ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។

កម្មពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី តំណាងក្រសួងស្ថាប័ន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងសេនានុព័ន្ធយោធាប្រទេសជាមិត្តយ៉ាងច្រើនផងដែរ។

ក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសន្ទរកថា ពាក់ព័ន្ធនឹងលទ្ធផលការងារដែលកងរាជអាវុធលើផ្ទៃប្រទេស បានសម្រេចកន្លងមក ដើម្បីជាជម្រាបដល់គណៈអធិបតី និងភ្ញៀវកិត្តិយស ដែលអញ្ជើញចូលក្នុងការកម្មវិធីជាដើម។

នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកថា ការបង្កើតកងរាជអាវុធហត្ថ ត្រូវបានបែងចែកជាពីរដំណាក់កាលគឺទី១៖ នៅថ្ងៃ២៧ ខែកញ្ញា ឆ្នាំ១៩៥៧ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង, និងទី២៖ នៅថងៃ១៤ ខែកក្កដា ឆ្នាំ១៩៩៣ បន្ទាប់ពីកម្ពុជា បានបោះឆ្នោតអាណត្តិទី១ រួចរាល់។

សូមបញ្ជាក់ថា នៅក្នុងពិធីរំលឹកខួប៣១ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះដែរ កងរាជអាវុធហត្ថ នឹងមានការបញ្ចុះបឋមសិលាសាងសង់អគារអគារ១ខ្នង ដើម្បីជាការអបអរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤កក្កដា ២០១៩ ផងដែរ។

កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផងនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.