផែនចំណុះទាំង៨ និងសមាជិក សមាជិកានៃក្រុមការងារ យុវជនគណបក្សខេត្ត ប្រធានសកម្មជនយុវជនគណៈកម្មាធិការបក្សមូលដ្ឋាន និងសាខាបក្សនៃមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួន ៣៦០រូបផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.