ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាព និងការអនុវត្តវិធានការកម្ចាត់ដង្កូវហ្វូងនៅស្រុកចុងកាល់

អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាព និងការអនុវត្តវិធានការកម្ចាត់ដង្កូវហ្វូងនៅស្រុកចុងកាល់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាព និងការអនុវត្តវិធានការកម្ចាត់ដង្កូវហ្វូងនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា ខេត្តឧត្តរមានជ័យ បានទទួលរងគ្រោះដោយដង្កូវហ្វូងរាតត្បាតដំណាំស្រូវបងប្អូនប្រជាកសិករចំនួន ៣៣គ្រួសារ លើផ្ទៃដីសរុប ៩៥ហិចតា នៅក្នុងឃុំចំនួន ៤ នៃស្រុកចុងកាល់។ ជាវិធានការឆ្លើយតបដើម្បីកម្ចាត់ និងទប់ស្កាត់ដង្កូវហ្វូង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចុះផ្សព្វផ្សាយបណ្ដុះបណ្ដាលអំពីវិធីសាស្ត្រលាយថ្នាំកម្ចាត់ដង្កូវតាមគោលការណ៍របស់ក្រសួង និងចុះបាញ់ថ្នាំជាក់ស្តែងនៅតាមតំបន់ហានិភ័យទាំង ៤ឃុំ។

ទន្ទឹមនឹងនេះ លោក មាន ចាន់យ៉ាដា ក៏បានចែកជូនធុងបាញ់ថ្នាំគ្រប់ឃុំទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ដើម្បីទុកជូនភ្នាក់ងារកសិកម្មធ្វើកិច្ចអន្តរាគមន៍ផ្ទាល់បានទាន់ពេលវេលា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.